ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​លោក​ជំទាវ Towfiqua Hoque(​ថូ​ហ្វីកា ហ៊ុ​ក​) តំណាង​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) ចូលជួប​សម្ដែង​ការគួរសម - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទីម័​រឡេ​ស្តេ ចូលជួប​សម្តែង​ការគួរសម​ - ប្រធាន​សភា​តំណាងរាស្ត្រ​ហ្វីលីពីន កោត​សរសើរ​ពីភាព​រីកចម្រើនរបស់​ប្រទេស​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្ដេច​បវរ​ធិបតី​ - ប្រធាន​អង្គការ IDC-CDI កោតសរសើរ​ប្រទេស​កម្ពុជា ដែល​សម្រេចបាន​នូវ​សន្តិភាព និង​ឯកភាព​ជាតិ - ឯកអគ្គរាជទូត​ហូឡង់ដ៏ ប្ដេជ្ញា​បន្ត​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត - សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​សម្ព័ន្ធ​ផ្លូវ​-​ស្ពាន​ជា​កិច្ចការ​សំខាន់​របស់​រា​ជ​រដ្ឋាភិបាល​គ្រប់​អាណត្តិ ព្រោះ​ជា​មូលដ្ឋាន​ធានា​ដល់​កំណើន​សេដ្ឋកិច្ច​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា​ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​ដឹកនាំ​ប្រតិភូ​ក្រសួង​មហាផ្ទៃ ថ្វាយ​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមានឯករាជ្យ និង​នៅ​មណ្ឌប​ព្រះ​បរម​រូប​ - ​ប្រធាន​វិទ្យាស្ថាន ERIA ប្ដេជ្ញា​បន្ត​ភាព​ជា​ដៃគូ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​វិស័យ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​ - ក្រុមហ៊ុន Yunnan Investment Group មាន​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ សំណេះសំណាល និង​ពិសា​ភោជនាហារ​សាមគ្គី​ជាមួយ​ក្រុម​កីឡាបាល់ទាត់​តារា​កម្ពុជា និង​ក្រុម​កីឡាប្រដាល់​គុន​ខ្មែរ

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ សំណេះសំណាល និង​ពិសា​ភោជនាហារ​សាមគ្គី​ជាមួយ​ក្រុម​កីឡាបាល់ទាត់​តារា​កម្ពុជា និង​ក្រុម​កីឡាប្រដាល់​គុន​ខ្មែរ

នៅ​ល្ងាច​ថ្ងៃ​សុក្រ ១​កើត ខែ​កត្តិក ឆ្នាំ​រោង ឆ​ស័ក ព​.​ស​. ២៥៦៨ ត្រូវ​នឹង ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២៤ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​ពិសា​ភោជនាហារ​សាមគ្គី​ជាមួយ​ក្រុម​កីឡាបាល់ទាត់​តារា​កម្ពុជា និង​ក្រុម​កីឡាប្រដាល់​គុន​ខ្មែរ ដែល​ពិធី​នេះ​បាន​ប្រារព្ធ​ធ្វើឡើង នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិ​ព័ណ៌​ជ្រោយចង្វារ​។

​នៅក្នុង​ឱកាស​នេះ សម្តេច​តេជោ ហ៊ុន សែន បាន​អរគុណ​សម្រាប់​ការរៀបចំ​កម្មវិធី​សំណេះសំណាល និង​ពិសា​អាហារ​សាមគ្គី​ជាមួយ​ក្រុម​តារាបាល់ទាត់​តារា​កម្ពុជា និង​ក្រុម​គុន​ខ្មែរ​នា​ល្ងាច​នេះ​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​សម្តែង​នូវ​ការអបអរសាទរ​ចំពោះ​ការប្រកួត​របស់​កីឡាករ​បាល់ទាត់​គុន​ខ្មែរ ដែល​ទទួលបាន​ថវិកា​រហូត​ដល់​ប្រមាណ​១​ពាន់​លាន​រៀល​កាលពី​ពេល​កន្លងទៅ​នេះ​។

​សម្ដេច​តេជោ​ប្រធានព្រឹទ្ធសភា បាន​មានប្រសាសន៍​ទៀត​បន្ត​ថា កីឡា​គុន​ខ្មែរ​យើង​បច្ចុប្បន្ននេះ កំពុង​មាន​ការរីកចម្រើន ប៉ុន្តែ​ការរីកចម្រើន​នេះ បាន​ប្រមូលផ្តុំ​នៅ​តែ​រាជធានី​ភ្នំពេញ​តែប៉ុណ្ណោះ​។ សម្តេច​បន្តថា កីឡា​គុន​ខ្មែរ​នឹង​រីកចម្រើន លូតលាស់​ជាង​នេះ​នា​ពេលខាងមុខ បើសិនជា​មាន​ការគាំទ្រ​អោយបាន​ដិតដល់​ជាងនេះទៀត​។ សម្តេច​តេជោ មានប្រសាសន៍ថា បច្ចុប្បន្ននេះ ការ​ផ្គូរ​ផ្គង​កីឡាករ​ឱ្យ​ប្រកួត​រាល់​សប្តាហ៍​ពេក នឹង​ធ្វើឱ្យ​ខូច​កីឡាករ និង​ឆាប់​ចុះ​ខ្សោយកម្លាំង​។ សម្តេច​តេ​ជោបាន​ណែនាំ​ឱ្យ​អ្នក​គ្រប់គ្រង​កីឡាករ​ប្រដាល់​ទាំងអស់ ត្រូវ​បន្ត​យកចិត្តទុកដាក់​លើ​ការ​ផ្គូរ​ផ្គង​កីឡាករ មិន​អាច​ផ្គូរ​ផ្គង​ឱ្យ​ប្រកួត​រាល់​សប្តាហ៍​នោះទេ មិន​អាច​ចេះ​តែ​ធ្វើ​តាម​ចំណង់​ចំណូលចិត្ត​នោះឡើយ​។

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ការខ្វះ​កីឡាករ កីឡាការិនី​ប្រដាល់ ព្រោះ​ខ្វះខាត​ការបណ្តុះបណ្តាល​ជំនាញ​កីឡា​។ សម្តេច​បាន​ស្នើ​ឱ្យ​មានកា​រ​ពិចារណា​ជួយ​គាំទ្រ ការបណ្តុះបណ្តាល​តាម​បណ្តា​ក្លឹប​គុន​ខ្មែរ​នៅតាម​ខេត្ត​នានា​ទូទាំង​ប្រទេស​។ សម្ដេច​ក៏​បាន​អំពាវនាវ​ដល់​ជនរួមជាតិ​ទាំងអស់​សូម​ចូលរួម​លើកកម្ពស់​គុន​ខ្មែរ តាមរយៈ​ការជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​ក្លឹប​គុន​ខ្មែរ​នានា ដើម្បី​ផ្ដល់​ជា​កម្លាំងចិត្ត​ដល់​កីឡាករ និង​ដើម្បី​ភាព​រីកចម្រើន​នៃ​កីឡា​គុន​ខ្មែរ​យើង​នាពេលខាងមុខ​។

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ឲ្យ​អ្នកជំនាញកីឡា​ចុះទៅ​ស្រាវជ្រាវ ពី​បញ្ហា​កីឡាប្រដាល់​នៅ​ខេត្ត​បាត់ដំបង ដែល​ខេត្ត​នោះ​មាន​ក្រុម​កីឡាករ​ប្រដាល់​ច្រើន មាន​ក្លឹប​ហ្វឹកហាត់​ក៏​ច្រើន ហើយក៏​មាន​ការប្រកួត​ច្រើន​ណាស់​ដែរ ប៉ុន្តែ​តម្លៃ​ខ្លួន​តិចតួច​បំផុត​។​

​ឆ្លៀត​នៅក្នុង​ឱកាស​នេះ សម្តេច​តេជោ ហ៊ុន សែន បាន​អំពាវនាវ​ដល់​អ្នក​មាន​ធនធាន ដូចជា​ប្រធាន​ក្រុមហ៊ុន ជា​ឧកញ៉ា និង​ជា​ឧបនាយករដ្ឋមន្ត្រី​ជាដើម សូម​ជួយ​ឧបត្ថម្ភ​ក្លឹប​គុន​ខ្មែរ​នៅតាម​ខេត្ត​នានា ដើម្បី​ធានា​និរន្តរភាព​នៃ​ការហ្វឹកហាត់ ដឹង​ដើម្បី​លើកទឹកចិត្ត​ដល់​កីឡាករ​ប្រដាល់ ព្រមទាំង​ដើម្បី​ឲ្យ​វិស័យ​គុន​ខ្មែរ​កាន់តែ​រីកចម្រើន​ទៅ​មុខ​ទៀត​៕

 

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2024 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.