ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- កម្ពុជា និង​កុំ​មិនវែល​ដូ​មីនីក (the Commonwealth of Dominica) ឯកភាព​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី​ឱ្យ​កាន់តែ​រីកចម្រើន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ប្រតិភូ​សមាជិក​ព្រឹទ្ធសភា​សហព័ន្ធ​ម៉ាឡេស៊ី​ដឹកនាំ​ដោយ ឯកឧត្តម Datuk Wira Dr. Mohd Hatta bin Md Ramli ចូលជួប​សម្តែង​ការគួរសម​ - ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បន្ត​ចុះ​ផ្សព្វផ្សាយ លេខ​ទូរស័ព្ទ​បន្ទាន់​១២៩១ ដល់​ប្រជាពលរដ្ឋ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​! - ​នាយិកា​ស្ថាន​តំណាង​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំ​កម្ពុជា ពេញចិត្ត និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង ធនាគារ ADB - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​ពិធី​អបអរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧៦ នៃ​ថ្ងៃ​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ - គណៈប្រតិភូ​សភា​សហរដ្ឋអាមេរិ​កវាយ​តម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​នៃ​ទំនាក់ទំនង​កម្ពុជា​-​សហរដ្ឋអាមេរិក​ - សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀប​វារ​:​ចំនួន​៧ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត សុំ​ការគាំទ្រ​ពី ប្រធាន​អាស៊ាន និង​ថ្នាក់ដឹកនាំ​ពិភពលោក​ដើម្បី ជំរុញ​ការអនុវត្ត​បទ​ឈប់​បាញ់ និង​រាល់​កិច្ចព្រមព្រៀង​រវាង​កម្ពុ​ជា និង​ថៃ​ឲ្យបាន​ពេញលេញ និង​មាន​ប្រសិទ្ធភាព​ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​ចូលរួម «​ពិធីបួងសួង​ចម្រើន​សេចក្តីសុខ​» ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ “​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន​” និង​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន​ - ឯកសារ​ចំនួន​៣ ដែលជា​កិច្ចព្រមព្រៀង​រវាង​រដ្ឋាភិបាល​កម្ពុជា​-​ហ្វីលីពីន ត្រូវបាន​ចុះហត្ថលេខា ក្រោម​អធិបតីភាព សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​ប្រធានាធិបតី​ហ្វីលីពីន​

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ប្រាប់​ពលរដ្ឋ​ភៀ​សសឹក នៅ​ជំរំ​វត្ត​ពោធិ៍ ៥​ពាន់​ដើម អំពី​យុទ្ធសាស្ត្រ​ដឹកនាំ​ជាតិ​ដ៏​អង់អាច​ឈ្លាសវៃ​របស់​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​!

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ប្រាប់​ពលរដ្ឋ​ភៀ​សសឹក នៅ​ជំរំ​វត្ត​ពោធិ៍ ៥​ពាន់​ដើម អំពី​យុទ្ធសាស្ត្រ​ដឹកនាំ​ជាតិ​ដ៏​អង់អាច​ឈ្លាសវៃ​របស់​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​!

ភាព​អង់អាច​ឈ្លាសវៃ​នៃ​ការដឹកនាំ​រាជរដ្ឋាភិបាល​បន្តវេន នីតិកាល​ទី​៧ នៃ​រដ្ឋសភា របស់​សម្ដេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុង​រយៈពេល​២​ឆ្នាំ​មកនេះ ជា​ពិសេស​យុទ្ធសាស្ត្រ​នៃ​ការ​ទប់ទល់​អំពើ​ឈ្លានពាន​របស់​ថៃ ត្រូវបាន​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ មានប្រសាសន៍​ជម្រាប​ជូន​ប្រជាពលរដ្ឋ​ភៀ​សសឹក ដែល​កំពុង​ស្នាក់នៅ មណ្ឌល​សុវត្ថិភាព វត្ត​ពោធិ៍ ៥ ០០០​ដើម ស្ថិតនៅ​ស្រុក​គូលែន ខេត្ត​ព្រះវិហារ នា​ព្រឹក​ថ្ងៃទី​៨ ខែ​កញ្ញា ឆ្នាំ​២០២៥​។​

​បើ​តាម​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ចាប់តាំងពី​ដើម​នីតិកាល​មក សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ដឹកនាំ​រាជរដ្ឋាភិបាល​បន្តវេន ឈាន​ទៅ​សម្រេច​បាន​សមិទ្ធផល​ធំៗ​ជូន​ជាតិ​និង​ប្រជាជន ជា​បន្តបន្ទាប់ ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​មរតក​ដឹកនាំ​នយោបាយ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្ដេច​អគ្គមហាសេ​នាប​តី​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី ខណៈ​ចុងក្រោយ​នេះ សម្ដេច​ធិបតី បាន​បន្ត​ដឹកនាំ​ជាតិ រួបរួម​សាមគ្គី​គ្នា យក​ប្រៀប​ឈ្នះ​ប្រកបដោយ​កិត្តិយស​ពី​អំពើ​ឈ្លានពាន​ទឹកដី​យ៉ាង​កម្រោល​ពី​សំណាក់​កងទ័ព​ថៃ​។

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​គូសបញ្ជាក់ថា ក្រោម​បទ​បញ្ជា​ដឹកនាំ​ដ៏​ម៉ឺងម៉ាត់​របស់​សម្ដេច​ធិបតី យុទ្ធជន​ជួរមុខ​របស់​ជាតិ ទាំង​កម្លាំង​កងយោធពល​ខេមរភូមិន្ទ និង​នគរបាល​ការពារ​ព្រំដែន បាន​ប្រយុទ្ធ​ទប់ទល់​សត្រូវ​ឈ្លានពាន​ប្រកប​ដោយ​ភាព​អង់អាច​ក្លាហាន ការពារ​បាន​យ៉ាងរឹងមាំ​បូរណភាព​ទឹកដី​និង​អធិបតេយ្យភាព​ជាតិ ខណៈ​នយោបាយ​ការទូត ក៏​ត្រូវបាន​អនុវត្ត​យ៉ាងសកម្ម និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​បំផុត​។ ឯកឧត្តម បន្ថែមថា ស្នាដៃ​នេះ ត្រូវបាន​ប្រជាពលរដ្ឋ​ខ្មែរ ទាំង​ក្នុង​និង​ក្រៅប្រទេស ព្រម​ទាំង​សហគមន៍​អន្តរជាតិ ទទួលស្គាល់ គាំទ្រ និង​ផ្ដល់​កិត្តិយស ដោយ​ចាត់ទុក​កម្ពុជា មាន​ភាពចាស់ទុំ ប្រកប​ដោយ​បទពិសោធ និង​ជា​រដ្ឋ​គម្រូ ដែល​ផ្ដល់​តម្លៃ​ខ្ពស់​ដល់​សន្តិភាព និង​ច្បាប់​អន្តរជាតិ​។

​ប្រមុខ​ក្រសួងមហាផ្ទៃ ក៏​បាន​ជម្រាបជូន​ដែរ​ថា ការរួបរួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​នៃ​ជនរួមជាតិ​ទាំង​ក្នុង​និង​ក្រៅប្រទេស ដូចដែល​យើង​គ្រប់​គ្នា​បាននិងកំពុង​ឃើញ​និង​ចូលរួម​នេះ គឺជា​មនុញ្ញផល​ដែល​កើតចេញ​ពី​ទំនុកចិត្ត និង​ប្រសិទ្ធភាព​នៃ​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​បន្តវេ​ន ហើយ​ទំនុកចិត្ត​នេះ​បាន​ស្ដែងឡើង តាមរយៈ​ការបញ្ចេញ​សារ​សម្លេង​តែ​មួយ​របស់​ពលរដ្ឋ​ខ្មែរ គាំទ្រ​រាជរដ្ឋាភិបាល ចូលរួម​ទាំង​ស្មារតី​និង​ជំនួយសម្ភារៈ​គ្រប់បែបយ៉ាង​ដល់​កម្លាំង​ជួរមុខ និង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ជនភៀសសឹក ជា​បន្តបន្ទាប់​។

​ជាក់ស្ដែង​នា​ថ្ងៃនេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ដែល​ក៏​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​មូលដ្ឋាន​ខេត្ត​ព្រៃវែង បាន​មានប្រសាសន៍ថា រដ្ឋបាល​និង​ប្រជាជន​ខេត្ត​ព្រៃវែង ដែល​នៅ​ជាប់​ព្រំដែន​ប្រទេស​វៀតណាម​ឯណោះ បាន​បន្ត​រួបរួមគ្នា​ផ្ដល់​ការគាំទ្រ​នៅ​ជំនួយ​ផ្សេងៗ​ជាច្រើន ដោយ​ជំនួយ​អស់ទាំងនោះ ត្រូវបាន​ដឹក​រាប់រយ​គីឡូម៉ែត្រ មក​កាន់​តំបន់​ព្រំដែន ដើម្បី​ជួយ​ដល់​យុទ្ធជន​ជួរមុខ និង​ជួយ​ជនរួមជាតិ ដែល​បាន​ភៀ​សសឹក បន្ថែម​លើ​សកម្មភាព​ដើរ​ដង្ហែរ​ក្បួន​គាំទ្រ​រាជរដ្ឋាភិបាល ដោះស្រាយ​ជម្លោះ​ព្រំដែន​ប្រកបដោយ​សន្តិភាព​។

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ភៀស​សឹក​ទាំងអស់ សូម​ថែរក្សា​សុខភាព ត្រៀម​លក្ខណៈ​វិល​ទៅ​លំនៅដ្ឋាន​ជា​បន្តបន្ទាប់​តាម​ការសម្របសម្រួលរ​បស់​អាជ្ញាធរ ចាប់ផ្ដើម​បន្តសកម្មភាព​ប្រកប​របរ​ចិញ្ចឹមជីវិត ជាពិសេស​ចៀសវាង​ធ្វើ​ដំណើរ​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ ដែល​ប្រឈម​គ្រោះថ្នាក់ និង​ការប្រមាថ​មាក់ងាយ​។ ឯកឧត្តម បាន​បន្ថែមទៀតថា សម្ដេច​ធិបតី ដោយ​មាន​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ជា​សេនាធិការ បាន​និង​កំពុង​យកចិត្តទុកដាក់​អនុវត្ត និង​ត្រៀម​ដាក់​ចេញ​ផែនការ​ថ្មីៗ​ជា​បន្តបន្ទាប់​ដើម្បី​គាំទ្រ​ដល់​ការកសាង​ជីវភាព​ថ្មី​ជូន​ពលរដ្ឋ​វិល​ពី​ប្រទេស​ថៃ ដែល​មក​ដល់ពេលនេះ​មាន​ប្រមាណ​ជាង ៩០​ម៉ឺន​នាក់​។

​ក្នុងឱកាស​នោះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត បាន​ផ្ដល់ជូន​ប្រជាពលរដ្ឋ​ភៀស​សឹក​នៅ​ខេត្ត​ព្រះវិហារ និង​ឧត្តរមានជ័យ ចំនួន ២.០០០​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​ទឹកបរិសុទ្ធ កេស ភេសជ្ជៈ (Krud Ice) ១/២​កេស មី ២០​កញ្ចប់ អង្គរ ១០​គីឡូក្រាម ត្រីងៀត ១​គីឡូក្រាម ឃី​ត (​មុង ភួយ ខ្នើយ កន្ទេល​) ១​កញ្ចប់ និង​ផ្តល់​ជូន​ក្រុមការងារ​គ្រប់គ្រង​មណ្ឌល​សុវត្ថិភាព ចំនួន ២​ក្រុម ក្នុង​មួយ​ក្រុម​ទទួលបាន អង្គរ ៥​តោន និង​តង់ ១០០​តង់​។

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក៏​បាន​បន្ត​ផ្ដល់​ជូន​ឯកឧត្តម ខេង សុមេធ អគ្គ​រង​ស្នងការ​នគរបាល​ជាតិ ដែល​កំពុង​ឈរជើង​ប្រចាំ​ទិស​ភូមិភាគ​៣ ភូមិភាគ​៤ និង​ភូមិភាគ​៥ នូវ​អង្ករ ១០​តោន មី​កញ្ចប់ ៥០​កេស ត្រីខកំប៉ុង ៥០​កេស គុយទាវ​កញ្ចប់ ៥០​កេស ទឹក​សុទ្ធ ១០០​កេស ថ្នាំ​បាញ់​មូស ២.០០០​ដប ម៉ាស​សុវត្ថិភាព​ខ្នាតតូច ១.០០០​ឈុត និង​ខ្នាត​ធំ ២៤០​ឈុត កាស​សុវត្ថិភាព​ការពារ​សំឡេង ៥០០​គ្រឿង អំបុក​សាច់ ២.៤៣២​ថង់ នំ​ធញ្ញជាតិ ១០០​គីឡូក្រាម នំ UN ៩០០ ១០០​កេស បាយ​ក្ដាំង ២០០​កញ្ចប់ តង់​ពណ៌​ស្លឹក​ឈើ ១០​ម x ៣០​ម ៥០​សន្លឹក អាវ​ស្លឹកឈើ ១៥០​អាវ ពងមាន់​រស់ជាតិខ ១០០​កេស សាច់​ហ​ត​ដក ២០០​កេស សាច់ជ្រូក​កំប៉ុង (Spam) ២០០​កេស ពងមាន់​រសជាតិ​ដើម ១០០​កេស ទឹកដោះគោ ៥០​កេស​។​

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2025 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.