ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- កម្ពុជា និង​កុំ​មិនវែល​ដូ​មីនីក (the Commonwealth of Dominica) ឯកភាព​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី​ឱ្យ​កាន់តែ​រីកចម្រើន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ប្រតិភូ​សមាជិក​ព្រឹទ្ធសភា​សហព័ន្ធ​ម៉ាឡេស៊ី​ដឹកនាំ​ដោយ ឯកឧត្តម Datuk Wira Dr. Mohd Hatta bin Md Ramli ចូលជួប​សម្តែង​ការគួរសម​ - ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បន្ត​ចុះ​ផ្សព្វផ្សាយ លេខ​ទូរស័ព្ទ​បន្ទាន់​១២៩១ ដល់​ប្រជាពលរដ្ឋ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​! - ​នាយិកា​ស្ថាន​តំណាង​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំ​កម្ពុជា ពេញចិត្ត និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង ធនាគារ ADB - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​ពិធី​អបអរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧៦ នៃ​ថ្ងៃ​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ - គណៈប្រតិភូ​សភា​សហរដ្ឋអាមេរិ​កវាយ​តម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​នៃ​ទំនាក់ទំនង​កម្ពុជា​-​សហរដ្ឋអាមេរិក​ - សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀប​វារ​:​ចំនួន​៧ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត សុំ​ការគាំទ្រ​ពី ប្រធាន​អាស៊ាន និង​ថ្នាក់ដឹកនាំ​ពិភពលោក​ដើម្បី ជំរុញ​ការអនុវត្ត​បទ​ឈប់​បាញ់ និង​រាល់​កិច្ចព្រមព្រៀង​រវាង​កម្ពុ​ជា និង​ថៃ​ឲ្យបាន​ពេញលេញ និង​មាន​ប្រសិទ្ធភាព​ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​ចូលរួម «​ពិធីបួងសួង​ចម្រើន​សេចក្តីសុខ​» ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ “​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន​” និង​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន​ - ឯកសារ​ចំនួន​៣ ដែលជា​កិច្ចព្រមព្រៀង​រវាង​រដ្ឋាភិបាល​កម្ពុជា​-​ហ្វីលីពីន ត្រូវបាន​ចុះហត្ថលេខា ក្រោម​អធិបតីភាព សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​ប្រធានាធិបតី​ហ្វីលីពីន​

ការបង្កើត​ការងារ ជា​អាទិភាព​ធំ​របស់​រាជរដ្ឋាភិបាល ដោយ​បាន​ដាក់​ចេញ​យ៉ាង​ច្បាស់​ថា ការជំរុញ​កំណើន​សេដ្ឋកិច្ច​តាមរយៈ​ការបង្កើន​ការងារ​ដែល​ផ្តល់​កម្លាំង​ពលកម្ម​ដល់​ប្រជាពលរដ្ឋ ដោយ​ពង្រីក ទាំង​បរិមាណ និង​គុណភាព​

ការបង្កើត​ការងារ ជា​អាទិភាព​ធំ​របស់​រាជរដ្ឋាភិបាល ដោយ​បាន​ដាក់​ចេញ​យ៉ាង​ច្បាស់​ថា ការជំរុញ​កំណើន​សេដ្ឋកិច្ច​តាមរយៈ​ការបង្កើន​ការងារ​ដែល​ផ្តល់​កម្លាំង​ពលកម្ម​ដល់​ប្រជាពលរដ្ឋ ដោយ​ពង្រីក ទាំង​បរិមាណ និង​គុណភាព​

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រី​រាជការ​, បុគ្គលិក​, កម្មករនិយោជិត​នៃ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ក្នុង​ឱកាស​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣៩ នៃ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១ ខែ​ឧសភា ឆ្នាំ​២០២៥ ខេត្ត​ព្រះសីហនុ ថា​៖ កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ជា​ទីតាំង​ដែល​សម្តេច​បវរ​ធិបតី​នាយករដ្ឋមន្ត្រី បាន​ផ្តល់​វត្តមាន​ដើម្បី​ធ្វើ​ការប្រកាស​ដាក់​ចេញ​គោលនយោបាយ​, សម្ពោធ​សមិទ្ធផល​, និង​ជួបជុំ​សំណេះសំណាល ព្រោះ ខេត្ត​ព្រះសីហនុ គឺជា​ខេត្ត​ប៉ូល​សេដ្ឋកិច្ច​, ជា​ពហុ​វិស័យ​ប៉ូល​សេដ្ឋកិច្ច​ដ៏​សំខាន់ ហើយ​ថ្ងៃមុខ​នឹង​អញ្ជើញ​មក​សម្ពោធ​រោងចក្រ​ទី​២, នៅពេល​ដែល​កម្លាំង​វិនិយោគ​កាន់តែខ្លាំង នោះ​កម្លាំង​សេដ្ឋកិច្ច និង​កម្រិតជីវភាព​ប្រជា​ពលរដ្ឋ​កាន់តែ​កើន​ផងដែរ​។ ហេតុផល​នេះ​ហើយ ទើប​ជា​គោលដៅ​យ៉ាង​សំខាន់​របស់​រាជរដ្ឋាភិបាល​ក្នុង​ការបង្កើត​ការងារ ជា​អាទិភាព​ធំ​របស់​រាជរដ្ឋាភិបាល ដោយ​បាន​ដាក់​ចេញ​យ៉ាង​ច្បាស់​ថា ការជំរុញ​កំណើន​សេដ្ឋកិច្ច​តាមរយៈ​ការបង្កើន​ការងារ​ដែល​ផ្តល់​កម្លាំង​ពលកម្ម​ដល់​ប្រជាពលរដ្ឋ ដោយ​ពង្រីក ទាំង​បរិមាណ និង​គុណភាព​។​

​ឆ្លៀត​ក្នុង​ឱកាស​នេះដែរ​, សម្តេច​បវរ​ធិបតី​នាយករដ្ឋមន្ត្រី បាន​លើកឡើង​ថា ការបើក​ច្រក​ក្នុង​ការពិនិត្យ និង​ផ្តល់​លទ្ធភាព​ក្នុង​ការជ្រើសរើស​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​វិស័យ​ឯកជន គឺ​បើ​កនូវ​ភាពបត់បែន​ក្នុង​វិស័យ​ឯកជន សម្រាប់​អភិវឌ្ឍ និង​ធានា​នៅ​ការដឹកនាំ​តួអង្គ​ដែល​មាន​សមត្ថភាព​, បទពិសោធ ដោយ​មិន​រើសអើង សំដៅ​ធានា​ភាពម្ចាស់ការ​, ប្រសិទ្ធភាព ដើម្បី​ទាញយក​ប្រសិទ្ធ​ផល​ជូន​សហគ្រាស ក្នុង​ការប្រកួតប្រជែង ពិសេស​សម្រាប់​សហគ្រាស​យុទ្ធសាស្ត្រ ជាក់ស្តែង​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ដែល​ជា​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​ដ៏​រឹងមាំ​របស់​កម្ពុជា​។ ក្នុងន័យនេះ​, ផែនការ​ដែល​រាជរដ្ឋាភិបាល​បាន​ធ្វើ​សម្រាប់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ គឺ​វិវត្ត​កំពង់ផែ​មិន​ត្រឹមតែ​សម្រាប់​កម្ពុជា និង​អន្តរជាតិ តែ​ជា​កំពង់ផែ​បម្រើ​ដល់​ការដឹកជញ្ជូន​ថ្នាក់​តំបន់ ដោយ​គោលដៅ​គឺ​ប្រែក្លាយ​ឱ្យទៅ​ជា​មជ្ឈមណ្ឌល​ភស្តុភា​កម្ម​តំបន់ ព្រោះ “​កម្ពុជា មានបំណង​ចង់​ដើរ​តួនាទី​កាន់តែ​សកម្ម​ទាំង​ក្នុង​តំបន់ និង​ពិភពលោក​”​។​

​ព្រម​ជាមួយគ្នានេះ​ដែរ​, សម្តេច​បវរ​ធិបតី​នាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់​បន្ថែមថា វដ្ត​នៃ​សេដ្ឋកិច្ច​មាន​កើន មាន​ចុះ តែ​ចរន្ត​នៃ​ការធ្វើ​ពាណិជ្ជកម្ម​គឺ​មិន​កាត់​ផ្តាច់​នោះទេ ព្រោះ​គ្មាន​ប្រទេស​ណា​ដែល​អាច​រស់​បាន​ដោយ​មិន​ធ្វើ​ពាណិជ្ជកម្ម​ទៅ​ក្រៅ ឬ​រស់​នៅ​ឯកោ​ឡើយ​។ ទំនាក់ទំនង​ពាណិជ្ជកម្ម​កាន់តែ​រីក​, តម្រូវការ​កាន់តែ​កើន​, មធ្យោបាយ​ដឹកជញ្ជូន​តាម​ផ្លូវទឹក នៅតែ​សំខាន់ ហើយ​នឹង​បន្ត​ជានិច្ច​។ ដូចនេះ​, រាជរដ្ឋាភិបាល​បាន​ព្យាករណ៍​ក្នុង​ការរីកចម្រើន​លើ​វិស័យ​ដឹកជញ្ជូន និង​ភ្ជាប់​ការដឹក​ជញ្ជូន​ទៅ​ខាងក្រៅ ដោយ​ភ្ជាប់​ផ្លូវទឹក​កម្ពុជា​ទៅ​ពិភពលោក ទើប​រាជរដ្ឋាភិបាល បណ្តាក់​ទុន​ការវិនិយោគ​លើ​កំពង់ផែ ហើយ​ជា​ការវិនិយោគ​ដោយ​ភាព​ឆ្លាត​វៃ​។​

​មុន​នឹង​បញ្ចប់​, សម្តេច​បវរ​ធិបតី​នាយករដ្ឋមន្ត្រី បាន​បញ្ជាក់​អំពី​វឌ្ឍនភាព​នៃ​ពាណិជ្ជកម្ម​កម្ពុជា និង​សហរដ្ឋអាមេរិក​, ដោយ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចាត់វិធានការ និង​ធ្វើ​ជា​បន្តបន្ទាប់​ជាមួយ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ក្នុង​កិច្ចការងារ​ចរចា​លើ​កិច្ចការ​ពាណិជ្ជកម្ម និង​លក្ខខណ្ឌ​ផ្សេងៗ ដើម្បី​គោលដៅ​សំខាន់បំផុត គឺ​គាំទ្រ​ការងារ​ប្រជាពលរដ្ឋ​, សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ និង​ចំណូល​ជូន​ប្រជាពលរដ្ឋ នៅ​ធានាបាន​។ ដូចនេះ​,​សូម​បងប្អូន​ប្រជាពលរដ្ឋ ខិតខំ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល កុំ​ជឿ​តាម​ការ​ញ៉ុះ​ញ៉​ង់​ពី​ក្រុម​ដែល​តែង​បង្កើត​បញ្ហា ពិសេស​ដើរ​អំពាវនាវ​បរទេស​ឱ្យ​រិត​បន្តឺង ឬ​ដាក់​គំនាប​សេដ្ឋកិច្ច​បន្ថែម​មកលើ​កម្ពុជា ដែល​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​លំបាក​នេះ​។ ជាមួយគ្នានេះ​, រាជរដ្ឋាភិបាល​នឹង​បន្ត​ដាក់ចេញ​វិធានការ​ផ្សេងៗ សំដៅ​បន្ត​ជំរុញ និង​លើកកម្ពស់​ពាណិជ្ជកម្ម​កម្ពុជា​ឱ្យ​កាន់តែ​សកម្ម និង​រីកចម្រើន​បន្ថែម​ទៀត ផងដែរ​។ សម្តេច​បវរ​ធិបតី ក៏​បាន​សម្ដែង​ការសោកស្ដាយ​ដែល​ក្រុមប្រឆាំង​ជ្រុលនិយម​មួយ​ក្ដាប់​តូច នៅ​ក្រៅ​ស្រុក​បន្ត​ធ្វើ​ការរាំងស្ទះ និង​អំពាវនាវ​ដល់​អន្តរជាតិ ក៏​ដូចជា​សហរដ្ឋអាមេរិក​ឱ្យ​ដាក់ទណ្ឌកម្ម​មកលើ​កម្ពុ​ជា ខណៈ​រាជរដ្ឋាភិបាល​កំពុង​ខិតខំ​ដោះស្រាយ​ជាមួយ​សហរដ្ឋអាមេរិក ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​។​

 

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2025 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.