ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- កម្ពុជា​-​អាម៉េរិក មាន​សុទិដ្ឋិនិយម​ក្នុង​ការបន្ត​ជំរុញ​ទំហំ​ពាណិជ្ជកម្ម និង​ការវិនិយោគ​ទ្វេភាគី​ - ​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​វីរ​យុទ្ធជន​ដែល​បាន​ពលី​ក្នុង​សមរភូមិ​ការពារ​បូរណភាព​ទឹកដី​នា​ខេត្តសៀមរាប​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ចុះ​ជួប​សំណេះសំណាល​សាកសួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​ភៀស​សឹក​ចំនួន ១.២៤៨​គ្រួសារ មកពី​ភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគជ័យ ដែល​កំពុង​ស្នាក់នៅ​មណ្ឌល​សុវត្ថិភាព​ក្នុង​បរិវេណ​វត្ត​ចាន់​ស៊ី​សាមគ្គី​រតនា​រាម​ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​ពិនិត្យ​វឌ្ឍនភាព​គម្រោង​វះកាត់​បេះដូង​កុមារ នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​ - អគ្គមេបញ្ជាការ​កងទ័ព​ហ្វីលីពីន​៖ ហ្វីលីពីន​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការ​បន្ត​ដឹកនាំ​ក្រុម AOT ដើម្បី​សម្របសម្រួល​ដោះស្រាយ​បញ្ហា​ព្រំដែន កម្ពុជា​-​ថៃ​ - ប្រធាន​វិទ្យាស្ថាន ERIA៖ កម្ពុជា​មាន​សក្ដានុពល​ខ្ពស់​ក្នុង​ការទាក់ទាញ​វិនិយោគិន​ជប៉ុន​ - ​កម្ពុជា​-​ឡាវ ប្ដេជ្ញា​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​សម្រេច​ដល់​គោលដៅ ៧០០ លាន​ដុល្លារ​អាមេរិក ត្រឹម​ឆ្នាំ​២០៣០ - ប្រមុខ​រដ្ឋាភិបាល កម្ពុជា -​វៀតណាម​- ឡាវ សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​បី សម្រាប់​ការអភិវឌ្ឍ និង​ការរក្សា​សន្តិភាព ស្ថិរភាព​ក្នុង​តំបន់ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​ព្រះរាជតំណាង​ដ៏​ខ្ពង់ខ្ពស់​ព្រះមហាក្សត្រ ទទួល​បដិសណ្ឋារកិច្ច​ស្វាគមន៍ ឯកឧត្តម​អគ្គលេខាធិការ​បក្សកុម្មុយនិស្ត​រដ្ឋ​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា - ពិធី​បិទ​សន្និបាត​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ឆ្នាំ​២០២៥ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៦ របស់​ក្រសួង​មហាផ្ទៃ​

កម្ពុជា​-​អាម៉េរិក មាន​សុទិដ្ឋិនិយម​ក្នុង​ការបន្ត​ជំរុញ​ទំហំ​ពាណិជ្ជកម្ម និង​ការវិនិយោគ​ទ្វេភាគី​

កម្ពុជា​-​អាម៉េរិក មាន​សុទិដ្ឋិនិយម​ក្នុង​ការបន្ត​ជំរុញ​ទំហំ​ពាណិជ្ជកម្ម និង​ការវិនិយោគ​ទ្វេភាគី​

​នា​រសៀល​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០២៦, សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្ដម​ឯកអគ្គរដ្ឋទូត Jamieson Greer តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាម៉េរិក ក្នុងឱកាស​នៃ​ការដឹកនាំ​គណៈប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ចូលរួម​កិច្ចប្រជុំ​លើក​ដំបូង​នៃ​ក្រុមប្រឹក្សា​សន្តិភាព (Board of Peace) នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាម៉េរិក​។​

​ក្នុងឱកាស​នៃ​ជំនួប​, ឯកឧត្ដម​ឯកអគ្គរដ្ឋទូត Jamieson Greer បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា ដែល​បាន​ជំរុញ​ឱ្យ​ទំនាក់ទំនង​ទ្វេភាគី អាម៉េរិក​-​កម្ពុជា កាន់តែ​រីកចម្រើន​ជា​លំដាប់ ជាពិសេស​នៅក្នុង​វិស័យ​ពាណិជ្ជកម្ម​។ ជាក់ស្ដែង​, ពាណិជ្ជកម្ម​ទ្វេភាគី អាម៉េរិក​-​កម្ពុជា បន្ត​កើនឡើង​ប្រមាណ​ជិត ២៩% ក្នុង​ឆ្នាំ​២០២៥ បើ​ធៀប​នឹង​ទំហំ​ពាណិជ្ជ​ទ្វេភាគី​ក្នុង​ឆ្នាំ​២០២៤ ស្របពេល​ដែល​ការវិនិយោគ​របស់​សហ​រដ្ឋ​អាម៉េរិក​នៅ​កម្ពុជា​ក៏​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់ ដែល​នេះ​ជា​ផ្លែផ្កា​នៃ​ការជឿទុកចិត្ត​នៅក្នុង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​។

​ជា​ការឆ្លើយតប​, សម្ដេច​ធិបតី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រុមការងារ​ទទួលបន្ទុក​ផ្នែក​ពាណិជ្ជកម្ម​របស់​សហរដ្ឋអាម៉េរិក​ក្នុង​ការចរចា និង​ឈាន​ដល់​សម្រេចបាន​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​បដិការ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សហរដ្ឋ​អាម៉េរិក ដែល​សម្រេច​បាន​អត្រាពន្ធ​ក្នុង​រង្វង់ ១៩% លើ​ការ​នាំចូល​ទំនិញ​របស់​កម្ពុជា​ចូល​សហរដ្ឋ​អាម៉េរិក​។ ឆ្លៀត​ក្នុង​ឱកាស​នេះ ដែរ​, សម្តេច​ធិបតី​ក៏​បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការចូលរួម​របស់​ឯកឧត្តម​ប្រធានាធីបតី Donald J. Trump ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ជា​បន្តបន្ទាប់​ក្នុង​ការជំរុញ​ឱ្យ​មានប​ទ​ឈប់​បាញ់ កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥ និង​សេចក្ដី​ថ្លែង​ការរួម​ទីក្រុង​គួ​ឡា​ឡាំ​ពួ ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២៥ ក៏ដូចជា​សេចក្ដីប្រកាស​រួម ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥ ដើម្បី​ធានា​ដល់​ការកសាង​សន្តិភាព​យូរអង្វែង​រវាង​កម្ពុជា និង​ថៃ​។

​សម្ដេច​ធិបតី និង​ឯកឧត្ដម​ឯកអគ្គរដ្ឋទូត Jamieson Greer ក៏​បាន​សម្ដែង​នូវ​សុទិដ្ឋិនិយម​ថា ក្រោម​ការខិតខំ​ប្រឹងប្រែង​រវាង​ប្រទេស​ទាំង​ពីរ​, ទំនាក់ទំនង កម្ពុជា​-​អាម៉េរិក នឹង​កាន់តែ​ប្រសើរឡើង ជា​ពិសេស​ជំរុញ​ឱ្យមាន​កំណើន​ពាណិជ្ជកម្ម​ទ្វេភាគី និង​កំណើន​ការវិនិយោគ​របស់​សហ​រដ្ឋ​អាម៉េរិក​នៅ​កម្ពុជា​។ សម្ដេច​ធិបតី​បាន​បញ្ជាក់ជូន ឯកឧត្ដម​ឯកអគ្គរដ្ឋទូត Jamieson Greer ថា កម្ពុជា​នឹង​បន្ត​ខិតខំ​ប្រឹងប្រែង​ដើម្បី​បញ្ចប់​នូវ​ការបំពេញ​និតីវិី​នានា សំដៅ​ជំរុញ​ការអនុវត្ត​ពេញលេញ​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​បដិការ​រវាង​ប្រទេស​ទាំង​ពីរ សម្រាប់​ជា​ឧត្តម​ប្រយោជន៍​ដល់​ប្រជាជាតិ​ទាំងពីរ​។​

​មុន​នឹង​បញ្ចប់​, សម្ដេច​ធិបតី និង​ឯកឧត្ដម​ឯកអគ្គរដ្ឋទូត Jamieson Greer ក៏​បាន​ពិភាក្សា​គ្នា​ផងដែរ​អំពី​វិស័យ​សក្កា​នុព​ល​នានា​ដែល​ប្រទេស​ទាំង​ពីរ​អាច​នឹង​ជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ ដើម្បី​ធានាបាន​នូវ​ឧត្តម​ប្រយោជន៍​សម្រាប់​ប្រទេស​ទាំង​ពីរ និង​ដំណោះស្រាយ​លើ​បញ្ហា​សេសសល់ ដែល​ត្រូវ​រួមគ្នា​ដោះស្រាយ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​រំហូរ​ពាណិជ្ជកម្ម​ទ្វេភាគី និង​ការធ្វើ​និយោគ​របស់​សហរដ្ឋអាម៉េរិ​កមក​កម្ពុជា​កាន់តែ​រីកចម្រើន​បន្ថែ​មទៀត​៕

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2026 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.