ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- ​លោកជំទាវ​ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី​ចប់​អាណត្តិ​នៅ​កម្ពុជា ជឿជាក់​យ៉ាង​មុតមាំ​ថា ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​រ​កម្ពុជា​-​សិង្ហ​បុរី នឹង​កាន់តែ​រីកចម្រើន​រឹងមាំ​បន្ថែមទៀត​ - អ្នកសម្របសម្រួល​អង្គ​ការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា បញ្ជាក់​ពី​ការ​បន្ត​គាំទ្រ​ដល់​ដំណើរការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​របស់​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ ល្វីស មូ​ស៊ីគី​វ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការ អង្គការ​អន្តរជាតិ​នៃ​ក្រុម​ប្រទេស​និយាយ​ភាសា​បារាំង ចូលជួប​សម្ដែង​ការគួរសម - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជំរុញ​ឱ្យ​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ព្រៃវែង ខិតខំ​ដោះស្រាយ​ទុក្ខលំបាក និង​សំណូមពរ​របស់​ពលរដ្ឋ ដោយ​កុំ​ខ្លាច​ការនឿយហត់​ - ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា កោតសរសើរ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត ដែល​បន្ត​ខិតខំ​ព្យាបាល​ពលរដ្ឋ ក្រោយ​ដកឃ្លា​មួយរយៈ ក្នុង​កាលៈទេសៈ​កម្ពុជា រង​ការឈ្លានពាន​ពី​យោធា​ថៃ​! - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ដឹកនាំ​ពេទ្យ TYDA ពិនិត្យ​ព្យាបាល​ជំងឺ​ពលរដ្ឋ​ជាង​៤​ពាន់​គ្រួសារ​នៅ​កំពង់ស្ពឺ​ - អនុ​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋ​អាម៉េរិក​៖ អាម៉េរិក​កំពុង​ស្វែងរក​កាលានុវត្តភាព​ផ្នែក​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច បន្ថែមទៀត ដើម្បី​បន្ត​ពង្រឹង និង​ពង្រីក​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ជាមួយ​កម្ពុជា​ - កម្ពុជា​-​អាម៉េរិក មាន​សុទិដ្ឋិនិយម​ក្នុង​ការបន្ត​ជំរុញ​ទំហំ​ពាណិជ្ជកម្ម និង​ការវិនិយោគ​ទ្វេភាគី​ - ​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​វីរ​យុទ្ធជន​ដែល​បាន​ពលី​ក្នុង​សមរភូមិ​ការពារ​បូរណភាព​ទឹកដី​នា​ខេត្តសៀមរាប​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ចុះ​ជួប​សំណេះសំណាល​សាកសួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​ភៀស​សឹក​ចំនួន ១.២៤៨​គ្រួសារ មកពី​ភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគជ័យ ដែល​កំពុង​ស្នាក់នៅ​មណ្ឌល​សុវត្ថិភាព​ក្នុង​បរិវេណ​វត្ត​ចាន់​ស៊ី​សាមគ្គី​រតនា​រាម​

​លោកជំទាវ​ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី​ចប់​អាណត្តិ​នៅ​កម្ពុជា ជឿជាក់​យ៉ាង​មុតមាំ​ថា ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​រ​កម្ពុជា​-​សិង្ហ​បុរី នឹង​កាន់តែ​រីកចម្រើន​រឹងមាំ​បន្ថែមទៀត​

​លោកជំទាវ​ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី​ចប់​អាណត្តិ​នៅ​កម្ពុជា ជឿជាក់​យ៉ាង​មុតមាំ​ថា ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​រ​កម្ពុជា​-​សិង្ហ​បុរី នឹង​កាន់តែ​រីកចម្រើន​រឹងមាំ​បន្ថែមទៀត​

នា​ព្រឹក​ថ្ងៃទី​២ ខែ​មីនា ឆ្នាំ​២០២៦, សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​លោកជំទាវ TEO Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា​នៅ​វិមាន​សន្ដិភាព​។​

​ក្នុងឱកាស​នៃ​ជំនួប​, លោកជំទាវ​ឯកអគ្គរដ្ឋទូត​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្ដេច​ធិបតី ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មមាញឹក អនុញ្ញាតឱ្យ​លោក​ជំទាវ និង​សហការី​បាន​ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា ខណៈ​ដែល​លោក​ជំទាវ​បញ្ចប់​បេសកកម្ម​ការទូត​នៅ​កម្ពុជា​។ លោកជំទាវ ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា ដែល​បាន​ផ្ដល់​ការគាំទ្រ​ដល់​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​រ​កម្ពុជា​-​សិង្ហ​បុរី ក្នុង​អាណត្តិ​ការទូត​របស់​លោកជំទាវ​នៅ​កម្ពុជា​។ លោកជំទាវ​ឯកអគ្គរដ្ឋទូត បាន​សម្ដែង​ការពេញចិត្ត និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អប្រសើរ​រវាង​ប្រទេស​ទាំង​ពីរ ព្រមទាំង​បាន​គូសបញ្ជាក់​ពី​មោទនភាព​របស់​លោកជំទាវ​ក្នុងការ​បំពេញបេសកកម្ម​ការទូត​នៅ​កម្ពុជា និង​ជា​ផ្នែក​មួយ​ដែល​បាន​ឃើញ​នូវ​ការសម្រេចបាន​នូវ​សមិទ្ធផល​ជាច្រើន​របស់​កម្ពុជា​មាន​ជាអាទិ៍​៖ ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩, ការធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​, ព្រមទាំង​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ជាដើម​។ លោកជំទាវ​បាន​បង្ហាញ​ជំនឿ​ជឿជាក់​យ៉ាង​មុតមាំ​ថា ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ នឹង​កាន់តែ​រីកចម្រើន​រឹងមាំ​បន្ថែម​ទៀត​ផង​ដែរ​។

​ជា​ការឆ្លើយតប​, សម្ដេច​ធិបតី​បាន​សម្ដែង​នូវ​ការវាយតម្លៃ​ខ្ពស់​ចំពោះ​ការចូលរួម​ចំណែក​របស់​លោកជំទាវ​ឯក​អគ្គរដ្ឋទូត TEO Lay Cheng ក្នុង​ការចូលរួមចំណែក​ពង្រឹង​នូវ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​រ​កម្ពុជា​-​សិង្ហ​បុរី ឱ្យ​កាន់តែ​រឹងមាំ​។ សម្ដេច​ធិបតី​ក៏​បាន​សម្ដែង​នូវ​ការអបអរសាទរ​ចំពោះ​លោក​ជំទាវ​ផងដែរ ដែល​ទទួល​ការតែងតាំង​សម្រាប់​ភារកិច្ច​ថ្មី​របស់​លោកជំទាវ​។ សម្ដេច​ធិបតី​ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​ការចូលរួម​របស់​សិង្ហ​បុរី​ក្នុង​ការគាំទ្រ និង​ជំរុញ​ឱ្យ​មាន​បទ​ឈប់​បាញ់រ​បស់​វាង​កម្ពុជា និង​ថៃ នា​ពេលកន្លងមក​។ ឆ្លៀត​ក្នុង​ឱកាស​នេះ​, សម្ដេច​ធិបតី​ក៏​បាន​គូសបញ្ជាក់ថា កម្ពុជា និង​សិង្ហ​បុរី នៅ​មាន​សកក្កានុ​ពល​ជាច្រើនទៀត ដែល​ជា​កាលានុវត្តភាព​ក្នុង​ការជំរុញ និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ ឱ្យ​កាន់តែ​រឹងមាំ និង​ជិតស្និទ្ធ​បន្ថែមទៀត លើ​វិស័យ​សំខាន់ៗ រួមមាន​៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការវិនិយោគ​, ការអប់រំ និង​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ ជាដើម​។

​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ​, សម្ដេច​ធិបតី​ក៏​បាន​ជម្រាបជូន​លោកជំទាវ​អំពី​ការវិវត្ត​ថ្មីៗ​នៃ​ស្ថានការណ៍​ជម្លោះ​ព្រំដែន កម្ពុជា​-​ថៃ និង​បាន​សង្កត់ធ្ងន់​អំពី​ការប្ដេជ្ញាចិត្ត ក៏ដូចជា​ជំហរ​របស់​កម្ពុជា​នៅ​ក្នុង​ការបន្ត​ប្រកាន់​យក​ការដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី ផ្អែកលើ​ច្បាប់​អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញា និង​កិច្ចព្រមព្រៀងទ្វេភាគី​ដែល​មាន​ស្រាប់​រវាង​ប្រទេស​ទាំង​ពីរ​។ លោកជំទាវ​ឯកអគ្គរដ្ឋទូត​សង្ឃឹមថា បញ្ហា​នៃ​ជម្លោះ​ព្រំដែន​នេះ​នឹង​ត្រូវបាន​ដោះស្រាយ​ដោយ​សន្តិវិធី​៕

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2026 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.