ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- ក្រុមហ៊ុន DEEM ALMASEAH FOR TRADING Co. Ltd ចាប់អារម្មណ៍​វិនិយោគ​នៅ​កម្ពុជា​ - ​នៅ​រសៀល​ថ្ងៃ​ពុធ ទី​២៣ ខែ​មេសា ឆ្នាំ​២០២៥ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ស្វាគមន៍​លោកជំទាវ Paetongtarn Shinawatra នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ ចូលជួប​សម្តែង​ការគួរសម នៅ​វិមាន​ព្រឹទ្ធសភា រាជធានី​ភ្នំពេញ​។ ​ជា​កិច្ច​ចាប់ផ្តើម សម្តេច​តេជោ បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ជូន​ចំពោះ​លោកជំទាវ​នាយករដ្ឋមន្ត្រី និង​គណៈប្រតិភូ​ថៃ ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​។ ឆ្លៀត​ឱកាស​នេះ សម្តេច​ក៏​បាន​ចូលរួម​រំលែក​ទុក្ខ​សាជាថ្មី ចំពោះ​សោកនាដកម្ម​នៃ​គ្រោះ​រញ្ជួយ​ដី​នៅ​ប្រទេស​ថៃ នា​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ​។ ​សម្តេច​តេជោ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទស្សនកិច្ច​របស់​លោកជំទាវ​នាយករដ្ឋមន្ត្រី ដែល​នឹង​នាំមក​នូវ​ការពង្រឹង​បន្ថែម​នូវ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង​ប្រទេស​ទាំង​ពីរ ស្របពេល​ដែល​ឆ្នាំ​នេះ គឺជា​ខួប​៧៥​ឆ្នាំ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ថៃ ហើយ​ដែល​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​បាន​ធ្វើ​សកម្មភាព​ព្រមៗ​គ្នា​។ ​លោកជំទាវ​នាយករដ្ឋមន្ត្រី​ថៃ បាន​ថ្លែងអំណរគុណ សម្តេច​តេជោ យ៉ាង​ជ្រាលជ្រៅ​ចំពោះ​បដិសណ្ឋារកិច្ច និង​ការទទួល​ស្វាគមន៍​ប្រកបដោយ​កិត្តិយស និង​បាន​សម្តែង​នូវ​ការពេញចិត្ត​យ៉ាងខ្លាំង​ចំពោះ​ទំនាក់ទំនង​ភូមិ​ផង​របង​ជាមួយ​គ្នា​ដ៏​ល្អ​។ ឆ្លៀត​ឱកាស​នោះ​ដែរ លោកជំទាវ​នាយករដ្ឋមន្ត្រី បាន​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​មរណៈភាព​របស់​បងប្រុស​ជាទីគោរព​ស្រឡាញ់​របស់​សម្តេច​។​ ​លោកជំទាវ​នាយករដ្ឋមន្ត្រី បាន​ជម្រាបជូន​សម្តេច​តេជោ អំពី​លទ្ធផល​នៃ​កិច្ច​ពិភាក្សា​ជាមួយ​សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី ដោយ​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ នឹង​បន្ត​ខិតខំ​ធ្វើការ​ជាមួយគ្នា​ក្នុង​ការលើកស្ទួយ​កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​ទ្វេភាគី​បន្ថែមទៀត​។ លោកជំទាវ​នាយករដ្ឋមន្ត្រី បានលើកឡើង​បន្ថែម​ផងដែរ​ថា លោកជំទាវ និង​សម្តេច​ធិបតី មិន​ត្រឹមតែ​មាន​ឪពុក​ជា​នាយករដ្ឋមន្ត្រី ដែលជា​អ្នក​ពូកែ និង​ផ្តល់​បទពិសោធន៍​ល្អៗ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​រាប់អាន​គ្នា​ជា​បងប្អូន​ល្អ​ទៀត ដែល​ការណ៍​នេះ​បាន​ញុំ​ា​ង​ឱ្យ​កិច្ច​ពិភាក្សា​គ្នា​កាន់តែ​មាន​លក្ខណៈ​ងាយស្រួល​។ ​ជា​ការឆ្លើយតប សម្តេច​តេជោ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សមានចិត្ត និង​កាយវិការ​នៃ​ការចូលរួម​រំលែក​ទុក្ខ ក្នុង​គ្រា​លំបាក​របស់​សម្តេច រួម​ទាំង​ក្នុង​នាម​ជា​បងប្អូន​។ សម្តេច​តេជោ ក៏​បាន​រំលឹក​អំពី​ការ​រាប់អាន​គ្នា ការប្រាស្រ័យ​ទាក់ទង​គ្នា​ជាមួយ​ឪពុក​លោកជំទាវ​នាយក​រដ្ឋមន្ត្រី និង​ការជួយ​គ្នា​ទៅវិញទៅមក​។ ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី សម្តេច​តេជោ បាន​ផ្តល់​អនុសាសន៍​ឱ្យ​ប្រទេស​ទាំង​ពីរ គិតគូរ​អំពី​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម ទាំង​ក្នុង​ក្រប​ខណ្ឌ​ទ្វេភាគី អនុតំបន់ ដូចជា អេ​ម៉ិក (ACMECS) GMS និង​ក្របខណ្ឌ​តំបន់​នានា ដូចជា​អាស៊ាន និង​អាស៊ិប (RCEP) ដើម្បី​ពង្រឹង​ការធ្វើ​ពិពិធ​កម្ម​ទីផ្សារ និង​ឆ្លើយតប​ទៅ​នឹង​ក្នុង​បរិបទ​នៃ​ការប្រែប្រួល​យ៉ាង​ឆាប់រហ័ស​របស់​ពិភពលោក ជាពិសេស​ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ និង​សេដ្ឋកិច្ច​របស់​ប្រទេស​មហាអំណាច​។ ​បន្ថែម​ពីលើ​នេះ សម្តេច​តេជោ បានចង្អុលបង្ហាញ​ថា កម្រិត​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​សម្រាប់​ទំនាក់ទំនង​រវាង​កម្ពុជា​-​ថៃ គឺ​មិន​ទាន់​ត្រឹមត្រូវ​ទេ ដោយ​ត្រូវ​ថែម​ពាក្យ «​គ្រប់​ជ្រុងជ្រោយ​» បន្ថែមទៀត ពីព្រោះ​ប្រទេស​ទាំង​ពីរ​បាន​ធ្វើ​កិច្ចសហប្រតិបត្តិការ​គ្នា​យ៉ាងច្រើន និង​លើ​គ្រប់​វិស័យ​។ ដូចនេះ ប្រទេស​ទាំង​ពីរ​ត្រូវ​ជំរុញ​ការអនុវត្ត​សកម្មភាព លើកកម្ពស់​កម្រិត​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​នេះ ទៅជា «​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​» នាពេល​អនាគត​។ សម្តេច​តេជោ ក៏​សម្តែង​នូវ​ភាព​រីករាយ​ដោយ​បាន​កត់សម្គាល់ឃើញ​ប្រទេស​ទាំង​ពីរ​មាន​ការផ្សាភ្ជាប់​គ្នា​ល្អ និង​ថ្លែងអំណរគុណ​រាជរដ្ឋាភិបាល​ថៃ ដែល​បាន​ផ្តល់​ការយកចិត្តទុកដាក់ ចំពោះ​ពលករ​កម្ពុជា​ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ​។​ ​សម្តេច​តេជោ បាន​ជម្រាបជូន​អំពី​មូលដ្ឋាន​នៃ​ការផ្ទេរ​អំណាច​របស់ សម្តេច ជូន​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​ជំនាន់​ថ្មី ដែល​ជា​គិតគូរ​វែងឆ្ងាយ​អំពី​ការអភិវឌ្ឍ និង​អនាគត​របស់​កម្ពុជា ដោយ​ធៀប​ទៅ​នឹង​ប្រទេស​ផ្សេងៗ ដែល​តែង​សង្កេតឃើញ​មាន​អស្ថិរភាព និង​ជម្លោះ​នៅពេល​មាន​ការផ្លាស់ប្តូរ​អំណាច​។​ ​ជា​ចុងក្រោយ សម្តេច​តេជោ បាន​ជូនពរ​លោក​ជំទាវ ផែ​ថង​ថា​ន ស៊ីណា​វ៉ា​ត្រ និង​គណៈប្រតិភូ​ថៃ ទទួលបាន ជោគជ័យ​ចំពោះ​ទស្សនកិច្ច​នៅ​កម្ពុជា ដើម្បី​បង្កើន​ចំណង​មិត្តភាព​ប្រពៃណី និង​ទំនាក់ទំនង​ល្អ​បន្ថែមទៀត ហើយ សម្តេច​សង្ឃឹមថា នឹង​មាន​ឱកាស​ជួប​ឯកឧត្តម ថាក់ស៊ីន នា​ពេល​សមស្រប​ណាមួយ​ខាងមុខ​៕ ​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ ជា​អធិបតី សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ខ្សែសង្វាក់​ផលិតកម្ម​ថ្មី និង​រោងចក្រ​ដំឡើង​គ្រឿង​បង្គុំ​រថយន្ត Ford របស់​ក្រុមហ៊ុន RMA CAMBODIA - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្ពោធ​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ «​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​កំពត​» - ព្រឹត្តិការណ៍ អង្គរ​សង្ក្រាន្ត ពុំមែន​ត្រឹមតែ​ជា​ឱកាស​នៃ​ការ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​របស់​យើង​នោះទេ ថែមទាំង​បាន​ក្លាយជា​កម្លាំង​ជំរុញ​ទេសចរណ៍​គ្រប់​ទម្រង់​ - ​សម្តេច​បវរ​ធិបតី និង លោកជំទាវ​បណ្ឌិត បាន​ឧបត្ថម្ភ​គ្រឿងឧបភោគ​បរិភោគ​មួយចំនួន ជូន​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្ទឹងត្រែង​ - ឯកអគ្គរាជទូត​ថៃ​ថ្មី ប្តេជ្ញា​ពង្រឹង ពង្រីក​កិច្ចទំនាក់ទំនង និង​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន​ថែម​ទៀត​ - ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន កោតសរសើរ​សមិទ្ធផល​កម្ពុជា និង​ប្រកាស​បន្ត​គាំទ្រ​វិស័យ​សកម្មភាព​មីន​ - មន្ត្រី​អត្តសញ្ញាណ​កម្ម​បម្រើ​ពលរដ្ឋ​បាន​ជាង​៣​ម៉ឺន​សេវា​ទៀត​នា​កន្លះ​ខែ​មកនេះ​! - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​ឯកអគ្គរដ្ឋទូត​វៀតណាម ផ្លាស់ប្ដូរ​យោបល់​គ្នា​អំពី​ទំនាក់ទំនង​ទ្វេភាគី

​នាយករដ្ឋមន្ត្រី​ឡាវ ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​សម្ដេច​បវរ​ធិបតី ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ ចូលរួម​រំលែក​ទុក្ខ និង​គោរព​វិញ្ញាណក្ខន្ធ​អតីត​ប្រធាន​រដ្ឋ​ឡាវ​

​នាយករដ្ឋមន្ត្រី​ឡាវ ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​សម្ដេច​បវរ​ធិបតី ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ ចូលរួម​រំលែក​ទុក្ខ និង​គោរព​វិញ្ញាណក្ខន្ធ​អតីត​ប្រធាន​រដ្ឋ​ឡាវ​

​ក្នុងឱកាស​អញ្ជើញ​ចូលរួម​ដាក់​កម្រងផ្កា និង គោរព​វិញ្ញាណក្ខន្ធ ជូន​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ខាំ​តៃ ស៊ី​ផាន់​ដន អតីត​ប្រធាន​រដ្ឋ​ឡាវ នា​រសៀល​ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០២៥, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួប​ជាមួយ​ឯកឧត្តម​បណ្ឌិត សន​សៃ ស៊ី​ផាន់​ដន នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ នៅ​ទីក្រុង​វៀងចន្ទន៍​។​

​ក្នុងឱកាស​នៃ​ជំនួប​នេះ​, សម្តេច​បវរ​ធិបតី បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម​នាយករដ្ឋមន្ត្រី​ឡាវ ដែល​បាន​ឆ្លៀត​ឱកាស​ដ៏​ក្រៀមក្រំ​នេះ ទទួល​ស្វាគមន៍​សម្តេច និង​គណៈប្រតិភូ​។ សម្តេច​បវរ​ធិបតី​ក៏​បាន​បញ្ជាក់ថា ក្នុង​ព្រះនាម​ព្រះមហាក្សត្រ​, ក្នុងនាម​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា សម្តេច​សូម​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ ជាមួយ​ឯកឧត្តម​នាយករដ្ឋមន្ត្រី​, ក្រុមគ្រួសារ​, រដ្ឋាភិបាល និង​ប្រជាជន​ឡាវ ចំពោះ​ការបាត់បង់​វីរបុរស និង ឥស្សរជន​ដ៏​ឆ្នើម​មួយរូប ដែល​បាន​លះបង់ និង​តស៊ូ ពេញ​មួយ​ជីវិត ក្នុង​ការរំដោះ​, កសាង និង​អភិវឌ្ឍ​ប្រទេស​ឡាវ ឱ្យ​រីកចម្រើន​ដូច​សព្វថ្ងៃ ក៏​ដូចជា​បាន​ចូលរួម​ពូន​ជ្រុំ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​ឡាវ​។ សម្តេច​បវរ​ធិបតី ក៏​បាន​រំលឹក​ឡេីង​វិញ​នូវ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ប្រទេស​ទាំង​ពីរ និង​បាន​គូសបញ្ជាក់ថា ប្រទេស​យើង​នៅ​មាន​កិច្ចការ​ជាច្រើន​ទៀត​ដែល​ត្រូវ​បន្ត​ធ្វេី​រួមគ្នា សំដៅ​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ ដើម្បី​ជា​ឧត្តម​ប្រយោជន៍​សម្រាប់​ប្រជាជា​តិ និង ប្រជាជន ទាំងពីរ​។​

​ជា​ការឆ្លើយតប​, ឯកឧត្តម​នាយករដ្ឋមន្ត្រី​ឡាវ បាន​សម្តែង​ការស្វាគមន៍ និង​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​សម្តេច​បវរ​ធិបតី និង​គណៈប្រតិភូ ដែល​បាន​អញ្ជើញ​មក​ចូលរួម​រំលែក​ទុក្ខ និង​គោរព​វិញ្ញាណក្ខន្ធ ឯកឧត្តម អតីត​ប្រធាន​រដ្ឋ​ឡាវ​។ វត្តមាន​ដ៏​ថ្លៃថ្លា​នេះ គឺជា​ការលើកទឹកចិត្ត​ដ៏​ធំធេង​មួយ​សម្រាប់​ឯកឧត្តម​, ក្រុមគ្រួសារ​, រដ្ឋាភិបាល និង​ប្រជាជន​ឡាវ និង​ជា​សក្ខីភាព​បង្ហាញ​ពី​ភាពរឹងមាំ​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​ប្រសើរ ប្រកបដោយ​មិត្តភាព និង​សាមគ្គីភាព​រវាង​ប្រទេស​ទាំង​ពីរ​។ ឯកឧត្តម​នាយករដ្ឋមន្ត្រី ក៏បាន​ជម្រាបជូន​សម្តេច​បវរ​ធិបតី​អំពី​គំរូ​វីរភាព​របស់​ឯកឧត្តម​អតីត​ប្រធាន​រដ្ឋ ដែល​បាន​បន្សល់ទុក​នូវ​ស្នាដៃ​ជាច្រើន រាប់មិនអស់ ជូន​ជាតិ មាតុភូមិ​ឡាវ ក្នុងនោះ​រួមមាន​៖ ការតស៊ូ​ដើម្បី​ឯករាជ្យ​, ការ​រំដោះជាតិ និង​ការអភិវឌ្ឍ​ប្រទេស​ឡាវ​ឱ្យមាន​ការរីកចម្រើនរ​ហូត​មកដល់​បច្ចុប្បន្ន​នេះ​។ ការបាត់បង់​ឯកឧត្តម ខាំ​តៃ ស៊ី​ផាន់​ដន គឺជា​ការខាតបង់​ដ៏​ធំធេង​សម្រាប់​រដ្ឋាភិបាល និង​ប្រជាជន​ឡាវ​។ ឯកឧត្តម​បាន​បន្ថែមទៀតថា ឯកឧត្តម​អតីត​ប្រធាន​រដ្ឋ ជា​មេដឹកនាំ​ដ៏​ឆ្នើម​មួយរូប ដែល​បាន​ចូលរួម​ពូន​ជ្រុំ និង​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ឡាវ​-​កម្ពុជា រហូត​ឈាន​ទៅដល់​ការសម្រេចបាន “​ទំនាក់ទំនង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​យូរអង្វែង​”​។ ឯកឧត្តម​ក៏​បាន​បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​ក្នុង​ការបន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិ​រវាង​ប្រទេស​ទាំង​ពីរ ឡាវ​-​កម្ពុជា ការ​ឱ្យ​កាន់តែ​រឹងមាំ និង​រីកចម្រើន​បន្ថែម​ទៀត​៕

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2025 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.