ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជំរុញ​ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ បន្ត​ផ្តល់​សេវាសាធារណៈ និង​ដោះស្រាយ​បញ្ហា​ប្រឈម ជូន​ពលរដ្ឋ ប្រកបដោយ​ប្រសិទ្ធភាព​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ អគ្គលេខាធិការ​អាស៊ាន - ​សមាជិក​រដ្ឋសភា​ជប៉ុន​៖ ក្រុមហ៊ុន​ជប៉ុន​ជាច្រើន បន្ថែមទៀត ចាប់អារម្មណ៍​ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ - ការបង្កើត​ការងារ ជា​អាទិភាព​ធំ​របស់​រាជរដ្ឋាភិបាល ដោយ​បាន​ដាក់​ចេញ​យ៉ាង​ច្បាស់​ថា ការជំរុញ​កំណើន​សេដ្ឋកិច្ច​តាមរយៈ​ការបង្កើន​ការងារ​ដែល​ផ្តល់​កម្លាំង​ពលកម្ម​ដល់​ប្រជាពលរដ្ឋ ដោយ​ពង្រីក ទាំង​បរិមាណ និង​គុណភាព​ - ក្រុមហ៊ុន ADATA Technology Co., Ltd., ចាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា នៅ​កម្ពុជា - សម្តេច​តេជោ ហ៊ុន សែន ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ជិន ថាញ់​មិន ប្រធានរដ្ឋសភា​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខា​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ ជាមួយ​ឯកឧត្តម PHAM Minh Chinh នាយករដ្ឋមន្ត្រី​វៀតណាម​ - ចៅស្រី ស៊ុន ស្រី​តី (កុមារីលក់ផ្កា) បាន​ជួប លោកតា សម្ដេច​តេជោ ហើយ - សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជួប​សំណេះសំណាល​ជាមួយ​សហជីព សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​សមាគម​បុគ្គលិក​សិក្សា ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍ លើក​ទី ១៣៩ នៃ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា ឆ្នាំ​២០២៥

ជិត​ចូលឆ្នាំ​ខ្មែរ​ឈ្មួញ​នាំចូល​មាន់​និង​ទា​រស់​យ៉ាង​គគ្រឹកគគ្រេង​ពី​ប្រទេស ថៃ​យកមក​ដាក់​លក់​តាម​ផ្សារ​ដោយ​គ្មាន​ការ​ពិនិត្យ​ពី​ពេទ្យសត្វ​ឡើយ​

ជិត​ចូលឆ្នាំ​ខ្មែរ​ឈ្មួញ​នាំចូល​មាន់​និង​ទា​រស់​យ៉ាង​គគ្រឹកគគ្រេង​ពី​ប្រទេស ថៃ​យកមក​ដាក់​លក់​តាម​ផ្សារ​ដោយ​គ្មាន​ការ​ពិនិត្យ​ពី​ពេទ្យសត្វ​ឡើយ​

ខេត្ត​បន្ទាយមានជ័យ ​៖ ​ឈ្មួញ​នាំ​ចូល​មាន់​និង​ទា​រស់ ដឹក​ចូល​មក​តាម​ច្រករបៀង យ៉ាង​គគ្រឹកគគ្រេង​ពី​ប្រទេស​ថៃ​នៅ​ពេល​ជិត​ដល់ បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ យកមក​ដាក់​លក់​តាម​ទីផ្សារ យ៉ាង​អាណា​ធិប តេ​យ្យ​ដោយ​គ្មាន​ការត្រួតពិនិត្យ ពី​ពេទ្យសត្វ​បន្តិច​ទាល់តែ​សោះ​ឡើយ​។

​ជា​រៀងរាល់ថ្ងៃ​និង​យប់ គេ​ឃើញ​ឈ្មួញ​នាំ​ចូល​មាន់​និង​ទា រស់​ពី​ប្រទេស​ថៃ​ដឹក​យ៉ាង​គគ្រឹកគគ្រេង​ដូចជា​មិន​ញញើត​និង​ច្បាប់​មក ស្តុក​ទុក​លក់  នៅ​ថ្ងៃ​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ ដែល​មាន​ការ​ដឹក​តាម​រូបភាព​មាន​រថយន្ត​នី​សាន់ និង​រឺ​ុ​ម៉ក​ម៉ូតូ​ជាដើម​។​សកម្មភាព​ឈ្មួញ​ដឹក​មាន់ និង​ទារ​ចូល​មក​លក់​ក្នុង​ខេត្ត​បន្ទាយមានជ័យ​នេះ ភាគច្រើន​តាម​ច្រករបៀង អូរ​បី​ជាន់ ស្រុក​អូរជ្រៅ និង​ច្រករបៀង​ជាច្រើន​ក្នុង​ក្រុង​ប៉ោយប៉ែត និង​របៀង​ព្រំដែន​ស្រុក​ស្វាយចេក និង​ស្រុក​ថ្មពួក ស្រុក​ម៉ាឡៃ​ដែល​គេ​ដឹងថា​ក្រុម​ឈ្មួញ​បាន​ឃុបឃិត ជាមួយ​កំលាំង​ឈ​ជើង​ការពារ​ព្រំដែន មាន​កំលាំងយោធា និង​កំលាំង​នគរបាល​ការពារ​ព្រំដែន​ជាដើម​។

ក្រុម​ឈ្មួញ​បាន​ប្រាប់​អ្នក​យក​ព៌តមាន​ឲ្យដឹងថា ពេល​ខ្លួន​ដឹក​ចេញ​តាមផ្លូវ​ត្រូវ​បង់លុយ​អោយ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ឈរជើង​តាម​ផ្លូវ មាន​មន្ត្រី​គយ​សាខា​ខេត្ត និង​ក្រសួង​និង​កំលាំង​នគរបាល​ប្រឆាំង​បទល្មើស សេដ្ឋកិច្ច​ខេត្ត​របស់​ក្រសួង និង​មន្ត្រី​ជំនាញ​ពេទ្យសត្វ​ជាដើម ទើប​បាន​ឲ្យ​នាំ ចូល​មាន់​រស់និ​ងមាន់​ខូចគុណភាព យកមក​ដាក់​លក់​តាម​ទីផ្សារ​បាន​យ៉ាង​ងាយ​ដូច្នេះ ដោយ​មិន​គិត​ពី​ផលប៉ះពាល់​ឆ្លង​ជម្ងឺ ផ្តាសាយ​បក្សី​នោះឡើយ​។​

​ប្រជាពលរដ្ឋ​សំណូមពរ សុំឲ្យ​នាយកដ្ឋាន​ផលិតកម្ម និង​ប​សុព្យ​បាល​និង​អភិបាលខេត្ត ត្រូវមាន​វិធានការ​តឹង​បំផុត​ដើម្បី​ទប់ស្កាត់​បក្សី ដែល​ឈ្មួញ​ឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ លួច​នាំ​ចូល​ពី​ប្រទេស​ថៃ​ជា​ការព្រួយបារម្ភ​ឆ្លង​ជំងឺផ្តាសាយបក្សី និង​ទីផ្សា​បក្សី​ក្នុងស្រុក​តំលៃ​ចុះ​ថោក​ទៀត​ផង​។

លោក ហ៊ុយ តូច ប្រធានការិយាល័យ ផលិតកម្ម​ប​សុព្យ​បាល​ខេត្ត​បាន​ឆ្លើយ​បដិសេធ​ថា គាត់​មិន​បានដឹង​ពី​ឈ្មួញ​លួច​នាំ​ចូល​មាន់ ទា​រស់​ចូល​ពី​ប្រទេស​ថៃ​ឡើយ ហើយ​លោក​និង​ឲ្យ​មន្ត្រី​ជំនាញ​ស្រាវជ្រាវ និង​ចាត់វិធានកា​របើ​មាន​ទៅ​តាម​ច្បាប់​៕

 

20150411a

Filed in: រាយការណ៍ពិសេស, សូមរាយការណ៍

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2025 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.