ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​ជា​វត្តមាន​ដ៏​ខ្ពង់ខ្ពស់ ប្រគល់​ផ្ទះ​ថ្មី ជូន​ក្រុមគ្រួសារ​របស់​វីរ​កងទ័ព​ពលី ដែល​រស់នៅ​ក្នុង​មូលដ្ឋាន​ខេត្ត​កំពង់ឆ្នាំង​ - រាជរដ្ឋាភិបាល ប្តេជ្ញាចិត្ត​ក្នុង​ការប្រយុទ្ធប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Scam Online) ដែល​ជា​យុទ្ធនាការ​យ៉ាង​ជាក់លាក់​របស់​រាជរដ្ឋាភិបាល​ក្នុង​ការបង្ហាញ​សុ​ឆន្ទៈ ការជំរុញ​រួមគ្នា​ធ្វើ​ពី​គ្រប់​ក្រសួង​ស្ថាប័ន ដើម្បី​សម្អាតផ្ទះ​ឱ្យបាន​ស្អាត ថែរក្សា​ឱ្យបាន​ល្អ ដែល​គោលដៅ​យ៉ាង​ច្បាស់​គឺ “​លុបបំបាត់​សេដ្ឋកិច្ច​ខ្មៅ ឈាន​ទៅ​ថែរក្សា និង​បង្កើន​សេដ្ឋកិច្ច​ស ឱ្យបាន​ច្រើន​” - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​លោក​ជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សិង្ហ​បុរី​ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Katharina Wieser ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​អូទ្រីស​ប្រចាំ​នៅ​កម្ពុជា ចូលជួប និង​ប្រគល់​សារតាំង​ - ​លោកជំទាវ​ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី​ចប់​អាណត្តិ​នៅ​កម្ពុជា ជឿជាក់​យ៉ាង​មុតមាំ​ថា ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​រ​កម្ពុជា​-​សិង្ហ​បុរី នឹង​កាន់តែ​រីកចម្រើន​រឹងមាំ​បន្ថែមទៀត​ - អ្នកសម្របសម្រួល​អង្គ​ការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា បញ្ជាក់​ពី​ការ​បន្ត​គាំទ្រ​ដល់​ដំណើរការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​របស់​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ ល្វីស មូ​ស៊ីគី​វ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការ អង្គការ​អន្តរជាតិ​នៃ​ក្រុម​ប្រទេស​និយាយ​ភាសា​បារាំង ចូលជួប​សម្ដែង​ការគួរសម - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជំរុញ​ឱ្យ​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ព្រៃវែង ខិតខំ​ដោះស្រាយ​ទុក្ខលំបាក និង​សំណូមពរ​របស់​ពលរដ្ឋ ដោយ​កុំ​ខ្លាច​ការនឿយហត់​ - ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា កោតសរសើរ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត ដែល​បន្ត​ខិតខំ​ព្យាបាល​ពលរដ្ឋ ក្រោយ​ដកឃ្លា​មួយរយៈ ក្នុង​កាលៈទេសៈ​កម្ពុជា រង​ការឈ្លានពាន​ពី​យោធា​ថៃ​! - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ដឹកនាំ​ពេទ្យ TYDA ពិនិត្យ​ព្យាបាល​ជំងឺ​ពលរដ្ឋ​ជាង​៤​ពាន់​គ្រួសារ​នៅ​កំពង់ស្ពឺ​

​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Buakeo Phumvongsay ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា

​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Buakeo Phumvongsay ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា

​នៅ​វិមាន​សាមគ្គីភាព នៃ​ព្រឹទ្ធសភា នា​ព្រឹក​ថ្ងៃ​ចន្ទ ៨​កើត ខែ​មាឃ ឆ្នាំ​ម្សាញ់ សប្តស័ក ពុទ្ធ​សករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០២៦ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុញ្ញាត​ឱ្យ​ឯកឧត្តម Buakeo Phumvongsay ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា បន្ទាប់​ពី​ឯកឧត្តម​បាន​ចប់​បេសកកម្ម​ជា​ឯកអគ្គរដ្ឋទូត​ឡាវ​ប្រចាំ​នៅ​កម្ពុជា​។

​ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ​ព្រឹទ្ធសភា បានឱ្យ​ដឹង​នៅ​ក្រោយ​ជំនួប​ថា នៅក្នុង​ជំនួប​នេះ សម្ដេច​តេជោ​បានសម្ដែង នូវ​ការស្វាគមន៍ និង​រីករាយ​ដែល​បាន​ជួប​ជាមួយ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ឡាវ​សា​ជា​ថ្មី​នៅ​ពេល​នេះ​។ សម្ដេច​តេជោបា​នវាយត​ម្លៃ​ខ្ពស់​ចំពោះ​បេសកកម្ម​របស់​ឯកឧត្តម​ក្នុងពេល​បំពេញ​បេសកកម្ម​ការងា​រ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​កន្ល​ង​ទៅនេះ ដែល​បាន​ធ្វើឱ្យ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​ឡាវ​កាន់តែ​មាន​ភាព​រីកចម្រើន​បន្ថែមទៀត​។

​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ឡាវ បាន​សម្ដែង​នូវ​ការ​អរគុណ​ចំពោះ​សម្ដេច​តេជោ​ដែល​បាន​អនុញ្ញាតឱ្យឯ​ក​ឧត្តម និង​សហការី​បាន​ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា​នៅពេលនេះ​។ ឯកឧត្តម​បាន​ចាត់ទុក​ប្រទេស​កម្ពុជា​គឺជា​ផ្ទះ​ទី​២ ដោយ​ឯកឧត្តម​បានបញ្ជាក់​ថា ក្នុងពេល​បំពេញ​បេសកកម្ម​ការងា​រ​នៅ​កម្ពុជា​រយៈពេល​៤ ឆ្នាំ​កន្លងទៅនេះ ឯកឧត្តម​មាន​អនុស្សាវរីយ៍​ជា​ច្រើន​ជាមួយ​ប្រជាជន និង​ប្រទេស​កម្ពុជា​។ ឯកឧត្តម​បាន​លើកឡើង​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​ឡាវ ជាពិសេស​ក្នុង​ពេល​ឯកឧត្តម​បំពេញ​បេសកកម្ម​នេះ បាន​ពង្រីក​ទំនាក់ទំនង​កម្ពុជា និង​ឡាវ​ឱ្យមាន​ភាព​រីកចម្រើន ល្អប្រសើរ និង​ការផ្លាស់ប្ដូរ​ដំណើរ​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​ជា​បន្តបន្ទាប់​។​

​សម្ដេច​តេជោ​បាន​សម្ដែង​នូវ​ក្តីរីករាយ ចំពោះ​ទំនាក់ទំនង​ដ៏​ល្អ​រវាង​កម្ពុជា និង​ឡាវ ហើយ​ពេញចិត្ត​នឹង​អ្វី​ដែល​ឯកឧត្តម​បាន​លើកឡើង​នៅ​ពេល​នេះ ជាពិសេស​ការផ្លាស់ប្ដូរ​ដំណើរ​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​។ សម្ដេច​តេជោក៏បាន​ជំរុ​ញ​បន្ថែមទៀតឱ្យ​ឡាវ និង​កម្ពុជា​បន្ត​នូវ​ការខិតខំ​ប្រឹងប្រែង​ពង្រីក​នៅក្នុង​វិស័យ​ពាណិជ្ជកម្ម ការវិនិយោគ ជាពិសេស​ផ្នែក​សេដ្ឋកិច្ច​តែម្ដង ដើម្បី​ឱ្យ​សមស្រប​ទៅនឹង​ទំនាក់ទំនង​ដ៏​ល្អ​រវាង​ប្រទេស​ទាំង​ពីរ មានន័យ​ថា​នយោបាយ និង​សេដ្ឋកិច្ច​ត្រូវ​ដើរ​ទន្ទឹម​គ្នា​។

​ជា​ចុងក្រោយ សម្ដេច​តេជោ ហ៊ុន សែន បាន​ជូនពរ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ឡាវ សូម​ទទួលបាន​នូវ​ភាពជោគជ័យ​ជា​បន្តបន្ទាប់​ទៀត​៕

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2026 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.