ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- កម្ពុជា និង​កុំ​មិនវែល​ដូ​មីនីក (the Commonwealth of Dominica) ឯកភាព​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី​ឱ្យ​កាន់តែ​រីកចម្រើន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ប្រតិភូ​សមាជិក​ព្រឹទ្ធសភា​សហព័ន្ធ​ម៉ាឡេស៊ី​ដឹកនាំ​ដោយ ឯកឧត្តម Datuk Wira Dr. Mohd Hatta bin Md Ramli ចូលជួប​សម្តែង​ការគួរសម​ - ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បន្ត​ចុះ​ផ្សព្វផ្សាយ លេខ​ទូរស័ព្ទ​បន្ទាន់​១២៩១ ដល់​ប្រជាពលរដ្ឋ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​! - ​នាយិកា​ស្ថាន​តំណាង​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំ​កម្ពុជា ពេញចិត្ត និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង ធនាគារ ADB - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​ពិធី​អបអរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧៦ នៃ​ថ្ងៃ​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ - គណៈប្រតិភូ​សភា​សហរដ្ឋអាមេរិ​កវាយ​តម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​នៃ​ទំនាក់ទំនង​កម្ពុជា​-​សហរដ្ឋអាមេរិក​ - សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀប​វារ​:​ចំនួន​៧ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត សុំ​ការគាំទ្រ​ពី ប្រធាន​អាស៊ាន និង​ថ្នាក់ដឹកនាំ​ពិភពលោក​ដើម្បី ជំរុញ​ការអនុវត្ត​បទ​ឈប់​បាញ់ និង​រាល់​កិច្ចព្រមព្រៀង​រវាង​កម្ពុ​ជា និង​ថៃ​ឲ្យបាន​ពេញលេញ និង​មាន​ប្រសិទ្ធភាព​ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​ចូលរួម «​ពិធីបួងសួង​ចម្រើន​សេចក្តីសុខ​» ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ “​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន​” និង​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន​ - ឯកសារ​ចំនួន​៣ ដែលជា​កិច្ចព្រមព្រៀង​រវាង​រដ្ឋាភិបាល​កម្ពុជា​-​ហ្វីលីពីន ត្រូវបាន​ចុះហត្ថលេខា ក្រោម​អធិបតីភាព សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​ប្រធានាធិបតី​ហ្វីលីពីន​

សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ប្រតិភូ​សមាជិក​ព្រឹទ្ធសភា​សហព័ន្ធ​ម៉ាឡេស៊ី​ដឹកនាំ​ដោយ ឯកឧត្តម Datuk Wira Dr. Mohd Hatta bin Md Ramli ចូលជួប​សម្តែង​ការគួរសម​

សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ប្រតិភូ​សមាជិក​ព្រឹទ្ធសភា​សហព័ន្ធ​ម៉ាឡេស៊ី​ដឹកនាំ​ដោយ ឯកឧត្តម Datuk Wira Dr. Mohd Hatta bin Md Ramli ចូលជួប​សម្តែង​ការគួរសម​

​កណ្តាល​ ៖ ​នៅ​វិមាន​ព្រឹទ្ធសភា នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ១០​កើត ខែ​អស្សុជ ឆ្នាំ​ម្សាញ់ សប្តស័ក ពុទ្ធ​សករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០២៥ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុញ្ញាត​ឱ្យ ប្រតិភូ​សមាជិក​ព្រឹទ្ធសភា​សហព័ន្ធ​ម៉ាឡេស៊ី​ដឹកនាំ​ដោយ ឯកឧត្តម Datuk Wira Dr. Mohd Hatta bin Md Ramli ចូលជួប​សម្តែង​ការគួរសម​នៅ​វិមាន​ព្រឹទ្ធសភា​។

​យោង​តាម​ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ​ព្រឹទ្ធសភា នៅក្នុង​ជំនួប​នេះ សម្ដេច​តេជោ ហ៊ុន សែន បាន​សម្ដែង​នូវ​ការស្វាគមន៍​ចំពោះ​ប្រតិភូ​របស់​សហព័ន្ធ​សភា​សន្តិភាព​ពិភពលោក​ដែល​អញ្ជើញ​មក​បំពេញបេសកកម្ម​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​បាន​ចាត់ទុក​វត្តមាន​របស់​ប្រតិភូ​សហព័ន្ធ​សភា​សន្តិភាព​ពិភពលោក​មកកាន់​កម្ពុ​ជា​នៅពេលនេះ នឹង​ធ្វើឱ្យ​ទំនាក់ទំនង​រវាង​សហព័ន្ធ​សភា​សន្តិភាព​ពិភពលោក​​ជាមួយនឹង​ស្ថាប័ន​នីតិ​ប្បញ្ញត្តិ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និយាយ​ជា​រួម​ការពង្រឹង​ទំនាក់ទំនង​បន្ថែម​ទៀត​រវាង​កម្ពុជា​ជាមួយនឹង​ម៉ាឡេស៊ី​ឱ្យ​កាន់តែ​មាន​ភាពល្អប្រសើរ​។​

​នៅក្នុង​ឱកាស​នោះ Mohd Hatta បាន​សម្ដែង​ការ​អរគុណ​ចំពោះ​សម្ដេច​តេជោ​ដែល​បានអ​នុ​ញ្ញាត​ឱ្យ​ឯកឧត្តម និង​ប្រតិភូ​បាន​ជួប​សម្ដែង​ការគួរសម​នៅ​ថ្ងៃនេះ​ហើយ​ឯកឧត្តម​ក៏បាន​លើកឡើង​នូវ​ក្តីរីករាយ​ដែល​បាន​ជួប​សម្ដេច​តេជោ​សារជាថ្មី ហើយ​បាន​សរសើរ​អំពី​ភាព​ជា​អ្នក​ដឹកនាំ​របស់​សម្ដេច​តេជោ ដែល​កន្លង​ទៅ​បាន​ដឹកនាំ​ប្រទេស​កម្ពុជា​អោយមាន​ការរីកចម្រើន​ជា​បន្តបន្ទាប់​។ ឯកឧត្តម និង​ប្រតិភូ​គឺ​រីករាយ និង​រង់ចាំ​ស្ដាប់​នូវ​ការចែករំលែក​បទពិសោធ​ន៍​ប្រកបដោយ​គតិបណ្ឌិត​ពី​សម្ដេច​តេជោ​ដែល​មាន​បទពិសោធន៍​ដ៏​ច្រើន​នៅ​ក្នុង​អាជីព​ជា​អ្នកនយោបាយ ជា​អ្នកដឹកនាំ នា​ពេលកន្លងមក​។

​សម្ដេច​តេជោក៏បាន​លើក​ឡើង​ដោយ​បាន​ចែករំលែ​ក​អំពី​ស្ថានភាព​របស់​ប្រទេស​កម្ពុជា​ការ​ពី​អតីតកាល ជាពិសេស​ការដឹកនាំរ​បស់​សម្ដេច​ក្នុង​ការនាំ​កម្ពុជា​ចេញ​ពី​របប​ប្រល័យ​ពូជសាសន៍ និង​ការធ្វើឱ្យ​កម្ពុជា​ទទួលបាន​នូវ​សុខ​សន្តិភាព​នៅ​ឆ្នាំ​១៩៩៨ ដែល​បញ្ចប់​ទាំងស្រុង​នូវ​សង្គ្រាម​ស៊ីវិល រហូតដល់​ប្រទេស​មាន​ការអភិវឌ្ឍ​រីកចម្រើន​ជា​បន្តបន្ទាប់​ដល់​សព្វថ្ងៃ​នេះ​។ បច្ចុប្បន្ន​កម្ពុជា​មាន​មេដឹកនាំ​ថ្មី​ដែល​ជា​អ្នកជំនាន់ក្រោយ​កំពុងតែ​ដឹកនាំ​ប្រទេស​យ៉ាង​ស្វាហាប់ នឹង​ដើរ​យ៉ាង​លឿន​ក្នុង​ការបំពេញ​នូវ​ការដឹកនាំ​សម្រាប់​ឱ្យ​ប្រទេស​កម្ពុជា​រីកចម្រើន​ទៅមុខទៀត​។

​នៅក្នុង​ឱកាស​នោះ សម្ដេច​តេជោ​ក៏បានចែករំលែក​ពី​បញ្ហា​ប្រឈម​នាពេល​បច្ចុប្បន្ន រវាង​បញ្ហា​ព្រំដែន​កម្ពុជា និង​ថៃ​។​សម្តេច​តេ​ជោបាន​ពន្យល់​អំពី​រឿងរ៉ា​វនៃ​ការកើតឡើង ហើយ​នឹង​បញ្ហា​ប្រឈម​នាពេល​បច្ចុប្បន្ន និង​កំពុងតែ​ឈានទៅរក​ការធ្វើ​យ៉ាងណា​ឱ្យ​មាន​ដំណោះស្រាយ​វិល​មក​រក​ប្រក្រតីភាព​ឡើងវិញ ដែលជា​ជំហរ​របស់​កម្ពុជា​។
​អ្វី​ដែល​កម្ពុជា​ចង់បាន គឺ​ការរក្សា​នូវ​បទ​ឈប់​បាញ់​ឱ្យបាន ហើយ​ដោះស្រាយ​បញ្ហា​ឈានទៅរក​ដំណោះស្រាយ​មួយ​វិល​មក​រក​ប្រក្រតី​ឡើងវិញ ដែល​ប្រទេស​ទាំង​ពីរ​ធ្លាប់​មាន​កន្លងមក​។ ជាមួយគ្នា​នេះ​សម្ដេច​តេជោក៏បាន​អរគុណ​ចំពោះ​តួនាទី​ដ៏​សកម្ម​របស់​ម៉ាឡេស៊ី​នៅក្នុង​ការសម្របសម្រួល​ដោះស្រាយ​បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​ថៃ ជាពិសេស​សម្ដេច​តេជោក៏បាន​អរគុណ​ចំពោះ​ឯកឧត្តម អាន់​វ៉ា អ៊ីប្រាហ៊ីម ដែល​បាន​បំពេញ​តួនាទី​យ៉ាង​រហ័ស និង​លឿន​ក្នុង​ការសម្របសម្រួល​ដោះស្រាយ​បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​ថៃ​។

​ឱកាស​នោះ ឯកឧត្តម​សមាជិក​ព្រឹទ្ធសភា​របស់​ម៉ាឡេស៊ី ដែល​ជា​ប្រធាន​ប្រតិភូ​បាន​សំដែង​នូវ​ការ​អរគុណ​ចំពោះ​សម្តេច​តេជោ​ដែល​បាន​ចែករំលែក និង​ពន្យល់​យ៉ាង​ក្បោះក្បាយ និង​គ្រប់​ជ្រុងជ្រោយ​ពី​ទិដ្ឋភាព​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ពី​អតីតកាល និង​ទិដ្ឋភាព​នៃ​បញ្ហា​វិវាទ​
​ព្រំដែន​រវាង​កម្ពុជា និង​ថៃ​នាពេល​បច្ចុប្បន្ន​។ ឯកឧត្តម​សង្ឃឹមថា វិវាទ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ នឹង​អាច​ដោះស្រាយ​បាន​ដោយ​សន្តិវិធី​ខាងមុខ ហើយ​សង្ឃឹមថា សន្តិភាព​នឹង​កើតមាន​ឡើង​វិញ​សម្រាប់​ប្រទេស​ទាំង​ពីរ​។

​ជាមួយគ្នា​នេះ​ឯកឧត្តម​ក៏​បាន​រំលេច​ដោយ​សរសើរ​ចំពោះ​ភាព​រីកចម្រើន និង​ការអភិវឌ្ឍ​នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស​ឯកឧត្តម​ពិតជា​មាន​សំណាង​ដែល​បាន​ធ្វើដំណើរ​ចុះចត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ ដែល​ជា​អាកាសយានដ្ឋាន​ថ្មី​របស់​កម្ពុជា ដែល​មាន​ភាព​ធំ​ទូលាយ ដែល​បញ្ជាក់​ពី​ភាព​រីកចម្រើន​របស់​កម្ពុជា​។ ឯកឧត្តម​ក៏​បាន​សរសើរ​ចំពោះ​ការរីកចម្រើន​នៃ​ទីក្រុង​ភ្នំពេញ ដែល​មាន​ការអភិវឌ្ឍ​រីកចម្រើន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ជាពិសេស​ផ្នែក​សេដ្ឋកិច្ច ពាណិជ្ជកម្ម​របស់​ប្រទេស​កម្ពុជា​តែម្ដង​។

​ជា​ចុងក្រោយ សម្ដេច​តេជោ ហ៊ុន សែន បាន​ជូនពរ​ឯកឧត្តម Mohd Hatta និង​ប្រតិភូ​បំពេញបេសកកម្ម​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រកប​ដោយ​ភាពជោគជ័យ​៕​

 

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2025 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.