ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- អនុ​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋ​អាម៉េរិក​៖ អាម៉េរិក​កំពុង​ស្វែងរក​កាលានុវត្តភាព​ផ្នែក​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច បន្ថែមទៀត ដើម្បី​បន្ត​ពង្រឹង និង​ពង្រីក​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ជាមួយ​កម្ពុជា​ - កម្ពុជា​-​អាម៉េរិក មាន​សុទិដ្ឋិនិយម​ក្នុង​ការបន្ត​ជំរុញ​ទំហំ​ពាណិជ្ជកម្ម និង​ការវិនិយោគ​ទ្វេភាគី​ - ​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​វីរ​យុទ្ធជន​ដែល​បាន​ពលី​ក្នុង​សមរភូមិ​ការពារ​បូរណភាព​ទឹកដី​នា​ខេត្តសៀមរាប​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ចុះ​ជួប​សំណេះសំណាល​សាកសួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​ភៀស​សឹក​ចំនួន ១.២៤៨​គ្រួសារ មកពី​ភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគជ័យ ដែល​កំពុង​ស្នាក់នៅ​មណ្ឌល​សុវត្ថិភាព​ក្នុង​បរិវេណ​វត្ត​ចាន់​ស៊ី​សាមគ្គី​រតនា​រាម​ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​ពិនិត្យ​វឌ្ឍនភាព​គម្រោង​វះកាត់​បេះដូង​កុមារ នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​ - អគ្គមេបញ្ជាការ​កងទ័ព​ហ្វីលីពីន​៖ ហ្វីលីពីន​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការ​បន្ត​ដឹកនាំ​ក្រុម AOT ដើម្បី​សម្របសម្រួល​ដោះស្រាយ​បញ្ហា​ព្រំដែន កម្ពុជា​-​ថៃ​ - ប្រធាន​វិទ្យាស្ថាន ERIA៖ កម្ពុជា​មាន​សក្ដានុពល​ខ្ពស់​ក្នុង​ការទាក់ទាញ​វិនិយោគិន​ជប៉ុន​ - ​កម្ពុជា​-​ឡាវ ប្ដេជ្ញា​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​សម្រេច​ដល់​គោលដៅ ៧០០ លាន​ដុល្លារ​អាមេរិក ត្រឹម​ឆ្នាំ​២០៣០ - ប្រមុខ​រដ្ឋាភិបាល កម្ពុជា -​វៀតណាម​- ឡាវ សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​បី សម្រាប់​ការអភិវឌ្ឍ និង​ការរក្សា​សន្តិភាព ស្ថិរភាព​ក្នុង​តំបន់ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​ព្រះរាជតំណាង​ដ៏​ខ្ពង់ខ្ពស់​ព្រះមហាក្សត្រ ទទួល​បដិសណ្ឋារកិច្ច​ស្វាគមន៍ ឯកឧត្តម​អគ្គលេខាធិការ​បក្សកុម្មុយនិស្ត​រដ្ឋ​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា

អនុ​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋ​អាម៉េរិក​៖ អាម៉េរិក​កំពុង​ស្វែងរក​កាលានុវត្តភាព​ផ្នែក​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច បន្ថែមទៀត ដើម្បី​បន្ត​ពង្រឹង និង​ពង្រីក​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ជាមួយ​កម្ពុជា​

អនុ​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋ​អាម៉េរិក​៖ អាម៉េរិក​កំពុង​ស្វែងរក​កាលានុវត្តភាព​ផ្នែក​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច បន្ថែមទៀត ដើម្បី​បន្ត​ពង្រឹង និង​ពង្រីក​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ជាមួយ​កម្ពុជា​

​នា​រសៀល​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០២៦, សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម គ្រីស្តូហ្វឺ ឡាន​ដាវ (Christopher Landau) អនុ​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋ​អាម៉េរិក ក្នុងឱកាស​នៃ​ការអញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា ចូលរួម​កិច្ចប្រជុំ​លើក​ដំបូង​នៃ​ក្រុមប្រឹក្សា​សន្តិភាព (Board of Peace) នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាម៉េរិក​។​

​ក្នុងឱកាស​នៃ​ជំនួប​នេះ​, ឯកឧត្តម​អនុ​រដ្ឋមន្ត្រីការបរទេស បាន​ថ្លែងអំណរគុណ​កម្ពុជា​ចំពោះ​ការចូលរួម​ជា​សមាជិក​ស្ថាបនិក​នៃ​ក្រុមប្រឹក្សា​សន្តិភាព និង បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វត្តមាន​របស់​សម្ដេច​ធិបតី នៅក្នុង​កិច្ចប្រជុំ​លើក​ដំបូង​នៃ​ក្រុមប្រឹក្សា​សន្តិភាព​។ ឯកឧត្តម ក៏​បាន​ជម្រាបជូន​សម្ដេច​ធិបតី ថា ឯកឧត្តម​ប្រធានាធិបតី ដូ​ណា​ល់ ជេ ត្រាំ (Donald J. Trump) មាន​មោទនភាព​ចំពោះ​ការរួមចំណែក​ក្នុង​ការបញ្ឈប់​ការប្រយុទ្ធ​គ្នា​រវាង​កម្ពុជា និង​ថៃ​។ ឯកឧត្តម​អនុរដ្ឋមន្ត្រី បាន​បន្តថា សហរដ្ឋ​អាម៉េរិក​យល់​ច្បាស់​អំពី​តម្លៃ​នៃ​សន្តិភាព​សម្រាប់​ប្រទេស​កម្ពុជា ហើយ​សហរដ្ឋ​អាម៉េរិក​នឹង​បន្ត​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​នាំមក​នូវ​សន្តិភាព​យូរអង្វែង​នៅតាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​ថៃ​។ ក្នុង​ក្របខណ្ឌ​នៃ​ទំនាក់ទំនង​ទ្វេភាគី​, ឯកឧត្តម​អនុរដ្ឋមន្ត្រី បាន​សម្ដែង​នូវ​ការពេញចិត្ត​ចំពោះ​ការវិវត្ត​វិជ្ជមាន​ជា​បន្តបន្ទាប់ នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​រ​អាម៉េរិក​-​កម្ពុជា​។ ឯកឧត្តម​ក៏បាន​លើកឡើង​ពី​កាលានុវត្តភាព​ថ្មីៗ​បន្ថែមទៀត សំដៅ​ធ្វើឱ្យ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​នេះ កាន់តែ​រឹងមាំ ជាពិសេស​លើ​វិស័យ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​។ ទន្ទឹមនេះ​, ឯកឧត្តម​បាន​ថ្លែងអំណរគុណ​ដល់​ភាគី​កម្ពុជា ដែល​តាមរយៈ​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​កម្ពុជា (Air Cambodia) បាន​បញ្ជា​ទិញ​យន្តហោះ​ប្រភេទ Boeing 737 MAX ពី​សហរដ្ឋ​អាម៉េរិក នា​ពេល​ថ្មីៗ​នេះ​។ ដោយ​កត់សម្គាល់​ពី​ការរីកចម្រើន​ដ៏​ឆាប់រហ័ស​ផ្នែក​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា​, សហរដ្ឋ​អាម៉េរិក​កំពុង​បន្ត ស្វែងរក​កាលានុវត្តភាព​ផ្នែក​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច បន្ថែមទៀត សំដៅ​ពង្រឹង និង​ពង្រីក​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ជាមួយ​កម្ពុជា​។​

​ជា​ការឆ្លើយតប​, សម្ដេច​ធិបតី បាន​ថ្លែងអំណរគុណ​ដល់​សហរដ្ឋអាម៉េរិក ចំពោះ​ជំនួយ និង​ការគាំទ្រ​នានា​ដល់​ប្រទេស​កម្ពុជា នា​ពេលកន្លងមក ដែល​បាន​រួមចំណែក​ពន្លឿន​ការអភិវឌ្ឍ និង​ការកសាង​ប្រទេស​ឡើងវិញ ក្រោយ​ការបិទ​បញ្ចប់​ជា​ស្ថាពរ​នូវ​សង្គ្រាម​ស៊ីវិល​រ៉ាំរ៉ៃ​។ សម្ដេច​ធិបតី ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរីកចម្រើន​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​ពីរ ជាពិសេស​ក្នុង​វិស័យ​ពាណិជ្ជកម្ម​, ការពារជាតិ និង​សន្តិសុខ​។ សម្ដេច​ធិបតី ក៏​បាន​ថ្លែងអំណរគុណ​ឯកឧត្តម​ប្រធានាធិបតី ដូ​ណា​ល់ ជេ ត្រាំ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ជា​បន្តបន្ទាប់ ក្នុង​ការជំរុញ​ដំណើរការ​សន្តិភាព​កម្ពុ​ជា​-​ថៃ​។ ជាមួយគ្នានេះ​, សម្ដេច​ធិបតី បាន​ស្នើ​ឱ្យ​សហរដ្ឋ​អាម៉េរិក​បន្ត​គាំទ្រ​ដល់​ដំណើរការ​សន្តិភាព​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ​។ សម្ដេច​ធិបតី ក៏​បាន​ជម្រាប​ឯកឧត្តម​អនុរដ្ឋមន្ត្រី អំពី​ការវិវត្ត​ចុងក្រោយ​នៃ​ស្ថានការណ៍​ជាក់ស្ដែង​នៅតាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​ថៃ និង​បាន​បញ្ជាក់​សា​ជា​ថ្មី​អំពី​ជំហរ​របស់​កម្ពុជា ក្នុង​ការដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី ផ្អែកលើ​ច្បាប់​អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញា និង កិច្ចព្រមព្រៀង រវាង​ប្រទេស​ទាំង​ពីរ​។

​មុន​នឹង​បញ្ចប់​, សម្ដេច​ធិបតី និង​ឯកឧត្តម​អនុ​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋ​អាម៉េរិក បាន​បន្ត​ពិភាក្សា​អំពី​វិធានការ​បន្ត សំដៅ​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​បន្ថែមទៀត នៅក្នុង​វិស័យ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​, សន្តិសុខ និង​ការពារ​ជាតិ​, ការប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្រប​ខណ្ឌ​តំបន់ និង​អន្តរជាតិ​៕

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2026 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.