ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​ពិនិត្យ​វឌ្ឍនភាព​គម្រោង​វះកាត់​បេះដូង​កុមារ នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​ - អគ្គមេបញ្ជាការ​កងទ័ព​ហ្វីលីពីន​៖ ហ្វីលីពីន​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការ​បន្ត​ដឹកនាំ​ក្រុម AOT ដើម្បី​សម្របសម្រួល​ដោះស្រាយ​បញ្ហា​ព្រំដែន កម្ពុជា​-​ថៃ​ - ប្រធាន​វិទ្យាស្ថាន ERIA៖ កម្ពុជា​មាន​សក្ដានុពល​ខ្ពស់​ក្នុង​ការទាក់ទាញ​វិនិយោគិន​ជប៉ុន​ - ​កម្ពុជា​-​ឡាវ ប្ដេជ្ញា​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​សម្រេច​ដល់​គោលដៅ ៧០០ លាន​ដុល្លារ​អាមេរិក ត្រឹម​ឆ្នាំ​២០៣០ - ប្រមុខ​រដ្ឋាភិបាល កម្ពុជា -​វៀតណាម​- ឡាវ សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​បី សម្រាប់​ការអភិវឌ្ឍ និង​ការរក្សា​សន្តិភាព ស្ថិរភាព​ក្នុង​តំបន់ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​ព្រះរាជតំណាង​ដ៏​ខ្ពង់ខ្ពស់​ព្រះមហាក្សត្រ ទទួល​បដិសណ្ឋារកិច្ច​ស្វាគមន៍ ឯកឧត្តម​អគ្គលេខាធិការ​បក្សកុម្មុយនិស្ត​រដ្ឋ​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា - ពិធី​បិទ​សន្និបាត​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ឆ្នាំ​២០២៥ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៦ របស់​ក្រសួង​មហាផ្ទៃ​ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​ផ្តល់​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​បំផុត ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​របស់​វីរ​យុទ្ធជន​ពលី នៅ​ខេត្ត​រតនគិរី​ - កម្ពុជា​-​ប៉ា​គី​ស្ថាន ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត​ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​អង្គសន្និបាត​ក្រសួងមហាផ្ទៃ ផ្ដល់​សារៈសំខាន់​ចំពោះ​បទ​អន្តរាគមន៍ និង​បទ​បង្ហាញ​ចែករំលែក​បទពិសោធ ទាំង​១១​ប្រធានបទ​!

លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​ពិនិត្យ​វឌ្ឍនភាព​គម្រោង​វះកាត់​បេះដូង​កុមារ នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​

លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​ពិនិត្យ​វឌ្ឍនភាព​គម្រោង​វះកាត់​បេះដូង​កុមារ នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០២៦ លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​មក​មន្ទីរពេទ្យ​កុមារ​ជាតិ​ដើម្បី​ពិនិត្យ​វឌ្ឍនភាព​គម្រោង​វះកាត់​បេះដូង​កុមារ ដែលជា​កិច្ចសហប្រតិបត្តិកា​ររ​វាង​មន្ទីរពេទ្យ​កុមារ​ជាតិ និង​សមាគម​សុខាភិបាល​ខ្មែរ​នៅ​អាមេរិក (CHPAA) ។ គម្រោង​ដ៏​វិសេសវិសាល​នេះ ត្រូវបាន​បង្កើតឡើង និង​អនុវត្ត​ក្នុង​គោលបំណង​ជួយ​ព្យាបាល​ដល់​កុមារ​ទាំងឡាយ​ដែល​មាន​ជំងឺ​បេះដូង​ពី​កំណើត រួម​ទាំង​ជំងឺ​បេះដូង​ផ្សេងៗ តាមរយៈ​ព្យាបាល​វះកាត់​ដោយ​មិន​គិតថ្លៃ ដើម្បី​ផ្តល់​មក​វិញ​នូវ​សុខុមាលភាព និង​ជិវិត​ដ៏​ត្រចះត្រចង់ ដល់​កុមារ​កម្ពុជា​។ គម្រោង​នេះ ក៏​ជួយ​បណ្តុះបណ្តាល​បន្ថែម​តាមរយៈ​ការផ្លាស់ប្តូរ​បទពិសោធ​ន៍​គ្នា​ទៅវិញទៅមក​រវាង​វេជ្ជបណ្ឌិត​កម្ពុជា និង​វេជ្ជបណ្ឌិត​អាមេរិក ការជួយ​ទ្រទ្រង់​ផ្នែក​ឧបករណ៍​បច្ចេកទេស​វះកាត់ និង​ការជួយ​គាំទ្រ​ផ្នែក​ស្មារតី​គ្នា​ជាដើម​។​

​ឆ្លៀត​ក្នុង​វេលា​នេះ លោកជំទាវ​បណ្ឌិត បាន​អញ្ជើញ​សួរសុខទុក្ខ​កុមារ​ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ ដោយ លោកជំទាវ​បណ្ឌិត បាន​ភ្ជាប់​មក​ជាមួយ​ប្រសាសន៍​សួរសុខទុក្ខ និង​ជូនពរ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ព្រមទាំង សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ផងដែរ​។ លោកជំទាវ​បណ្ឌិត ថែមទាំង​បាន​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​គ្រូពេទ្យ គិលានុបដ្ឋាក បុគ្គលិក​មន្ទីរពេទ្យ រួម​ទាំង​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​សមាគម​សុ​ខា​ភិបាល​ខ្មែរ​នៅ​អាមេរិក (CHPAA) ដែល​កំពុង​បម្រើការ​ក្នុង​គម្រោង​នេះ​។​

​ជា​ក្តីថ្លែងអំណរគុណ លោកជំទាវ​បណ្ឌិត សូម​អរគុណ​ចំពោះ​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​គុណភាព និង​ក្តីស្រឡាញ់​ដល់​កុមារ​កម្ពុជា និង​សូម​ជូនពរ​ឱ្យ គម្រោង​វះកាត់​បេះដូង​កុមារ ដំណើរការ​ដោយ​រលូន និង​ជោគជ័យ​៕

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2026 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.