ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- កម្ពុជា និង​កុំ​មិនវែល​ដូ​មីនីក (the Commonwealth of Dominica) ឯកភាព​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី​ឱ្យ​កាន់តែ​រីកចម្រើន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ប្រតិភូ​សមាជិក​ព្រឹទ្ធសភា​សហព័ន្ធ​ម៉ាឡេស៊ី​ដឹកនាំ​ដោយ ឯកឧត្តម Datuk Wira Dr. Mohd Hatta bin Md Ramli ចូលជួប​សម្តែង​ការគួរសម​ - ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បន្ត​ចុះ​ផ្សព្វផ្សាយ លេខ​ទូរស័ព្ទ​បន្ទាន់​១២៩១ ដល់​ប្រជាពលរដ្ឋ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​! - ​នាយិកា​ស្ថាន​តំណាង​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំ​កម្ពុជា ពេញចិត្ត និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង ធនាគារ ADB - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​ពិធី​អបអរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧៦ នៃ​ថ្ងៃ​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ - គណៈប្រតិភូ​សភា​សហរដ្ឋអាមេរិ​កវាយ​តម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​នៃ​ទំនាក់ទំនង​កម្ពុជា​-​សហរដ្ឋអាមេរិក​ - សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀប​វារ​:​ចំនួន​៧ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត សុំ​ការគាំទ្រ​ពី ប្រធាន​អាស៊ាន និង​ថ្នាក់ដឹកនាំ​ពិភពលោក​ដើម្បី ជំរុញ​ការអនុវត្ត​បទ​ឈប់​បាញ់ និង​រាល់​កិច្ចព្រមព្រៀង​រវាង​កម្ពុ​ជា និង​ថៃ​ឲ្យបាន​ពេញលេញ និង​មាន​ប្រសិទ្ធភាព​ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​ចូលរួម «​ពិធីបួងសួង​ចម្រើន​សេចក្តីសុខ​» ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ “​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន​” និង​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន​ - ឯកសារ​ចំនួន​៣ ដែលជា​កិច្ចព្រមព្រៀង​រវាង​រដ្ឋាភិបាល​កម្ពុជា​-​ហ្វីលីពីន ត្រូវបាន​ចុះហត្ថលេខា ក្រោម​អធិបតីភាព សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​ប្រធានាធិបតី​ហ្វីលីពីន​

កម្ពុជា និង​កុំ​មិនវែល​ដូ​មីនីក (the Commonwealth of Dominica) ឯកភាព​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី​ឱ្យ​កាន់តែ​រីកចម្រើន​

កម្ពុជា និង​កុំ​មិនវែល​ដូ​មីនីក (the Commonwealth of Dominica) ឯកភាព​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី​ឱ្យ​កាន់តែ​រីកចម្រើន​

​នា​ព្រឹក​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២៥ នៅ​វិមាន​សន្តិភាព​, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួបពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​ឯកឧត្តម រ៉ូ​សឺ​វែ​ល ស្កឺ​រីត (Roosevelt Skerrit) នាយករដ្ឋមន្ត្រី​នៃ​កុំ​មិនវែល​ដូ​មីនីក និង​គណៈប្រតិភូ​ជាន់ខ្ពស់ ក្នុងឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​ការងា​រ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ជា​កិច្ច​ចាប់ផ្តើម​, សម្តេច​បវរ​ធិបតី​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ឯកឧត្តម​នាយករដ្ឋមន្ត្រី និង​គណៈប្រតិភូ ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ សម្តេច​បវរ​ធិបតី​បានចាត់ទុក​ដំណើរ​ទស្សនកិច្ច​ការងា​រ​នេះ​ថា ជា​កាលានុវត្តភាព​ដ៏​សំខាន់ ដើម្បី​ពង្រឹង និង ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​។ សម្តេច​បវរ​ធិបតី​បាន​បន្ថែមថា ឆ្នាំនេះ​គឺជា​ខួប​លើក​ទី​១៥ នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​។

​ជា​ការឆ្លើយតប​, ឯកឧត្តម​នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រាជរដ្ឋាភិបាល​, ប្រជាជន​កម្ពុជា និង​សម្តេច​បវរ​ធិបតី ដែល​បាន​ផ្តល់​ការទទួល​បដិសណ្ឋារកិច្ច​ប្រកបដោយ​ភាពកក់ក្តៅ និង​ស្និទ្ធស្នាល​។ ឯកឧត្តម​នាយករដ្ឋមន្ត្រី​បាន​សម្តែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ការអភិវឌ្ឍ​រីកចម្រើន​របស់​កម្ពុជា ព្រមទាំង​បាន​បង្ហាញ​ជំនឿ​ជឿជាក់ថា ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាពឈ្លាសវៃ និង​ចក្ខុវិស័យ របស់​សម្តេច​បវរ​ធិបតី ប្រទេស​កម្ពុជា​នឹង​កាន់តែ​មាន​ការអភិវឌ្ឍ​រីកចម្រើន និង​វិបុលភាព បន្ថែមទៀត​។ ជាមួយគ្នានេះ​, ឯកឧត្តម​បាន​បង្ហាញ​ការពេញចិត្ត​ចំពោះ​វឌ្ឍនភាព​នៃ​ទំនាក់ទំនង​ទ្វេភាគី​ដ៏​ល្អ និង​មាន​ជំនឿ​ជា​ក់ថា កិច្ចសហប្រតិបត្តិការ​នឹង​កាន់តែ​រីកចម្រើន និង​ស៊ីជម្រៅ ថែម​ទៀត​។​

​ប្រមុខ​រដ្ឋាភិបាល​ទាំង​ពីរ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​ការបង្កើត​កិច្ច​ពិគ្រោះ​យោបល់​ទ្វេភាគី រវាង​ក្រសួង​ការបរទេស​នៃ​ប្រទេស​ទាំង​ពីរ នា​ថ្ងៃនេះ ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ជាក់ស្តែង​លើ​វិស័យ​សក្តានុពល​ដែល​ផ្ដល់​ផលប្រយោជន៍​ទៅវិញទៅមក សម្រាប់​ប្រជាជាតិ​ទាំងពីរ​។ ប្រមុខ​រដ្ឋាភិបាល​ទាំងពីរ​បាន​ឯកភាព និង​លើកទឹកចិត្ត​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​នៃ​ប្រទេស​ទាំង​ពីរ បន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វាង​គ្នា ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត ជាពិសេស តាមរយៈ​យន្តការ​ពិគ្រោះ​យោបល់​នេះ​។

​ប្រមុខ​ដឹកនាំ​ទាំងពីរ​ក៏​បាន​ពិភាក្សា និង​ផ្លាស់ប្តូរ​យោបល់​គ្នា​អំពី​ការជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សំខាន់ៗ រួម​មាន​ជាអាទិ៍​៖ នយោបាយ​-​ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍ និង ការផ្លាស់ប្តូរ​រវាង​ប្រជាជន និង​ប្រជាជន​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​, សម្តេច​បវរ​ធិបតី​បាន​ជម្រាបជូន​ឯកឧត្តម​នាយករដ្ឋមន្ត្រី​អំពី​ស្ថានភាព​ព្រំដែន​កម្ពុជា​-​ថៃ និង​បាន​គូសបញ្ជាក់​ពី​ជំហរ​របស់​កម្ពុជា​ក្នុង​ការដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ភាគី​ថៃ​ដោយ​សន្តិវិធី ផ្អែក​លើ​កិច្ចព្រមព្រៀងទ្វេភាគី អនុសញ្ញា និង សន្ធិសញ្ញា​ដែលមាន​ស្រាប់ និង​ច្បាប់​អន្តរជាតិ​។ ឯកឧត្តម​នាយករដ្ឋមន្ត្រី​បានបញ្ជាក់​ថា ឯកឧត្តម​បាន​យល់ច្បាស់​ពី​បញ្ហា​នេះ និង​គាំទ្រ​ចំពោះ​ការដោះស្រាយ​បញ្ហា​ព្រំដែន​នេះ​ដោយ​សន្តិវិធី​។

​បន្ទាប់​ពី​កិច្ចពិភាក្សា​ប្រកបដោយ​ផ្លែផ្កា ថ្នាក់ដឹកនាំ​ទាំង​ពីរ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្លាស់ប្តូរ «​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​ការបង្កើត​កិច្ច​ពិគ្រោះ​យោបល់​ទ្វេភាគី រវាង​ក្រសួង​ការបរទេស​នៃ​ប្រទេស​ទាំង​ពីរ​» ដែល​យន្តការ​នេះ​នឹង​ប្រព្រឹត្តទៅ​រៀង​រាល់​ពីរ​ឆ្នាំ​ម្តង និង​ផ្តោត​លើ​ប្រធានបទ​៖ (១) នយោបាយ ការទូត កុងស៊ុល និង​សន្តិសុខ​, (២) សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ​, និង (៣) វប្បធម៌ បរិស្ថាន ការអប់រំ បណ្តុះបណ្តាល ការស្រាវជ្រាវ និង​អភិវឌ្ឍន៍​។​

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2025 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.