ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការ គណៈកម្មាធិការ​មជ្ឈឹមបក្ស​កុម្មុយនីស្ត​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ថ្លែង​សារ​ពិសេស ពាក់ព័ន្ធ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ (CLV) កម្ពុជា ឡាវ វៀតណាម​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Atul KHARE អគ្គលេខាធិការរង នៃ​អ​.​ស​.​ប​. ទទួលបន្ទុក​ផ្នែក​គាំទ្រ​ប្រតិបត្តិការ ចូលជួប​សម្ដែង​ការគួរសម​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ អាកាសយានិក​ចំនួន ២ រូប ដែល​បាន​បាត់​ការទាក់ទង​អស់​រយៈពេល ១២ ថ្ងៃ មកទល់ពេលនេះ គឺ​មិន​មាន​មួយ​វិនាទី​ណា ត្រូវបាន​បំភ្លេច​នោះ​ទ្បើយ​ - សម្ដេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អនុញ្ញាត​ឱ្យ ឯកឧត្តម YAMAGUCHI Natsuo សមាជិក​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស Komeito ជប៉ុន ចូលជួប​សម្ដែង​ការគួរសម​ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជំរុញ​ឱ្យ​រដ្ឋលេខាធិកា​រ និង​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ពង្រឹង​គុណភាព​ការងារ​ទទួលបន្ទុក​ - ​ឯកអគ្គរដ្ឋទូត​ហ្វីលីពីន​ប្ដេជ្ញា​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ហ្វីលីពីន​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត​ - អគ្គលេខាធិការរង អង្គការសហប្រជាជាតិ​កោតសរសើរ​ចំពោះ​ការអភិវឌ្ឍ​ដ៏​ល្អ និង​ឆាប់រហ័ស របស់​ព្រះរាជាណាចក្រ​កម្ពុជា​ - សម្តេច​មហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ចូលរួម​បញ្ចុះបឋមសិលា សាងសង់​បន្ទប់​ពិគ្រោះ​យោបល់​សម្រាប់​ជនរងគ្រោះ សាល​តាំង​ពិ​ពណ៌​អចិន្ត្រៃយ៍​ស្តីពី​ដំណើរ​ការជំនុំជម្រះ​ក្តី និង​ឧទ្យាន​សម្រាប់​ការចងចាំ​ - ​ឯកឧត្តម ខៀវ កាញារីទ្ធ តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម និង​ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អញ្ជើញ​ជា​អធិបតី​ពិធី​បញ្ចុះសព ឯកឧត្ដម លី វ៉ាន់​ហុង

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បើក​សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា ឆ្នាំ​២០២៣

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បើក​សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា ឆ្នាំ​២០២៣

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១១​កើត ខែ​កត្តិក ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា​ឆ្នាំ​២០២៣ ដែល​រៀបចំឡើង​នៅ​សណ្ឋាគារ​សុខា​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រាជរដ្ឋាភិបាល វាយតម្លៃ​ខ្ពស់​ចំពោះ​វិទ្យាស្ថាន​បណ្តុះបណ្តាល និង ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា (CDRI) ដែល​បាន​សហការ​ជាមួយ​ស្ថាប័ន​ជាតិ និង​អន្តរជាតិ នានា​ជាច្រើន រៀបចំ​សន្និសីទ​ដ៏​មាន​សារៈសំខាន់​នេះ​ឡើង​។​

​សម្តេច​ធិបតី​សូម​សម្ដែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ ចំពោះ​ថ្នាក់ដឹកនាំ​នៃ​ក្រសួង​-​ស្ថាប័ន​របស់​រាជរដ្ឋាភិបាល​, វិស័យ​ឯកជន​, វិទ្យាស្ថាន​ស្រាវជ្រាវ​, អង្គការ​ជាតិ និង​អន្តរជាតិ និង​ដៃគូ​អភិវឌ្ឍន៍​នានា ដែល​បាន​អញ្ជើញ​ចូលរួម​ដោយ​ផ្ទាល់​ក្នុង​សន្និសីទ​នេះ​។​

​សម្តេច​ធិបតី​បាន​ថ្លែងថា រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ ចាត់ទុក​សន្និសីទ​នេះ​ជា​វេទិកា​ដ៏​សំខាន់ ដែល​ផ្ដល់​ឱកាស​ឱ្យ​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស «​សា្ថប័ន​ស្រាវជ្រាវ​» បាន​ពិភាក្សា និង​ផ្តោះ​ប្តូរ​យោបល់​អំពី​សមិទ្ធផល​, បញ្ហា​ប្រឈម និង ទិសដៅ​យុទ្ធសាស្ត្រ​សម្រាប់​ការអភិវឌ្ឍ ដោយ​ផ្តោត​សំខាន់​លើ​ការអនុវត្ត​ជាក់ស្តែង​ផង និង​ភាពបត់បែន​ទៅ តាម​ការផ្លាស់ប្តូរ​នៃ​បរិការណ៍​សកល និង​តំបន់​ផង ដើម្បី​អាច​នាំ​នាវា​កម្ពុជា​ទៅកាន់​វិបុលភាព ប្រកប​ដោយ​ភាព​ធន់ និរន្តរភាព និង​បរិយាប័​ន្ន​។ រយៈពេល​ជាង​ពីរ​ទស្សវត្សរ៍​ចុងក្រោយ​នេះ ផ្តើមចេញ​ពី​នយោបាយ ឈ្នះ​-​ឈ្នះ របស់​សម្ដេច​តេជោ ហ៊ុន សែន កម្ពុជា​កសាងបាន​នូវ​មូលដ្ឋាន​គ្រឹះ​សេដ្ឋកិច្ច​រឹងមាំ​សម្រាប់​ការអភិវឌ្ឍន៍ ដោយ​ប្រកាន់យក​ប្រព័ន្ធ​សេដ្ឋកិច្ច​ទីផ្សារ ការបើកចំហរ ការធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ ឈរលើ​គោលការណ៍​ពហុភាគី​និយម​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការជំរុញ និង​ទាក់ទាញ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស ដើម្បី​ជា​មូលដ្ឋាន​កសាង​ចន្ទល់​សម្រាប់​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​។ ការពង្រឹង និង​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​រឹង ដូចជា ផ្លូវ ថ្នល់ ទឹក និង​ភ្លើង ដើម្បី​លើកកម្ពស់​ការតភ្ជាប់​, សម្រួលការ​ចល័ត​ធនធាន និង​កម្លាំង​ពលកម្ម ក៏ដូចជា​ពង្រាយ​មូលដ្ឋាន​ផលិតកម្ម​។ ការ​បន្ត​អភិវឌ្ឍ​និង​លើកកម្ពស់​មូលធន​មនុស្ស ដើម្បី​ចូលរួម​ក្នុង​សកម្មភាព​សេដ្ឋកិច្ច និង​បង្កើន​ផលិតភាព​។

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការកែទម្រង់​ស្ថាប័ន និង​អភិបាលកិច្ច​ជាប្រចាំ សម្រាប់​ធានា​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ប្រព័ន្ធ​នយោបាយ និង​សេដ្ឋកិច្ច រួម​ទាំង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈ និង​ប្រព័ន្ធ​ធនាគារ ឱ្យមាន​ប្រសិទ្ធភាព និង​ស័ក្ដិ​សិទ្ធ​ភាព ព្រមទាំង​បែងចែក​ផ្លែផ្កា​កំណើន​ឱ្យ​មាន​សមធម៌ និង​បរិយាប័​ន្ន ។​សម្តេច​ធិបតី បាន​ថ្លែងថា ទោះបី​កម្ពុជា​បន្ត​រង​នូវ​ផល​ប៉ះទង្គិច​វិបត្តិកូ​វីដ​១៩ និង​វិបត្តិ​ផ្សេងៗ​ទៀត​ក៏​កំពុង​បន្ត​កើតឡើង រាជរដ្ឋាភិបាល​មិន​បោះបង់ ឬ​ផ្លាស់ប្តូរ​នូវ​ទិសដៅ​អភិវឌ្ឍន៍​រយៈពេល​វែង​នោះ​ទេ រាជរដ្ឋាភិបាល​នៅ​តែ​រក្សា​គោលដៅ​សម្រេច​មហិច្ចតា​របស់​ខ្លួនដ​ដែល គឺ​កម្ពុជា​ក្លាយជា​ប្រទេស​ចំណូល​មធ្យម​កំរិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។ រាជរដ្ឋាភិបាល​មិន​ឈប់​ត្រឹម​ការដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បាន​ដាក់​ចេញ​យន្តកា​រកំ​ណែ​ទម្រង់ និង​វិធានការ​ជាក់ស្តែង​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ជាង ៣​ខែ​កន្លងទៅ​នេះ​, រាជរដ្ឋាភិបាល​បាន​ដាក់ ចេញ​ជា​បន្តបន្ទាប់​នូវ «​កម្មវិធី​គោលនយោបាយ​អាទិភាព​» ក្នុង​នោះ​កម្មវិធី​ចំនួន​៥​ត្រូវបាន​ប្រកាស និង​ដាក់ឲ្យ​ចាប់ផ្តើម​អនុវត្ត​រួចហើយ រួមមាន​៖

​ទី​១)«​យុទ្ធសាស្ត្រ​ជាតិ ស្តីពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច ក្រៅ​ប្រព័ន្ធ ឆ្នាំ ២០២៣-២០២៨», ទី​២) «​ការពង្រីក​វិសាល​- ភាព​មូលនិធិ​សមធម៌​សុខាភិបាល ដល់​គ្រួសារ​ងាយ​រង​ហានិភ័យ​» និង​ទី​៣) «​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​និង​បច្ចេកទេស​ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ​និង ងាយ​រង​ហានិភ័យ​នៅ​ទូទាំង​ប្រទេស​» ជាមួយនឹង​ការពង្រីក​វិសាលភាព​របប​សន្តិសុខ​សង្គម ផ្នែក​ថែទាំ​សុខភាព​ដល់​បុគ្គល​ស្វ័យ​និយោ និង​អ្នក​ក្នុង​បន្ទុក​របស់​សមាជិក ប​.​ស​.​ស​. ដោយ​ផ្នែក​លើ​គោលការណ៍​អ្នកស្ម័គ្រចិត្ត​ទី​៤). កម្មវិធី​ហិរញ្ញប្បទាន​លើកស្ទួយ​ផលិតកម្ម​កសិកម្ម រក​ទីផ្សារ និង​រក្សា​លំនឹង ថ្លៃ​កសិក​ផល​សំខាន់ៗ​ក្នុង​កំរិត​សមរម្យ​។ ទី​៥). «​ការ​ដាក់​ពង្រាយ​មន្ត្រី​បច្ចេកទេស​កសិកម្ម​ទៅ​គ្រប់​ឃុំ​-​សង្កាត់ ដែលមាន​សកម្មភាព​កសិកម្ម​នៅ​ទូទាំង​ប្រទេស និង​ការរៀបចំ​ឲ្យមាន​សហគមកសិកម្ម​បែប​ថ្មី​»​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា នៅក្នុង​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន​លើ​ក​ទី ១៩, សម្តេច​បាន​សម្រេច​ដាក់​ចេញ​នូវ​វិធានការ​មុត​ស្រួច ដែល​មាន​ច​រឹត​ជា​ការកែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល អាណត្តិ​ថ្មី ដើម្បី​ជំរុញ​ដល់​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច និង​លើកកម្ពស់​ភាព​ប្រកួតប្រជែង​កម្ពុជា​។ សម្តេច​មាន​ចំណាប់អារម្មណ៍​ជា​ខ្លាំង​លើ​កិច្ច​ពិភាក្សា​ទាំង​បី​វគ្គ ដែល​សុទ្ធតែ​ជា​ប្រធានបទ​មាន​សារៈសំខាន់ ជាពិសេស​ផ្នែក​គោលនយោបាយ សម្រាប់​កម្ពុជា​អាច​ត្រៀម​ខ្លួន​ឱ្យបាន​ល្អ និង​គ្រប់គ្រាន់ ដើម្បី​សម្រេច​បង្គោល​ចរ​ឆ្នាំ​២០៣០ និង​ឆ្នាំ​បន្តបន្ទាប់​ខាងមុខ​ទៀត ។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា សេដ្ឋកិច្ច​កម្ពុជា​គឺជា​សេដ្ឋកិច្ច​បើកចំហរ ដូច្នេះ​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន និង​អវិជ្ជមាន​ពី​កត្តា​ខាង​ក្រៅ​នឹង​ជះ​ឥទ្ធិពល​ដោយផ្ទាល់ និង​ប្រយោល​មក លើ​សក្តានុពល​កំណើន​កម្ពុជា​រយៈពេល​មធ្យម​វែង​។ សម្តេច​ចង់​ឃើញ​សន្និសីទ​របស់​យើង​នា​ថ្ងៃនេះ គឺជា​វេទិកា​នៃ​ការផ្តោះប្តូរ​យោបល់ ត្រង់​ទៅ​ត្រង់​មក ប្រកបដោយ​ស្មារតី​ស្ថាបនា និង​ចូលរួម​គិតគូរ អនុវត្ត និង​ទទួលខុសត្រូវ​រួម​គ្នា​លើ ជោគវាសនា​របស់​កម្ពុ​ជា ។​

​សម្តេច​ធិបតី​បាន​ថ្លែងថា សម្តេច​សង្ឃឹម​ជឿជាក់​ថា​សន្និសីទ​នា​ថ្ងៃនេះ នឹង​ប្រព្រឹត្តទៅ​ដោយ​រលូន និង​ប្រកបដោយ​ផ្លែផ្កា និង​សូម​ប្រកាស​បើក សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា​ឆ្នាំ ២០២៣ ចាប់ពី​ពេលនេះ​តទៅ​៕

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2024 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.