ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​ចំពោះ លោក វ៉ែន ស៊ី​ដា នាយក​ក្រុមហ៊ុន ជី ខេ អេ​ហ្វ​អិ​កស៍ (​កម្ពុជា​) ! - សម្តេច​ហ៊ុន​សែន​៖​វ៉ាក់សាំង​កូវី​ដ​១៩​ស៊ីណូ​វ៉ាក់​(Sinovac)​ចំនួន​៥០​ម៉ឺន​ដូ​សទៀត​បាន​មកដល់​កម្ពុជា​ហើយ​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​ចំពោះ លោកស្រី សុខ ស្រី​នាង - កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​យក​សំណាក​ធ្វើតេស្ត​រក​មេ​រោគកូ​វីដ​-១៩! - ​អំណោយ​ដ៏​ថ្លៃថ្លា មាន​ថវិកា និង អង្ករ របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ា នី ហ៊ុន​សែន តាមរយៈ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ប្រគល់​ជូន​គ្រួសារ​សព លោក ចាន់ មឿន អាយុ​៧៣​ឆ្នាំ មរណភាព​ដោយសារ​ជំងឺ​កូវី​ដ​-១៩ - ​អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​ចំពោះ លោក យ៉ាង ពីង និង​មិត្តភក្តិ​! - កម្លាំង​អាវុធ​ហត្ថ​រួសរាន់​​ធ្វើ​ការជួសជុល​ដំឡើង​ជំរុំ​ជម្រក ស្តង់ និង​សម្ភារៈ​ដែល​ខូចខាត ដើម្បី​បាន​ស្នាក់នៅ ក៏ដូចជា អនុវត្ត​ការងារ​ប្រចាំ​ថ្ងៃ​ឡើង​វិញ​ផងដែរ​ ក្រោយពេល​ខ្យល់​កន្ត្រាក់​ខ្លាំង - រដ្ឋបាល​ខណ្ឌដូនពេញ សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​លោក​ជំទាវ ហ៊ុន ស៊ី​ណាត និង​ក្រុមគ្រួសារ ព្រមទាំង​ក្រុម​ការងារ ដែល​បាន​ចូលរួម​ឧបត្ថម្ភ​គ្រឿងឧបភោគ​បរិភោគ សម្រាប់​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ជា​ការរួមចំណែក​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវី​ដ​-១៩ - ​បងប្អូន​ប្រជាពលរដ្ឋ ចំនួន​៤០០​គ្រួសារ​ទៀត ទទួលបាន​អំ​ណាយ​ដ៏​ថ្លៃថ្លា របស់​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត - លោក ឌី វីជ្ជា និង លោកស្រី ហ៊ុន ម៉ា​ណា ប្រគល់​ស្បៀង​ជូន​រដ្ឋបាល​ខណ្ឌ​ឬ​ស្សី​កែវ ចែក​ជូន​កងកម្លាំង និង​មន្ត្រី​ខណ្ឌ​ដែល​ខ្វះខាត​

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ នាំ​យក​គ្រឿង​ឧបភោគ​បរិភោគ​ឧបត្ថម្ភ​ជូន​គ្រូ​សារ​អ្នកជំងឺ​កូវី​ដ​-១៩ ចំនួន​៤៧​គ្រួសារ

(​ភ្នំពេញ​)៖ ទន្ទឹម​ជាមួយ​បេសកកម្ម​ដ៏​មមាញឹក ក្នុង​យុទ្ធនាការ​រួមចំណែក​ប្រយុទ្ធ​ប្រឆាំង​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ និង​ដោយ​អនុវត្ត តាម​មាគ៌ា​ដឹកនាំ​របស់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​ថ្ងៃ​ទី​២៦ និង​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០២១ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​រួមចំណែក​ប​ពេញ ការងារ​មនុស្សធម៌ ដោយ​បាន​ចាត់​ឲ្យ​ក្រុមការងារ​នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​នាំយក​គ្រឿងឧបភោគ​បរិភោគ ឧបត្ថម្ភ​ដល់​គ្រួសារ​អ្នកជំងឺ​កូវី​ដ​-១៩ ចំនួន​៤៧​គ្រួសារ សរុប​១១៧​នាក់ ដែល​កំពុង​ធ្វើ​ចត្តា​ឡី​ស័កតាម​ផ្ទះ​រៀងខ្លួន បន្ទាប់ពី​មាន​សមាជិក ក្នុង​គ្រួសារ​ពួកគាត់ វិជ្ជ​មានកូ​វីដ​-១៩​។

គ្រួសារ​នីមួយៗ​ទទួលបាន​៖ អង្ករ​០១​កា​រ៉ុង​ទៅ​០៤​កា​រ៉ុង តាម​ចំនួន​សមាជិក​ជាក់ស្តែង​, មី​០២​កេស​, ទឹក​សុទ្ធ​០២​កេស​, ទឹកត្រី ទឹកស៊ីអ៊ីវ​០២​យួរ​, ត្រីខ​០២​យួរ និង​ឱសថ​ជំនួយ​សុខភាព ម៉ាស់ ជែល​ចែក​ជូន​ទៅ​តាម​ចំនួន​មនុស្ស​ជាក់ស្តែង​។ គ្រួសារ​ទាំងអស់​រួម​មាន ៖
* ភូមិ​ដំណាក់​សង្កែ សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ ១៥​គ្រួសារ​,
* ភូមិ​ក្រាំងស្វាយ សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ​០៨​គ្រួសារ​,
* ភូមិ​ស្រីស្នំ សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ ១៧​គ្រួសារ
* ភូមិ​ព្រែក​កំពឹស សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ ០២​គ្រួសារ
* ភូមិ​ជ្រៃ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ០១​គ្រួសារ​
* ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ០១​គ្រួសារ​
* ភូមិ​ព្រៃ​សំ​ព័រ សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ ០១​គ្រួសារ​
* ភូមិ​៧ សង្កាត់​វាល​វង្ស ខណ្ឌ​៧​មករា ០១​គ្រួសារ​
* ភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ ០១​គ្រួសារ ដែល​ត្រូវជា​មិត្តភក្តិ​រួម​ជំនាន់​សាលា​បាក់​ទូក​ជាមួយ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង កំពុង​ធ្វើ​ចត្តា​ឡីស័​កនៅ​ផ្ទះ និង​បាន​ទទួល​ថវិកា​ចំនួន ៤០​ម៉ឺន​រៀល​បន្ថែម​លើ អំណោយ​ដែល​បាន​ចែក​ជូន​ដូចខាងលើ​។​

ជាមួយគ្នា​នោះ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏​បាន​ចូលរួម​រំលែក​ទុក្ខ និង​ចូល​បុណ្យសព​ចំនួន​២០​ម៉ឺន​រៀល ជាមួយ​គ្រួសារ​សព ឈ្មោះ ផាត់ ភិន ភេទ​ប្រុស អាយុ​៥១ នៅ​ភូមិ​ដំណាក់​សង្កែ ដែល​បាន​ទទួលមរណៈភាព​ហើយ គ្រូពេទ្យ​ធ្វើ​តេស្ត​ឃើញ​វិជ្ជ​មានកូ​វីដ​-១៩ ។​

ក្នុងឱកាស​នោះ​ផងដែរ ក្រុមការងារ បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជូន​ចំពោះ ប្រជាពលរដ្ឋ​ដែល​កំពុង​ធ្វើ​ចត្តា​ឡី​ស័កតាម​ផ្ទះ​រៀងខ្លួន​ទាំងអស់ សូម​បន្ត​ការ អត់ធ្មត់ និង​សូម​ចូលរួម​អនុវត្ត ឲ្យខាងតែបាន នូវ​វិធានការ ៣​ការពារ ៣​កុំ របស់​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​វិធានការ​នានា របស់​ក្រសួង​សុខាភិបាល ក្នុង​ការចូលរួម​បង្កា​ទប់ស្កាត់ កូវី​ដ​-១៩ ទាំងអស់គ្នា​។​

​នេះ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​ក្រុមការងារ​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ តែង​បាន​រួមចំណែក​បំពេញការងា​រ​មនុស្សធម៌ នៅក្នុង​សង្គម ឧបត្ថម្ភ​ស្បៀងអាហារ​និង​ថវិកា​ដល់​ពលរដ្ឋ​ខ្វះខាត​ជា​ហូ​ហែរ ជាពិសេស កន្លងមក​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ឧបត្ថម្ភ​ជាប្រចាំ​រាល់​ខែ​មិន​ដែល​ខានមក​ជាច្រើន​ឆ្នាំ នូវ​អង្ករ​គ្រប់​តាម​តម្រូវការ​និង​ថវិកា​មួយចំនួន ជូន​ដល់​គ្រួសារ​ជួប​ការលំបាក ចាស់ជរា​គ្មាន​ទីពឹង ជិត​២០​គ្រួសារ គឺ​ជួយ​ឧបត្ថម្ភ រហូត​ដល់​ថ្ងៃ​ពួកគាត់​ទទួលអនិច្ចកម្ម​អស់​មួយចំនួន និង​បាន​រួមចំណែក​ចូល​បុណ្យ​សព​គ្រប់​ក្រុម​គ្រួសារ ដែល​មាន​សមាជិក​ទទួល​មរណៈភាព ក្នុង​សង្កាត់​ព្រែកកំពឹស ដោយ​មិន​ប្រកាន់​វណ្ណៈ សាសនា ឬ​និន្នាកា​នយោបាយ ដែល​ក្នុង​១​បុណ្យសព​ចូលរួម ជួយ​ថវិកា​២០​ម៉ឺន​រៀល អង្ករ​២​កា​រ៉ុង ទឹកត្រី​ទឹកស៊ីអ៊ីវ​២​យួរ ទឹក​សុទ្ធ​២​កេស​។​​
ហើយ​ថ្មីៗ​នេះ ក្រុមការងារ​របស់​លោក ក៏​បាន​នាំយក នូវ​គ្រឿង ឧបភោគ បរិភោគ និង​ថវិកា ជូន​ដល់ អតីត លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ចំនួន​៣​គ្រួសារ ដែល​ជួប​ការខ្វះខាត​ក្នុង​ស្ថានការណ៍​ដែល​ជំងឺ​កូវី​ដ​-១៩ កំពុង​រីក​រាលដាល​ខ្លាំង ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន អង្ករ​ចំនួន​០៤​កា​រ៉ុង – មី​ចំនួន​០២​កេស – ទឹក​សុទ្ធ​ចំនួន​០២​កេស – ទឹកត្រី ទឹកស៊ីអ៊ីវ​០២​យួរ – ត្រីខ​ចំនួន​០៤​យួរ និង​ថវិកា​ចំនួន​៤០​ម៉ឺន​រៀល ផងដែរ​៕

 

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2021 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.