ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- ​កម្ពុជា​-​ឡាវ ប្ដេជ្ញា​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​សម្រេច​ដល់​គោលដៅ ៧០០ លាន​ដុល្លារ​អាមេរិក ត្រឹម​ឆ្នាំ​២០៣០ - ប្រមុខ​រដ្ឋាភិបាល កម្ពុជា -​វៀតណាម​- ឡាវ សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​បី សម្រាប់​ការអភិវឌ្ឍ និង​ការរក្សា​សន្តិភាព ស្ថិរភាព​ក្នុង​តំបន់ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​ព្រះរាជតំណាង​ដ៏​ខ្ពង់ខ្ពស់​ព្រះមហាក្សត្រ ទទួល​បដិសណ្ឋារកិច្ច​ស្វាគមន៍ ឯកឧត្តម​អគ្គលេខាធិការ​បក្សកុម្មុយនិស្ត​រដ្ឋ​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា - ពិធី​បិទ​សន្និបាត​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ឆ្នាំ​២០២៥ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៦ របស់​ក្រសួង​មហាផ្ទៃ​ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​ផ្តល់​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​បំផុត ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​របស់​វីរ​យុទ្ធជន​ពលី នៅ​ខេត្ត​រតនគិរី​ - កម្ពុជា​-​ប៉ា​គី​ស្ថាន ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត​ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​អង្គសន្និបាត​ក្រសួងមហាផ្ទៃ ផ្ដល់​សារៈសំខាន់​ចំពោះ​បទ​អន្តរាគមន៍ និង​បទ​បង្ហាញ​ចែករំលែក​បទពិសោធ ទាំង​១១​ប្រធានបទ​! - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​បដិសណ្ឋារកិច្ច ឯកឧត្តម ស៊ី​យ៉េដ យូ​សាហ្វ រ៉ា​សា ហ្គី​ឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃ​សាធារណរដ្ឋ​ឥស្លាម​ប៉ា​គី​ស្ថាន​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Buakeo Phumvongsay ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា - មេបញ្ជាការ នៃ​បញ្ជាការដ្ឋាន​ឥ​ណ្ឌូ​-​ប៉ាស៊ីហ្វិក​អាម៉េរិក ពេញចិត្ត និង​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​នៃ​ទំនាក់ទំនង​សហរដ្ឋ​អាម៉េរិក​-​កម្ពុជា

​កម្ពុជា​-​ឡាវ ប្ដេជ្ញា​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​សម្រេច​ដល់​គោលដៅ ៧០០ លាន​ដុល្លារ​អាមេរិក ត្រឹម​ឆ្នាំ​២០៣០

​កម្ពុជា​-​ឡាវ ប្ដេជ្ញា​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​សម្រេច​ដល់​គោលដៅ ៧០០ លាន​ដុល្លារ​អាមេរិក ត្រឹម​ឆ្នាំ​២០៣០

នា​រសៀល​ថ្ងៃ​ទី​០៧ ខែ​កុម្ភៈ ឆ្នាំ​២០២៦, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម សន​សៃ ស៊ី​ផាន់​ដន (Sonexay Siphandone) នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ នៅ​វិមាន​សាមគ្គីភាព ក្នុងឱកាស​ដែល​ឯកឧត្តម​នាយករដ្ឋមន្ត្រី​ឡាវ​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រវាង​ថ្នាក់ដឹកនាំ​កំពូល​គណបក្ស​ប្រជាជន​កម្ពុជា​, ថ្នាក់ដឹកនាំ​កំពូល​គណបក្ស​កុម្មុយនីស្ត​វៀតណាម និង​ថ្នាក់ដឹកនាំ​កំពូល​គណបក្ស​ប្រជាជន​បដិវត្តន៍​ឡាវ នៅ​រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា ពី​ថ្ងៃ​ទី​៦​ដល់​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០២៦​។​

​ក្នុង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​, នាយករដ្ឋមន្ត្រី​ទាំងពីរ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរីកចម្រើន​នៃ​ទំនាក់ទំនង​ក្នុង​គ្រប់​កម្រិត​នា​ពេលកន្លងមក ស្រប​តាម​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​យូរអង្វែង និង​បាន​ជំរុញ​ឱ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​ប្រទេស​ទាំង​ពីរ​បន្ត​ធ្វើការ​ឱ្យ​បាន​ជិតស្និទ្ធ ដើម្បី​សម្រេចបាន​លទ្ធផល​ជាក់ស្តែង ជូន​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​។

​ឆ្នាំ​២០២៦ នេះ គឺជា​ឆ្នាំ​ពិសេស នៃ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​, ប្រមុខ​រដ្ឋាភិបាល​ទាំង​ពីរ បាន​ឯកភាព​រួមគ្នា​រៀបចំ​សកម្មភាព​ឱ្យបាន​ច្រើន ជំរុញ​ការផ្លាស់ប្ដូរ​ដំណើរ​ទស្សនកិច្ច​កម្រិត​ខ្ពស់ ដើម្បី​អបអរសាទរ​ឆ្នាំ​ដ៏​សំខាន់​នេះ​។ ជាក់ស្ដែង​, ការអញ្ជើញ​ធ្វើ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា​របស់ ឯកឧត្តម​បណ្ឌិត ថង​លុន ស៊ី​សុ​លី​ត អគ្គលេខាធិការ​បក្ស​ប្រជាជន​បដិវត្តន៍​ឡាវ និង​ជា​ប្រធាន​រដ្ឋ​ឡាវ នា​ឱកាស​នេះ ក៏​ដូចជា​គម្រោង​យាង​បំពេញ​ព្រះរាជ​ទស្ស​កិច្ច​ផ្លូវរដ្ឋ​ទៅកាន់​រដ្ឋធានី​វៀងចន្ទន៍​នៃ​ប្រទេស​ឡាវ របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ឆ្នាំ​២០២៦ នេះ គឺជា​សក្ខីភាព​ជាក់ស្ដែង​ក្នុង​ការបន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​នយោបាយ ការទូត​រវាង​ប្រទេស​ទាំង​ពីរ​។

​នាយករដ្ឋមន្ត្រី​ទាំងពីរ ក៏​បាន​ពិភាក្សា​ផ្លាស់ប្ដូរ​យោបល់​គ្នា​អំពី​យន្តការ​នៃ​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត ជាពិសេស​លើ​៖ នយោបាយ​-​ការទូត​, សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ​, ធនាគារ​, កសិកម្ម​, ថាមពល​, ការតភ្ជាប់​រវាង​ប្រជាជន និង​ប្រជាជន​, ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​, កិច្ចការ​ព្រំដែន​, ការពារជាតិ និង​សន្តិសុខ​, ការប្រយុទ្ធប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​, ការជួញដូរ​មនុស្ស និង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង​ការ​ប្រែក្លាយ​តំបន់​ព្រំដែន ទៅ​ជា​ព្រំដែន​សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​ការអភិវឌ្ឍ​។

​ប្រមុខ​រដ្ឋាភិបាល​ទាំង​ពីរ ក៏​បាន​ពិភាក្សា​អំពី​ការ​ពន្លឿន​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជ​ញ្ជូ​ន សំដៅ​សម្រួល​ដល់​ការដឹកជញ្ជូន​ទំនិញ​ទៅវិញទៅមក​។ ក្នុងន័យនេះ​, កម្ពុជា​អាច​ដឹកជញ្ជូន​ផលិតផល​កសិកម្ម ទៅកាន់​ប្រទេស​ទី​បី ដោយ​ឆ្លងកាត់​ប្រទេស​ឡាវ ឯ​ប្រទេស​ឡាវ​ក៏​អាច​ចាត់ទុក​កម្ពុជា​ជា​ច្រក​ផ្លូវ​ដឹកជញ្ជូន​ទំនិញ​ពី​ប្រទស​ឡាវ ទី​កាន់​ទីផ្សារ​អន្តរជាតិ ដោយ​ឆ្លងកាត់​កម្ពុជា និង ប្រើប្រាស់​ផែ​សមុទ្រ​កម្ពុជា ស្រប​តាម​យុទ្ធសាស្ត្រ​ប្រែក្លាយ​ប្រទេស​ឡាវ​ពី​ប្រទេស​ដែល​គ្មាន​ព្រំដែន​ជាប់​សមុទ្រ (landlocked) ទៅ​ជា​ប្រទេស​ដែល​មាន​ការតភ្ជាប់ (land-linked)​។ មេដឹកនាំ​ទាំង​ពីរ​ក៏​បាន​ឯកភាព​លើ​កិច្ច​ខិតខំ​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​កើនឡើង​ឈានដល់​គោលដៅ ៧០០ លាន​ដុល្លារ​អាមេរិក ត្រឹម​ឆ្នាំ​២០៣០​។ បន្ថែម​លើ​នេះ​, ក្នុង​កិច្ចការ​ថាមពល​, ប្រមុខ​រដ្ឋាភិបាល​ទាំងពីរ​បាន​ប្ដេជ្ញា​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ ដើម្បី​ធានា​នូវ​សន្តិសុខ​ថាមពល​រវាង​ប្រទេស​ទាំង​ពីរ​។​

​មុន​នឹង​បញ្ចប់​, ឯកឧត្តម សន​សៃ ស៊ី​ផាន់​ដន បាន​ផ្ដល់​ការគាំទ្រ និង​ចាត់​មន្ត្រី​ជាន់ខ្ពស់​របស់​ខ្លួន​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូ​នីលើ​ក​ទី ២០ ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​ការរៀបចំ ក្នុង​ខែ​វិច្ឆិកា​ខាងមុខ​៕

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2026 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.