ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​លោក​ជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សិង្ហ​បុរី​ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Katharina Wieser ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​អូទ្រីស​ប្រចាំ​នៅ​កម្ពុជា ចូលជួប និង​ប្រគល់​សារតាំង​ - ​លោកជំទាវ​ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី​ចប់​អាណត្តិ​នៅ​កម្ពុជា ជឿជាក់​យ៉ាង​មុតមាំ​ថា ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​រ​កម្ពុជា​-​សិង្ហ​បុរី នឹង​កាន់តែ​រីកចម្រើន​រឹងមាំ​បន្ថែមទៀត​ - អ្នកសម្របសម្រួល​អង្គ​ការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា បញ្ជាក់​ពី​ការ​បន្ត​គាំទ្រ​ដល់​ដំណើរការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​របស់​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ ល្វីស មូ​ស៊ីគី​វ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការ អង្គការ​អន្តរជាតិ​នៃ​ក្រុម​ប្រទេស​និយាយ​ភាសា​បារាំង ចូលជួប​សម្ដែង​ការគួរសម - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជំរុញ​ឱ្យ​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ព្រៃវែង ខិតខំ​ដោះស្រាយ​ទុក្ខលំបាក និង​សំណូមពរ​របស់​ពលរដ្ឋ ដោយ​កុំ​ខ្លាច​ការនឿយហត់​ - ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា កោតសរសើរ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត ដែល​បន្ត​ខិតខំ​ព្យាបាល​ពលរដ្ឋ ក្រោយ​ដកឃ្លា​មួយរយៈ ក្នុង​កាលៈទេសៈ​កម្ពុជា រង​ការឈ្លានពាន​ពី​យោធា​ថៃ​! - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ដឹកនាំ​ពេទ្យ TYDA ពិនិត្យ​ព្យាបាល​ជំងឺ​ពលរដ្ឋ​ជាង​៤​ពាន់​គ្រួសារ​នៅ​កំពង់ស្ពឺ​ - អនុ​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋ​អាម៉េរិក​៖ អាម៉េរិក​កំពុង​ស្វែងរក​កាលានុវត្តភាព​ផ្នែក​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច បន្ថែមទៀត ដើម្បី​បន្ត​ពង្រឹង និង​ពង្រីក​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ជាមួយ​កម្ពុជា​ - កម្ពុជា​-​អាម៉េរិក មាន​សុទិដ្ឋិនិយម​ក្នុង​ការបន្ត​ជំរុញ​ទំហំ​ពាណិជ្ជកម្ម និង​ការវិនិយោគ​ទ្វេភាគី​

​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​លោក​ជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សិង្ហ​បុរី​ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា​

​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​លោក​ជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សិង្ហ​បុរី​ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា​

​នៅ​វិមាន​សាមគ្គីភាព នៃ​ព្រឹទ្ធសភា នា​ថ្ងៃ​ពុធ ១​រោច ខែ​ផល្គុន ឆ្នាំ​ម្សាញ់ សប្តស័ក ព​.​ស​.២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​៤ ខែ​មីនា ឆ្នាំ​២០២៦ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សិង្ហ​បុរី​ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា ដោយ​បញ្ចប់​បេសកកម្ម​ការទូត​នៅ​កម្ពុជា​។

​ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ​ព្រឹទ្ធសភា បានឱ្យ​ដឹង​នៅ​ក្រោយ​ជំនួប​ថា សម្ដេច​តេជោ ហ៊ុន សែន បាន​ស្វាគមន៍​ចំពោះ​លោក​ជំទាវ ហើយក៏​បាន​អញ្ជើញ​ផ្ដល់​កិត្តិយស​បំពាក់​មេដាយ​សហ​មេត្រី ថ្នាក់​មហា​សេរី​វឌ្ឍន៍ ជូន​ដល់​លោកជំទាវ​ឯកអគ្គរដ្ឋទូត​ផងដែរ​។ សម្ដេច​តេជោ​បានកោតស​រសើរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់​លោកជំទាវ​ក្នុងឋានៈ​ជា​ឯកអគ្គរដ្ឋទូត​សិង្ហបុរី​ប្រចាំ​នៅ​កម្ពុជា ដែល​លោក​ជំទាវ​បាន​ខិតខំ​ប្រឹងប្រែង​ក្នុងការ​ពូន​ជ្រំ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​សិង្ហ​បុរី​ឱ្យមាន​ភាពល្អប្រសើរ​។

​លោកជំទាវ​ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី​បាន​អរគុណ​ចំពោះ​សម្ដេច​តេជោ​ដែល​បានអ​នុ​ញ្ញាត​ឱ្យ​លោកជំទាវ និង​សហការី​បាន​ជួប​សម្ដែង​ការគួរសម​និង​ជម្រាបលា និង​បាន​ផ្ដល់​កិត្តិយស​បំពាក់​មេដាយ​កិត្តិយស​នា​ពេល​នេះ​។

​លោកជំទាវ​បានបញ្ជាក់​ថា នេះ​ជា​លើក​ទី​៣​ហើយ​ក្នុង​អាណត្តិ​៥​ឆ្នាំ​របស់​លោកជំទាវ ជា​ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី​ប្រចាំ​នៅ​កម្ពុជា បាន​ជួប​សម្ដែង​ការគួរសម​ជាមួយ​សម្ដេច​តេជោ​។ លោកជំទាវ​ថា​រាល់ពេល​ដែល​លោក​ជំទាវ​បាន​ជួប​សម្ដេច​តេជោ លោក​ជំទាវ​តែងតែ​បាន​រៀនសូត្រ និង​បាន​ស្ដាប់​នូវ​បទពិសោធ​ដ៏​កម្រ​របស់​សម្ដេច​តេជោ​ដែល​បង្កើន​នូវ​ពុទ្ធិ​យ៉ាងច្រើន​ដល់​លោកជំទាវ​ផងដែរ​។ លោកជំទាវ​ក៏បាន​រំលេច​អំពី​ទំនាក់ទំនង​រវាង​កម្ពុ​ជា​និង​សិង្ហ​បុរី ដែល​មាន​ភាព​រីកចម្រើន​ជា​បន្តបន្ទាប់ ជាពិសេស​នៅក្នុង​ឆ្នាំ​កន្លង​ទៅ​ដែល​ទំនាក់ទំនង​បាន​កើនឡើង​តាមរយៈ​វិស័យ​ពាណិជ្ជកម្ម និង​នយោបាយ​រីកចម្រើន​ទៅ​ទន្ទឹមគ្នា​។

​សម្ដេច​តេជោ​បានសម្ដែង​នូវ​ការពេញចិត្ត​ផងដែ​រ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់​លោកជំទាវ​ក្នុង​អាណត្តិ​របស់​លោក​ជំទាវ​ជា​ឯកអគ្គរដ្ឋទូត ក្នុងការ​ពូន​ជ្រំ​ទំនាក់ទំនង​កម្ពុជា និង​សិង្ហ​បុរី​។ សម្ដេច​តេជោ​បានលើកឡើ​ង​ពី​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​សិង្ហ​បុរី ដែល​មាន​ការកើនឡើង​និង​មាន​ការពេញចិត្ត ដែល​ពេល​នេះ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​មានការ​កើនឡើង​ដល់​ជាង​៥​ពាន់​លាន​ដុល្លារ ហើយ​សម្ដេច​សង្ឃឹម​ថា​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ ខិតខំ​ប្រឹងប្រែង​និង​ដាក់​គោលដៅ​បន្ត​ទៀត​ធ្វើ​យ៉ាងណា​សម្រេច​ឱ្យបាន​១០​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​បន្តបន្ទាប់​នេះ​។ សម្ដេច​តេជោ​បានចាត់ទុ​ក​ថា​ទំនាក់ទំនង​នយោបាយ ការទូត និង​ទំនាក់ទំនង​ពាណិជ្ជកម្ម សេដ្ឋកិច្ច និង​ការវិនិយោគ​នេះ គឺជា​រឿង​ដ៏​ចាំបាច់ ដែល​ជា​ផ្នែក​ក្នុងការ​រុញច្រាន​នូវ​ទំនាក់ទំនង​រវាង​កម្ពុ​ជា​និង​សិង្ហ​បុរី​ឱ្យមាន​ភាពល្អប្រសើរ​។

​នៅក្នុង​ឱកាស​នោះ​សម្ដេច​តេ​ជោបាន​ចែករំលែ​ក​នូវ​បទពិសោធ​ក៏ដូចជា​ដំណើរ​ដើមទង​នៃ​ការតស៊ូ​រំដោះ​ប្រទេស​ជាតិ ជាពិសេស​ការស្វែងរក​សន្តិភាព និង​ការអភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា និង​បាន​ចែករំលែក​អំពី​ស្ថានការណ៍​ព្រំដែន​រវាង​កម្ពុជា​និង​ថៃ​នៅពេល​បច្ចុប្បន្ន​នេះ ព្រមទាំង​បញ្ហា​ប្រឈម​ដ៏​ស្មុគស្មាញ​របស់​ពិភពលោក​។

​លោកជំទាវ​ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី បាន​អរគុណ​ចំពោះ​សម្ដេច​តេជោ​ដែល​បាន​ចែករំលែក​នូវ​មេរៀន និង​ជា​ទស្សនទាន​ដ៏​ល្អៗ ដែល​លោក​ជំទាវ​បាន​ហៅ​សម្ដេច​តេជោ​ថា​ជា​រដ្ឋបុរស​របស់ក​ម្ពុ​ជា​។ លោកជំទាវ​បាន​លើកឡើង​ពី​ភាព​រីកចម្រើន​របស់​កម្ពុជា និង​កត្តា​សុខសន្តិភាព ហើយ​លោកជំទាវ​ក៏​មាន​អនុស្សាវរីយ៍​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ ហើយ​លោកជំទាវ​បាន​ហៅ​ប្រទេស​កម្ពុជា​ថា​ជា​ប្រទេស​ដ៏​អស្ចារ្យ​។​

​ជា​ចុងក្រោយ​សម្ដេច​តេជោ ហ៊ុន សែន បាន​ជូនពរ​ឱ្យ​លោកជំទាវ Teo Lay Cheng ឱ្យ​ទទួលបាន​នូវ​ភាពជោគជ័យ​ជា​បន្តបន្ទាប់​ទៀត​៕

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2026 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.