ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជំរុញ​ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ បន្ត​ផ្តល់​សេវាសាធារណៈ និង​ដោះស្រាយ​បញ្ហា​ប្រឈម ជូន​ពលរដ្ឋ ប្រកបដោយ​ប្រសិទ្ធភាព​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ អគ្គលេខាធិការ​អាស៊ាន - ​សមាជិក​រដ្ឋសភា​ជប៉ុន​៖ ក្រុមហ៊ុន​ជប៉ុន​ជាច្រើន បន្ថែមទៀត ចាប់អារម្មណ៍​ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ - ការបង្កើត​ការងារ ជា​អាទិភាព​ធំ​របស់​រាជរដ្ឋាភិបាល ដោយ​បាន​ដាក់​ចេញ​យ៉ាង​ច្បាស់​ថា ការជំរុញ​កំណើន​សេដ្ឋកិច្ច​តាមរយៈ​ការបង្កើន​ការងារ​ដែល​ផ្តល់​កម្លាំង​ពលកម្ម​ដល់​ប្រជាពលរដ្ឋ ដោយ​ពង្រីក ទាំង​បរិមាណ និង​គុណភាព​ - ក្រុមហ៊ុន ADATA Technology Co., Ltd., ចាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា នៅ​កម្ពុជា - សម្តេច​តេជោ ហ៊ុន សែន ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ជិន ថាញ់​មិន ប្រធានរដ្ឋសភា​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខា​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ ជាមួយ​ឯកឧត្តម PHAM Minh Chinh នាយករដ្ឋមន្ត្រី​វៀតណាម​ - ចៅស្រី ស៊ុន ស្រី​តី (កុមារីលក់ផ្កា) បាន​ជួប លោកតា សម្ដេច​តេជោ ហើយ - សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជួប​សំណេះសំណាល​ជាមួយ​សហជីព សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​សមាគម​បុគ្គលិក​សិក្សា ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍ លើក​ទី ១៣៩ នៃ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា ឆ្នាំ​២០២៥

កម្ពុជា​ផ្តល់​អំណោយ​រថយន្ដ​ដឹក​វ៉ាក់សាំង​ចំនួន​១០​គ្រឿង​បន្ថែម​ទៀត ដល់​ប្រទេស​ឡាវ​

កម្ពុជា​ផ្តល់​អំណោយ​រថយន្ដ​ដឹក​វ៉ាក់សាំង​ចំនួន​១០​គ្រឿង​បន្ថែម​ទៀត ដល់​ប្រទេស​ឡាវ​

​រថយន្ដ​ដឹក​វ៉ាក់សាំង ចំនួន​១០​គ្រឿង​បន្ថែម​ទៀត ដែលជា​អំណោយ​របស់​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ត្រូវបាន​រៀបចំ​ពិធី​ប្រគល់​ជូន​រដ្ឋាភិបាល និង​ប្រជាជន នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​រួចហើយ នៅ​ព្រឹក​ថ្ងៃទី​១២ ខែ​មីនា ឆ្នាំ​២០២២​នេះ នា​ច្រកព្រំដែន​អន្តរជាតិ​ត្រពាំង​ក្រៀល ក្នុង​ខេត្ត​ស្ទឹងត្រែង ជាប់​ព្រំដែន​ខេត្ត​ចម្ប៉ា​ស័ក នៃ​ប្រទេស​ឡាវ​។​

​ពិធី​នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព លោកជំទាវ ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស (​គ​.​វ​.​ក​-១៩) និង​ជា​តំណាង​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ខណៈ​ភាគី​ឡាវ មាន​ការអញ្ជើញ​ទទួល​ដោយ​ផ្ទាល់​ពី​សំណាក់ រដ្ឋមន្ដ្រីក្រសួង​សុខាភិបាល​។​

​ការសម្រេច​ផ្តល់​រថយន្ត​ដឹក​វ៉ាក់សាំង​របស់​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ជូន​រដ្ឋាភិបាល និង​ប្រជាជន​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​នាពេលនេះ គឺជា​ការបង្ហាញ​នូវ​ការយកចិត្តទុកដាក់​ខ្ពស់បំផុត របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ចំពោះ​សុខភាព​និង​សុខុមាលភាព​របស់​ប្រជាជន​ឡាវ ក្នុងនាម​ជា​ប្រទេស​ជិតខាង​ភូមិ​ផង​របង​ជាមួយ​គ្នា ក៏ដូចជា​ការពង្រឹង​នូវ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​ជា​កាយវិការ​មនុស្សធម៌​ប្រកប​ដោយ​បេះដូង​ដ៏​ល្អ​ប្រពៃ​ពិតប្រាកដ​របស់ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក្នុងន័យ «​កម្ពុជា​ជា​ប្រទេស​តូចតាច​តែ​មាន​បេះដូង​ធំ​ទូលាយ​» ហើយ​កម្ពុជា ក៏​តែងតែបាន និង​កំពុង​ធ្វើ ដោយ​ឈរ​លើ​ស្មារតី​មិត្តភាព សាមគ្គីភាព​និង​កិច្ចសហប្រតិបត្តិការ​ល្អ ប្រកប​ដោយ​ការគិតគូរ​ខ្ពស់ រួមគ្នា​ដោះស្រាយ​វិបត្តិ​នៃ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ នៅក្នុង​ប្រទេស និង​នៅក្នុង​តំបន់​។​

​អំណោយ​មនុស្សធម៌​ដ៏​ថ្លៃថ្លា​របស់​កម្ពុជា​នា​ពេល​នេះ នឹង​រួមចំណែក​បន្ថែមទៀត​ជូន​ដល់​ប្រទេស​ឡាវ នៅ​ក្នុង​ការឆ្លើយតប​ទៅនឹង​វិបត្តិ​ជំងឺ​កូវី​ដ​-១៩ ជាពិសេស​លើ​កិច្ចការ​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩ ជូន​ដល់​ប្រជាជន​ឡាវ​ឱ្យ​កាន់តែ​មាន​ភាពល្អប្រសើរ​៕

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2025 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.