ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- កម្ពុជា និង​កុំ​មិនវែល​ដូ​មីនីក (the Commonwealth of Dominica) ឯកភាព​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី​ឱ្យ​កាន់តែ​រីកចម្រើន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ប្រតិភូ​សមាជិក​ព្រឹទ្ធសភា​សហព័ន្ធ​ម៉ាឡេស៊ី​ដឹកនាំ​ដោយ ឯកឧត្តម Datuk Wira Dr. Mohd Hatta bin Md Ramli ចូលជួប​សម្តែង​ការគួរសម​ - ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បន្ត​ចុះ​ផ្សព្វផ្សាយ លេខ​ទូរស័ព្ទ​បន្ទាន់​១២៩១ ដល់​ប្រជាពលរដ្ឋ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​! - ​នាយិកា​ស្ថាន​តំណាង​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំ​កម្ពុជា ពេញចិត្ត និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង ធនាគារ ADB - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​ពិធី​អបអរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧៦ នៃ​ថ្ងៃ​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ - គណៈប្រតិភូ​សភា​សហរដ្ឋអាមេរិ​កវាយ​តម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​នៃ​ទំនាក់ទំនង​កម្ពុជា​-​សហរដ្ឋអាមេរិក​ - សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀប​វារ​:​ចំនួន​៧ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត សុំ​ការគាំទ្រ​ពី ប្រធាន​អាស៊ាន និង​ថ្នាក់ដឹកនាំ​ពិភពលោក​ដើម្បី ជំរុញ​ការអនុវត្ត​បទ​ឈប់​បាញ់ និង​រាល់​កិច្ចព្រមព្រៀង​រវាង​កម្ពុ​ជា និង​ថៃ​ឲ្យបាន​ពេញលេញ និង​មាន​ប្រសិទ្ធភាព​ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​ចូលរួម «​ពិធីបួងសួង​ចម្រើន​សេចក្តីសុខ​» ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ “​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន​” និង​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន​ - ឯកសារ​ចំនួន​៣ ដែលជា​កិច្ចព្រមព្រៀង​រវាង​រដ្ឋាភិបាល​កម្ពុជា​-​ហ្វីលីពីន ត្រូវបាន​ចុះហត្ថលេខា ក្រោម​អធិបតីភាព សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​ប្រធានាធិបតី​ហ្វីលីពីន​

សម្តេច​បវរ​ធិបតី នាយករដ្ឋមន្ត្រី​៖ ២០ ឧសភា ជា​ទិវា​ចងចាំ ដែល​ប្រជាពលរដ្ឋ​កម្ពុជា​រាប់​លាន​នាក់​បាន​ស្លាប់ បាត់បង់​សមាជិកគ្រួសារ រង​ទុក្ខវេទនា​គ្រប់បែប​យ៉ាង ក្នុង​របប​ប្រល័យ​ពូជសាសន៍ ៣​ឆ្នាំ​៨​ខែ​២០​ថ្ងៃ​

សម្តេច​បវរ​ធិបតី នាយករដ្ឋមន្ត្រី​៖ ២០ ឧសភា ជា​ទិវា​ចងចាំ ដែល​ប្រជាពលរដ្ឋ​កម្ពុជា​រាប់​លាន​នាក់​បាន​ស្លាប់ បាត់បង់​សមាជិកគ្រួសារ រង​ទុក្ខវេទនា​គ្រប់បែប​យ៉ាង ក្នុង​របប​ប្រល័យ​ពូជសាសន៍ ៣​ឆ្នាំ​៨​ខែ​២០​ថ្ងៃ​

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​ក្នុង​ពិធី សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ផ្លូវការ អាជីវកម្ម​រោងចក្រ​ស៊ីម៉ងត៍​របស់​ក្រុមហ៊ុន ខន​ស៍ ខេ​ធី ស៊ី​មេន (​ភ្នំពេញ​) ឯ​.​ក​. នៅ​ភូមិ​មនោ​រម្យ ឃុំ​ហោង​សំ​ណំ ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ នា​ព្រឹក​ថ្ងៃ​អង្គារ ទី​២០ ខែ​ឧសភា ឆ្នាំ​២០២៥ ថា​៖ “២០ ឧសភា ជា​ទិវា​ចងចាំ​” ដែល​ប្រជាពលរដ្ឋ​កម្ពុជា​រាប់​លាន​នាក់​បាន​ស្លាប់ បាត់បង់​សមាជិកគ្រួសារ​,​បាន​រង​ទុក្ខវេទនា​គ្រប់បែប​យ៉ាង​ក្នុង​របប ប្រល័យ​ពូជសាសន៍ ៣​ឆ្នាំ​៨​ខែ​២០​ថ្ងៃ​ដែល​បាន​កើតចេញ​ពី​ការបែកបាក់​ជាតិ​។ “​មូលហេតុ​អ្វី​បានជា​យើង​ចាំបាច់​ត្រូវ​រំលឹក​អំពី​អតីតកាល​ដ៏​ឈឺចាប់​នេះ​? ព្រោះ​យើង​ចងចាំ​នូវ​ការឈឺចាប់​ដែល​កើតចេញពី​ការបែកបាក់​ជាតិ ហើយ​ប្តេជ្ញា​មិន​ឱ្យ​សម័យ​ដ៏​អន្ធ​កាល​ខ្មៅ​ងងឹត​នេះ កើតឡើង​ជា​ថ្មី នៅលើ​ទឹកដី​ដ៏​អស្ចារ្យ​របស់​យើង​ទោះ​ក្នុង​តម្លៃ​ណាក៏ដោយ​”​។​

​ដោយឡែក​, សម្តេច​បវរ​ធិបតី​នាយករដ្ឋមន្ត្រី បាន​លើកឡើង​ថា ពិធី​សម្ពោធ​សមិទ្ធផល​រោងចក្រ​ស៊ីម៉ងត៍​ដ៏​ធំ នាពេលនេះ បង្ហាញ​យ៉ាង​ច្បាស់​នូវ​ការ​ប្រែក្លាយ​ទីតាំង​ដែល​ធ្លាប់តែ​ជា​កន្លែង​កាប់​សម្លាប់​ខ្មែរ​, ពោរពេញ​ដោយ​ការ​សោកសង្រេង និង ទុក្ខ​លំបាក​វេទនា មក​ជា​កន្លែង​ស្រស់បំព្រង​, ប្រកប​ដោយ​ការរីកចម្រើន និង​ការអភិវឌ្ឍ ពិសេស​ជា​កន្លែង​ដែល​ចូល​រួមចំណែក​បង្កើត​ការងារ​ជូន​ដល់​បងប្អូន​អ្នក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ និង​បណ្តា​ខេត្ត​ផ្សេងៗ​។ ការងារ​មាន​កាន់តែច្រើន​, ឱកាស​នៃ​ការបង្កើន​ប្រាក់ចំណូល​កាន់តែ​ល្អ​, សេដ្ឋកិច្ច​គ្រួសារ​របស់​បងប្អូន​ប្រជាជន​កាន់តែ​ប្រសើរ ដែល​ជា​គោលការណ៍​គ្រឹះ​របស់​រាជរដ្ឋាភិបាល ខិតខំ​រៀបចំ និង​បង្កលក្ខណៈ​គ្រប់បែប​យ៉ាង​សំដៅ​បង្កើត​ការអភិវឌ្ឍ​នៅ​មូលដ្ឋាន​។​

​ទន្ទឹម​នឹង​ការ​សាទរ​នៃ​សមិទ្ធផល​ថ្មី​នេះ​, សម្តេច​បវរ​ធិបតី​នាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់​បន្ថែម អំពី​សារសំខាន់​នៃ​ផល​ដែល​ទទួលបាន​ពី​ការវិនិយោគ​លើ​វិស័យ​រ៉ែ​នៅ​កម្ពុជា តាមរយៈ​ការវិនិយោគ​រោងចក្រ​ស៊ីម៉ងត៍ នា​ថ្ងៃនេះ ដោយ​៖ ១/ បង្កើត​ការវិនិយោគ​ក្នុងស្រុក​កាន់តែច្រើន និង​អភិវឌ្ឍ​ដល់​មូលដ្ឋាន​, ២/ បង្កើត​ឱកាស​ការងារ​ជូន​ដល់​ប្រជាពលរដ្ឋ​, បង្កើន​ប្រាក់ចំណូល និង ៣/ ការចូលរួម​ចំណែក​ជួយ​ដល់​ការកសាង​សហគមន៍​។ អាស្រ័យហេតុនេះ​, សូម​គ្រប់​អង្គ​ប្រតិបត្តិ​ទាំងអស់ គ្រប់​ស្ថាប័ន ខិតខំ​ចូល​រួមសហការ​, បង្កលក្ខណៈ ដើម្បី​ធានា​ដល់​ដំណើរការ​ក្រុមហ៊ុន​កាន់តែ​វិវត្ត​ទៅមុខ និង ចីរភាព​។ ជាមួយគ្នានេះ​, សូម​ម្ចាស់​ក្រុមហ៊ុន ត្រូវ​ថែរក្សា​ឱ្យបាន​នូវ​គោលការណ៍ នៃ​ក្រម​ប្រតិបត្តិ​ក្នុង​ការយកចិត្តទុកដាក់​ថែទាំ​សុខុមាលភាព​អ្នកធ្វើការ​, ថែរក្សា​បរិស្ថាន និង​ការពារ​ផលប៉ះពាល់​ផ្សេងៗ ឱ្យបាន​ជា​អតិបរមា​។​

​មុន​នឹង​បញ្ចប់​, សម្តេច​បវ​ធិបតី​នាយករដ្ឋមន្ត្រី បាន​លើកឡើង​ថា​៖ មូលហេតុ​សំខាន់​ក្នុង​ការការពារ​ផលប្រយោជន៍​សហគមន៍ គឺ​ដើម្បី​ផ្តល់​ភាព​កក់ក្តៅ​, បង្កើត និង បង្កើន​ផលប្រយោជន៍ ជាពិសេស សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ដោយ​ត្រូវ​រក្សា​តម្លៃ​អាស្រ័យ​នឹង​សក្កា​នុព​ល​ធម្មជាតិ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​៕​

 

 

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2025 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.