ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា កោតសរសើរ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត ដែល​បន្ត​ខិតខំ​ព្យាបាល​ពលរដ្ឋ ក្រោយ​ដកឃ្លា​មួយរយៈ ក្នុង​កាលៈទេសៈ​កម្ពុជា រង​ការឈ្លានពាន​ពី​យោធា​ថៃ​! - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ដឹកនាំ​ពេទ្យ TYDA ពិនិត្យ​ព្យាបាល​ជំងឺ​ពលរដ្ឋ​ជាង​៤​ពាន់​គ្រួសារ​នៅ​កំពង់ស្ពឺ​ - អនុ​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋ​អាម៉េរិក​៖ អាម៉េរិក​កំពុង​ស្វែងរក​កាលានុវត្តភាព​ផ្នែក​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច បន្ថែមទៀត ដើម្បី​បន្ត​ពង្រឹង និង​ពង្រីក​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ជាមួយ​កម្ពុជា​ - កម្ពុជា​-​អាម៉េរិក មាន​សុទិដ្ឋិនិយម​ក្នុង​ការបន្ត​ជំរុញ​ទំហំ​ពាណិជ្ជកម្ម និង​ការវិនិយោគ​ទ្វេភាគី​ - ​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​វីរ​យុទ្ធជន​ដែល​បាន​ពលី​ក្នុង​សមរភូមិ​ការពារ​បូរណភាព​ទឹកដី​នា​ខេត្តសៀមរាប​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ចុះ​ជួប​សំណេះសំណាល​សាកសួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​ភៀស​សឹក​ចំនួន ១.២៤៨​គ្រួសារ មកពី​ភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគជ័យ ដែល​កំពុង​ស្នាក់នៅ​មណ្ឌល​សុវត្ថិភាព​ក្នុង​បរិវេណ​វត្ត​ចាន់​ស៊ី​សាមគ្គី​រតនា​រាម​ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​ពិនិត្យ​វឌ្ឍនភាព​គម្រោង​វះកាត់​បេះដូង​កុមារ នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​ - អគ្គមេបញ្ជាការ​កងទ័ព​ហ្វីលីពីន​៖ ហ្វីលីពីន​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការ​បន្ត​ដឹកនាំ​ក្រុម AOT ដើម្បី​សម្របសម្រួល​ដោះស្រាយ​បញ្ហា​ព្រំដែន កម្ពុជា​-​ថៃ​ - ប្រធាន​វិទ្យាស្ថាន ERIA៖ កម្ពុជា​មាន​សក្ដានុពល​ខ្ពស់​ក្នុង​ការទាក់ទាញ​វិនិយោគិន​ជប៉ុន​ - ​កម្ពុជា​-​ឡាវ ប្ដេជ្ញា​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​សម្រេច​ដល់​គោលដៅ ៧០០ លាន​ដុល្លារ​អាមេរិក ត្រឹម​ឆ្នាំ​២០៣០

លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ដឹកនាំ​ពេទ្យ TYDA ពិនិត្យ​ព្យាបាល​ជំងឺ​ពលរដ្ឋ​ជាង​៤​ពាន់​គ្រួសារ​នៅ​កំពង់ស្ពឺ​

លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ដឹកនាំ​ពេទ្យ TYDA ពិនិត្យ​ព្យាបាល​ជំងឺ​ពលរដ្ឋ​ជាង​៤​ពាន់​គ្រួសារ​នៅ​កំពង់ស្ពឺ​

ខេត្ត​កំពង់ស្ពឺ ៖ លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​ក្រុមគ្រូពេទ្យ​យុវជន​ស្ម័គ្រចិត្ត​សម្ដេច​តេជោ (TYDA) បាន​ដឹកនាំ​ក្រុមគ្រូពេទ្យ TYDA ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ ជូន​ដល់​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៤​ពាន់​គ្រួសារ នៅក្នុង​ខេត្ត​កំពង់ស្ពឺ ។​

​ក្នុង​ពិធី​សំណេះសំណាល និង​ពិនិត្យ​ព្យាបាល​ជំងឺ​ពលរដ្ឋ​ពលរដ្ឋ ស្ថិត​ក្នុង​បរិវេណ​វិទ្យាល័យ​ហ៊ុន​សែន​ចាន់​ថ្នាល ភូមិ​អំពិល​ផ្អែម ឃុំ​ក្រាំងចេក ស្រុក​សាមគ្គី​មុន្នី​ជ័យ នៅ​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០២៦ លោកជំទាវ​បណ្ឌិត មានប្រសាសន៍ថា សកម្មភាព​របស់​ក្រុមគ្រូពេទ្យ TYDA នេះ គឺ​ស្រប​ទៅ​នឹង​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល លើ​ការងារ​លើកកម្ពស់​សុខុមាល​ភាព​ប្រជាពលរដ្ឋ ដោយ​គ្មាន​ការរើសអើង​និន្នាការ​នយោបាយ វណ្ណៈ ពណ៌​សម្បុរ គឺ​ខិតខំ​ប្រឹងប្រែង​ធ្វើយ៉ាងណា​ឱ្យ​ប្រជា​ពលរដ្ឋ​គ្រប់រូប​មាន​សុខភាព​ល្អ មាន​កម្លាំង​មាំមួន ដើម្បី​ចូលរួម​កសាង​ប្រទេសជាតិ​ឱ្យ​កាន់តែ​រីកចម្រើន ។​

​លោកជំទាវ​បណ្ឌិត បាន​បន្តថា ទន្ទឹម​នឹង​ការពង្រឹង​នូវ​គុណភាព វិស័យ​សុខាភិបាល​នេះ រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី គ្រោង​បង្កើតឱ្យមាន​មន្ទីរពេទ្យ​នៅ​ថ្នាក់​តំបន់ ដែល​បំពាក់​ដោយ​គ្រឿង​បរិក្ខា​ពេទ្យ​ទំនើបៗ​និង​ល្អៗ ការវះកាត់​ធំៗ ពីលើ​មណ្ឌល​សុខភាព ឬ មន្ទីរពេទ្យបង្អែក​ដែលមាន​ស្រាប់ ដែល​ផ្តល់​ភាពងាយស្រួល​ដល់​ពលរដ្ឋ​ក្នុង​ការ​ទៅរក​សេវា​សុខាភិបាល ។​

​លោកជំទាវ​បណ្ឌិត បាន​បន្ថែមថា សម្រាប់​សកម្មភាព​ពិនិត្យ​ព្យាបាល​ជំងឺ​ពលរដ្ឋ​នៅ​ថ្ងៃនេះ មាន​គ្រូពេទ្យ​ចំនួន​ជាង ៤០០​នាក់ ក្នុងនោះ​មាន​ជំងឺ​ទូទៅ ជំងឺ​មាត់​ធ្មេញ ពិនិត្យ​អេកូ រោគ​ស្ត្រី ជំងឺ​ភ្នែក ជំងឺ​បេះដូង ជំងឺ​កុមារ ជំងឺ​ត្រចៀក ច្រមុះ បំពង​ក សើ​ស្បែក សន្លាក់ ឫសដូង​បាត វះកាត់​តូច ថត​កាំរស្មី (X-Ray) និង​ពិនិត្យ​ជំងឺ​មួយ​ចំនួន​ទៀត ។​

​លោកជំទាវ​បណ្ឌិត បានបញ្ជាក់​ថា សម្រាប់​ប្រជាពលរដ្ឋ​មក​ទទួល​ការពិនិត្យ​ព្យាបាល​នេះ បើសិន​អ្នកមាន​អាការៈ​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​បន្ត​នៅ​មន្ទីរពេទ្យ​ធំៗ ក្នុង​រាជធានី​ភ្នំពេញ ដែល​ការចំណាយ​គឺ​ជា​បន្ទុក​របស់​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត​ផ្ទាល់ ទាំង​ការធ្វើដំណើរ ព្យាបាល ហូបចុក និង​ការ​ស្នាក់នៅ ។​

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2026 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.