ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​ឯកអគ្គរដ្ឋទូត​ថ្មី​កូរ៉េ សម្លឹង​ឃើញ​ភាពចាំបាច់​នៃ​ការពង្រឹង​ចំណេះ​ជំនាញ​កម្លាំង​អនុវត្ត​ច្បាប់ និង​ផ្លាស់ប្តូរ​ទស្សនកិច្ច​! - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ៖ ក្នុង​គ្រា​ដ៏​លំបាក​នៃ​សង្គ្រាម​ឈ្លានពាន ស្មារតី​មហា​សាមគ្គីភាព​រវាង​ខ្មែរ និង​ខ្មែរ គឺជា​ខែល​ការពារ​ជាតិ​ដ៏​រឹងមាំ​បំផុត​ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ឱ្យ​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម បង្កើន​ប្រសិទ្ធភាព​ការងារ​បង្ការ​និង​ទប់ស្កាត់​អំពើ​ទារុណកម្ម​ - ​ឧបការី​រដ្ឋមន្ត្រី​ការបរទេស​អាម៉េរិក​៖ ឯកឧត្តម​ប្រធានាធិបតី Donald Trump បន្ត​យកចិត្តទុកដាក់​ចំពោះ​ស្ថានការណ៍​ព្រំដែន​កម្ពុជា​-​ថៃ និង​ការអនុវត្ត​តាម​ស្មារតី​នៃ​សេចក្តីថ្លែងការណ៍​រួម​ទីក្រុង​គូ​ឡា​ឡាំ​ពួរ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​ប្រគល់​ផ្ទះ​ថ្មី ជូន​គ្រួសារ​វីរ​កងទ័ព និង​វីរ​នគរបាលជាតិ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការសាងសង់​អាគារ​វិមាន​ព្រឹទ្ធសភា​ថ្មី​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​ព្រះរាជាណាចក្រអា​រ៉ាប៊ីសាអូឌីត ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល សួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​គ្រួសារ​វីរ​កងទ័ព​ជួរមុខ​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​បងប្អូន​វីរៈ​កងទ័ព​ទាំង​១៨​រូប និង​ក្រុមគ្រួសារ​ចូល​ជួប​សំណេះសំណាល និង​សួរសុខទុក្ខ​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Xie Chuntao អនុប្រធាន​ប្រតិបត្តិ​សាលា​បក្ស​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន ចូលជួប​សម្ដែង​ការគួរសម​​

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ឱ្យ​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម បង្កើន​ប្រសិទ្ធភាព​ការងារ​បង្ការ​និង​ទប់ស្កាត់​អំពើ​ទារុណកម្ម​

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ឱ្យ​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម បង្កើន​ប្រសិទ្ធភាព​ការងារ​បង្ការ​និង​ទប់ស្កាត់​អំពើ​ទារុណកម្ម​

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ផ្តល់​អនុសាសន៍​ណែនាំ​ឱ្យ​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម (​គ​.​ជ​.​ប​.​ទ​) បន្ត​ខិតខំ​បើក​វគ្គ​បណ្តុះបណ្តាល និង​អប់រំ​ផ្សព្វផ្សាយ ឱ្យ​អស់​លទ្ធភាព ដើម្បី​លើកកម្ពស់​ការយល់ដឹង​បន្ថែមទៀត​អំពី​អនុសញ្ញា​ប្រឆាំង​ទារុណកម្ម និង​ពិធីសារ​បន្ថែម​នៃ​អនុសញ្ញា​និង​លិខិតុបករណ៍​អន្តរជាតិ​ផ្សេងៗ​ទៀត​ពាក់ព័ន្ធ​ការគោរព​សិទ្ធិមនុស្ស ព្រមទាំង​បទបញ្ញត្តិ​ទាំងឡាយ​របស់​ច្បាប់​ជាតិ​ជា​ធរមាន ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​មន្ត្រី​កំពុង​បំពេញ​តួនាទី ជា​អ្នកគ្រប់គ្រង​កន្លែង​ឃាត់ខ្លួន និង​ឃុំខ្លួន​ជន​ដែល​ត្រូវបាន​ដកហូត​សេរីភាព​។

​ការ​ថ្លែង​ជំរុញ​ណែនាំ​នេះ បាន​ធ្វើឡើង​ក្នុងឱកាស​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន និង​អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​ប្រឆាំង​ទារុណកម្ម នា​ព្រឹក​ថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០២៦ នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ​។ ពិធី​នេះ មាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ថ្នាក់​ដឹកនាំ​សមាជិក និង​សមាជិកា​នៃ​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម ព្រមទាំង​តំណាង​ការិយាល័យ​ឧត្តមស្នងកា​រ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស ប្រចាំ​កម្ពុជា សរុប​ចំនួន ១៥០​រូប​។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ក៏​បាន​កោតសរសើរ​ចំពោះ​កិច្ចសហប្រតិបត្តិការ​ដ៏​សកម្ម​នា​ពេលកន្លងមក និង​បន្ត​មក​ដល់​បច្ចុប្បន្ន រវាង​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម និង​ការិយាល័យ​ឧត្តមស្នងកា​រ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ដែល​បាន​បញ្ជូន​មន្ត្រី​ជំនាញ មកជួយ​បណ្តុះបណ្តាល​ដល់​មន្ត្រី​លេខាធិការដ្ឋាន និង​ថ្នាក់ដឹកនាំ​របស់​គណៈកម្មាធិកា​រ​ជាតិ​ប្រឆាំង​ទារុណកម្ម អំពី​នីតិវិធី​សំខាន់ៗ​ក្នុង​ការងារ​ស្រាវជ្រាវ ស៊ើបអង្កេត​ករណី​សង្ស័យថា មាន​ទារុណកម្ម​។

​ប្រមុខ​ក្រសួងមហាផ្ទៃ ក៏​បង្ហាញ​ក្តី​រីករាយ​និង​សាទរ​ឯកឧត្តម សៀង ឡាប្រេស្ស ដែល​ត្រូវបាន​តែងតាំង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម ជំនួស​ឯកឧត្តម នុត សាអាន អតីត​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម និង​ឯកឧត្តម ម៉ក់ សម្បត្តិ ជា​អនុប្រធាន តាម​ព្រះរាជក្រឹត្យ​លេខ ១២២៥/១៦៩៥ នស​.​រកត​.​។ ជាងនេះទៅទៀត ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី ជឿជាក់ថា គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម និង​មាន​សមត្ថភាព​កាន់តែ​រឹងមាំ និង​សកម្ម ក្នុង​ការពារ​ជន​ទាំងឡាយ​ដែល​ត្រូវបាន​ដកហូត​សេរីភាព ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដែល​កម្ពុជា ចូល​ជា​រដ្ឋ​ភាគី​នៃ​ពិធីសារ​បន្ថែម​និង​អនុសញ្ញា​ប្រឆាំង​ទារុណកម្ម ក្នុង​ការលើកស្ទួយ​សិទ្ធិមនុស្ស និង​ពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា​។

​គួររំលឹកថា គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម ហៅ​កាត់​ថា (​គ​.​ជ​.​ប​.​ទ​) គឺជា​គណៈកម្មាធិការ​ថ្មី​មួយ ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ព្រះរាជក្រឹត្យ​ស្តីពី​ការបង្កើត​គណៈកម្មការ​ជាតិ​ប្រឆាំង​ទារុណកម្ម អំពើ​ឃោរឃៅ អំពើ​អមនុស្សធម៌ អំពើ​ធ្វើទុក្ខបុកម្នេញ ឬ​ទណ្ឌកម្ម​។ គណៈកម្មាធិការ​នេះ មាន​គោលដៅ​បង្ការ និង​ប្រឆាំង​រាល់​ការ​ធ្វើ​ទារុណកម្ម និង​អំពើ​ផ្សេងៗ​ទៀត ដើម្បី​ពង្រឹង​ការពារ​ជន​ទាំងឡាយ ដែល​ត្រូវបាន​ដកហូត​សេរីភាព​ឱ្យ​រួចផុត​ពី​ការធ្វើ​ទារុណកម្ម​។ គ​.​ជ​.​ប​.​ទ មាន​វិសាលភាព​អនុវត្ត​សកម្មភាព​របស់​ខ្លួន​នៅ​គ្រប់កន្លែង​ឃុំឃាំង​ជន​ទាំងឡាយ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៕

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2026 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.