ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- កម្ពុជា និង​កុំ​មិនវែល​ដូ​មីនីក (the Commonwealth of Dominica) ឯកភាព​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី​ឱ្យ​កាន់តែ​រីកចម្រើន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ប្រតិភូ​សមាជិក​ព្រឹទ្ធសភា​សហព័ន្ធ​ម៉ាឡេស៊ី​ដឹកនាំ​ដោយ ឯកឧត្តម Datuk Wira Dr. Mohd Hatta bin Md Ramli ចូលជួប​សម្តែង​ការគួរសម​ - ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បន្ត​ចុះ​ផ្សព្វផ្សាយ លេខ​ទូរស័ព្ទ​បន្ទាន់​១២៩១ ដល់​ប្រជាពលរដ្ឋ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​! - ​នាយិកា​ស្ថាន​តំណាង​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំ​កម្ពុជា ពេញចិត្ត និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង ធនាគារ ADB - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​ពិធី​អបអរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧៦ នៃ​ថ្ងៃ​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ - គណៈប្រតិភូ​សភា​សហរដ្ឋអាមេរិ​កវាយ​តម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​នៃ​ទំនាក់ទំនង​កម្ពុជា​-​សហរដ្ឋអាមេរិក​ - សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀប​វារ​:​ចំនួន​៧ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត សុំ​ការគាំទ្រ​ពី ប្រធាន​អាស៊ាន និង​ថ្នាក់ដឹកនាំ​ពិភពលោក​ដើម្បី ជំរុញ​ការអនុវត្ត​បទ​ឈប់​បាញ់ និង​រាល់​កិច្ចព្រមព្រៀង​រវាង​កម្ពុ​ជា និង​ថៃ​ឲ្យបាន​ពេញលេញ និង​មាន​ប្រសិទ្ធភាព​ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​ចូលរួម «​ពិធីបួងសួង​ចម្រើន​សេចក្តីសុខ​» ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ “​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន​” និង​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន​ - ឯកសារ​ចំនួន​៣ ដែលជា​កិច្ចព្រមព្រៀង​រវាង​រដ្ឋាភិបាល​កម្ពុជា​-​ហ្វីលីពីន ត្រូវបាន​ចុះហត្ថលេខា ក្រោម​អធិបតីភាព សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​ប្រធានាធិបតី​ហ្វីលីពីន​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​បដិសណ្ឋារកិច្ច​ស្វាគមន៍​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ ប្រធានាធិបតី ហ្វីលីពីន​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​បដិសណ្ឋារកិច្ច​ស្វាគមន៍​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ ប្រធានាធិបតី ហ្វីលីពីន​

នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ចន្ទ ១​រោច ខែ​ភទ្របទ ឆ្នាំ​ម្សាញ់ សប្តស័ក ពុទ្ធ​សករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​៨ ខែ​កញ្ញា ឆ្នាំ​២០២៥ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បាន​អញ្ជើញ​ទទួល​បដិសណ្ឋារកិច្ច​ស្វាគមន៍ នូវ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ របស់ ឯកឧត្តម Ferdinand Romualdez Marcos Jr. ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ហ្វីលីពីន និង​លោកជំទាវ Louise Araneta-Marcos ក្នុងឱកាស​ដែល ឯកឧត្តម និង​លោកជំទាវ អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​៧ ដល់​ទី ៩ ខែ​កញ្ញា ២០២៥ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ពិធី​ទទួល​បដិសណ្ឋារកិច្ច​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់ ឯកឧត្តម ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ហ្វីលីពីន​នាពេលនេះ ត្រូវបាន​ទទួល​បដិសណ្ឋារកិច្ច​យ៉ាង​កក់ក្តៅ​បំផុត​ពី​ប្រមុខរដ្ឋស្តីទី​នៃ​កម្ពុជា ជាមួយ​កងកិត្តិយស​ត្រែទ័ព​និង​មាន​ការអញ្ជើញ​ចូលរួម​ពី​តំណាង​អង្គទូត​នានា នៅ​ព្រះរាជាណាចក្រ​កម្ពុជា មន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា និង​មន្ត្រី​ប្រតិភូ​សំខាន់ៗ​នៃ​ប្រទេស​ហ្វីលីពីន​ផងដែរ ។​

​បន្ទាប់ពី​ពិធី​បដិសណ្ឋារកិច្ច​ស្វាគមន៍​ផ្លូវរដ្ឋ ឯកឧត្តម ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ហ្វីលីពីន នឹង​ជួបពិភាក្សា​ការងារ​ជាមួយ សម្តេច​តេជោ ប្រមុខរដ្ឋ​ស្តីទី​នៃ​កម្ពុជា បន្ទាប់មក​នឹង​ជួបពិភាក្សា​ការងារ​បន្ត​ជាមួយ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុងនោះ​ក៏​មាន​ពិធី​ចុះហត្ថលេខា រួមជាមួយ​នឹង​ការធ្វើ​សន្និសីទកាសែត​រួមគ្នា រវាង ឯកឧត្តម​ប្រធានាធិបតី និង សម្តេច​បវរ​ធិបតី នាយករដ្ឋមន្ត្រី ផងដែរ​។​

​តាមរយៈ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ របស់ ឯកឧត្តម ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ហ្វីលីពីន នាពេលនេះ នឹង​ពង្រឹង​បន្ថែមទៀត​នូវ​ចំណងមិត្តភាព និង​សាមគ្គីភាព​ព្រមទាំង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ទាំង​ប្រទេស​និង​ប្រជាជន កម្ពុជា​-​ហ្វីលីពីន​៕

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2025 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.