ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- កម្ពុជា និង​កុំ​មិនវែល​ដូ​មីនីក (the Commonwealth of Dominica) ឯកភាព​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី​ឱ្យ​កាន់តែ​រីកចម្រើន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ប្រតិភូ​សមាជិក​ព្រឹទ្ធសភា​សហព័ន្ធ​ម៉ាឡេស៊ី​ដឹកនាំ​ដោយ ឯកឧត្តម Datuk Wira Dr. Mohd Hatta bin Md Ramli ចូលជួប​សម្តែង​ការគួរសម​ - ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បន្ត​ចុះ​ផ្សព្វផ្សាយ លេខ​ទូរស័ព្ទ​បន្ទាន់​១២៩១ ដល់​ប្រជាពលរដ្ឋ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​! - ​នាយិកា​ស្ថាន​តំណាង​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំ​កម្ពុជា ពេញចិត្ត និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង ធនាគារ ADB - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​ពិធី​អបអរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧៦ នៃ​ថ្ងៃ​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ - គណៈប្រតិភូ​សភា​សហរដ្ឋអាមេរិ​កវាយ​តម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​នៃ​ទំនាក់ទំនង​កម្ពុជា​-​សហរដ្ឋអាមេរិក​ - សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀប​វារ​:​ចំនួន​៧ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត សុំ​ការគាំទ្រ​ពី ប្រធាន​អាស៊ាន និង​ថ្នាក់ដឹកនាំ​ពិភពលោក​ដើម្បី ជំរុញ​ការអនុវត្ត​បទ​ឈប់​បាញ់ និង​រាល់​កិច្ចព្រមព្រៀង​រវាង​កម្ពុ​ជា និង​ថៃ​ឲ្យបាន​ពេញលេញ និង​មាន​ប្រសិទ្ធភាព​ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​ចូលរួម «​ពិធីបួងសួង​ចម្រើន​សេចក្តីសុខ​» ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ “​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន​” និង​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន​ - ឯកសារ​ចំនួន​៣ ដែលជា​កិច្ចព្រមព្រៀង​រវាង​រដ្ឋាភិបាល​កម្ពុជា​-​ហ្វីលីពីន ត្រូវបាន​ចុះហត្ថលេខា ក្រោម​អធិបតីភាព សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​ប្រធានាធិបតី​ហ្វីលីពីន​

​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​

​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​

នា​រសៀល ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០២៥, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួបពិភាក្សា​ការងារ ជាមួយ ឯកឧត្តម NUKAGA Fukushiro ប្រធានរដ្ឋសភា​ជប៉ុន ក្នុងឱកាស​ទស្សនកិច្ច​ការងារ​ផ្លូវការ នៅ​ថ្ងៃ​ទី​២៨-៣១ ខែ​ឧសភា ឆ្នាំ​២០២៥ នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​។​

​ក្នុងឱកាស​នៃ​ជំនួប​, ឯកឧត្តម​ប្រធានរដ្ឋសភា បាន​គូសបញ្ជាក់​ពី​បំណង​ក្នុង​ការបន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​រ​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​បន្ថែមទៀត​។ ឯកឧត្តម​ប្រធានរដ្ឋសភា​បាន​គូសបញ្ជាក់ថា រដ្ឋសភា​ជប៉ុន​បន្ត​យកចិត្តទុកដាក់ និង​គាំទ្រ​ចំពោះ​គ្រប់​សកម្មភាព​ទាំងឡាយ ដែល​រួមចំណែក​ដល់​ការជំរុញ​ចំណងមិត្តភាព​ប្រទេស​ទាំង​ពីរ​។ ជាមួយគ្នានេះ​, ឯកឧត្តម​ក៏បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​តែងតែ​យកចិត្តទុកដាក់ និង​បង្ក​បរិយាកាស​អំណោយផល​ចំពោះ​វិនិយោគិន​ជប៉ុន​នៅក្នុង​ប្រទេស​កម្ពុជា ។ ឯកឧត្តម​មាន​ជំនឿ​ជឿជាក់ថា តាមរយៈ​ទស្សនកិច្ច​របស់​សម្ដេច​បវរ​ធិបតី​នា​ឱកាស​នេះ ទំនាក់ទំនង​ក្នុង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ កម្ពុជា​-​ជប៉ុន នឹង​កាន់តែ​មាន​ភាព​ស៊ីជម្រៅ​ថែមទៀត​។​

​ជា​ការឆ្លើយតប​, សម្ដេច​បវរ​ធិបតី​បាន​គូសបញ្ជាក់ថា ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​របស់​កម្ពុជា នា​ពេល​កន្លងមក​នេះ គឺ​មិន​អាច​កាត់ផ្ដាច់​ចេញពី​ការរួមចំណែក និង​ការគាំទ្រ​របស់​ប្រទេស​ជា​មិត្ត រួម​ទាំង​ប្រទេស​ជប៉ុន​ផង ដែល​បាន​ចូលរួមចំណែក​យ៉ាង​សកម្ម​ក្នុង​ដំណើរការ​ស្វែងរក​សន្តិ​ភាព និង​កសាង អភិវឌ្ឍន៍​របស់​ប្រទេស​កម្ពុជា នា​ពេលកន្លងមក ។ សម្ដេច​បវរ​ធិបតី​បាន​ប្ដេជ្ញា​បន្ត​ពូន​ជ្រំ​ទំនាក់ទំនង និង​ជំរុញ​“​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​” រវាង​ប្រទេស​ទាំង​ពីរ ឱ្យ​កាន់​ស៊ីជម្រៅ​បន្ថែមទៀត​។​

​សម្ដេច​បវរ​ធិបតី និង​ឯកឧត្តម​ប្រធានរដ្ឋសភា បាន​ពិភាក្សា​លើ​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ ក្នុង​វិស័យ​សំខាន់ៗ​មួយចំនួន រួមមាន​៖ វិស័យ​ការពារ​ជាតិ សន្តិសុខ ពាណិជ្ជកម្ម វិនិយោគ និង​សេដ្ឋកិច្ច​។ ឯកឧត្តម​ប្រធានរដ្ឋសភា​បាន​ថ្លែងអំណរគុណ​ដល់​សម្ដេច​បវរ​ធិបតី ដែល​បាន​អនុញ្ញាត​ឱ្យ​នាវា​កង​ស្វ័យការពារ​ជើង​ទឹក​ជប៉ុន ២​គ្រឿង ចូល​ចត​មុនគេ​បង្អស់ នៅ​កំពង់ផែ​សមុទ្រ​រាម បន្ទាប់​ពី​ការសម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ កាលពី​ចុងខែ​មេសា កន្លងទៅ ៕

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2025 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.