ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- រាជរដ្ឋាភិបាល ប្តេជ្ញាចិត្ត​ក្នុង​ការប្រយុទ្ធប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Scam Online) ដែល​ជា​យុទ្ធនាការ​យ៉ាង​ជាក់លាក់​របស់​រាជរដ្ឋាភិបាល​ក្នុង​ការបង្ហាញ​សុ​ឆន្ទៈ ការជំរុញ​រួមគ្នា​ធ្វើ​ពី​គ្រប់​ក្រសួង​ស្ថាប័ន ដើម្បី​សម្អាតផ្ទះ​ឱ្យបាន​ស្អាត ថែរក្សា​ឱ្យបាន​ល្អ ដែល​គោលដៅ​យ៉ាង​ច្បាស់​គឺ “​លុបបំបាត់​សេដ្ឋកិច្ច​ខ្មៅ ឈាន​ទៅ​ថែរក្សា និង​បង្កើន​សេដ្ឋកិច្ច​ស ឱ្យបាន​ច្រើន​” - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​លោក​ជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សិង្ហ​បុរី​ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Katharina Wieser ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​អូទ្រីស​ប្រចាំ​នៅ​កម្ពុជា ចូលជួប និង​ប្រគល់​សារតាំង​ - ​លោកជំទាវ​ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី​ចប់​អាណត្តិ​នៅ​កម្ពុជា ជឿជាក់​យ៉ាង​មុតមាំ​ថា ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​រ​កម្ពុជា​-​សិង្ហ​បុរី នឹង​កាន់តែ​រីកចម្រើន​រឹងមាំ​បន្ថែមទៀត​ - អ្នកសម្របសម្រួល​អង្គ​ការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា បញ្ជាក់​ពី​ការ​បន្ត​គាំទ្រ​ដល់​ដំណើរការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​របស់​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ ល្វីស មូ​ស៊ីគី​វ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការ អង្គការ​អន្តរជាតិ​នៃ​ក្រុម​ប្រទេស​និយាយ​ភាសា​បារាំង ចូលជួប​សម្ដែង​ការគួរសម - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជំរុញ​ឱ្យ​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ព្រៃវែង ខិតខំ​ដោះស្រាយ​ទុក្ខលំបាក និង​សំណូមពរ​របស់​ពលរដ្ឋ ដោយ​កុំ​ខ្លាច​ការនឿយហត់​ - ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា កោតសរសើរ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត ដែល​បន្ត​ខិតខំ​ព្យាបាល​ពលរដ្ឋ ក្រោយ​ដកឃ្លា​មួយរយៈ ក្នុង​កាលៈទេសៈ​កម្ពុជា រង​ការឈ្លានពាន​ពី​យោធា​ថៃ​! - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ដឹកនាំ​ពេទ្យ TYDA ពិនិត្យ​ព្យាបាល​ជំងឺ​ពលរដ្ឋ​ជាង​៤​ពាន់​គ្រួសារ​នៅ​កំពង់ស្ពឺ​ - អនុ​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋ​អាម៉េរិក​៖ អាម៉េរិក​កំពុង​ស្វែងរក​កាលានុវត្តភាព​ផ្នែក​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច បន្ថែមទៀត ដើម្បី​បន្ត​ពង្រឹង និង​ពង្រីក​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ជាមួយ​កម្ពុជា​

រាជរដ្ឋាភិបាល ប្តេជ្ញាចិត្ត​ក្នុង​ការប្រយុទ្ធប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Scam Online) ដែល​ជា​យុទ្ធនាការ​យ៉ាង​ជាក់លាក់​របស់​រាជរដ្ឋាភិបាល​ក្នុង​ការបង្ហាញ​សុ​ឆន្ទៈ ការជំរុញ​រួមគ្នា​ធ្វើ​ពី​គ្រប់​ក្រសួង​ស្ថាប័ន ដើម្បី​សម្អាតផ្ទះ​ឱ្យបាន​ស្អាត ថែរក្សា​ឱ្យបាន​ល្អ ដែល​គោលដៅ​យ៉ាង​ច្បាស់​គឺ “​លុបបំបាត់​សេដ្ឋកិច្ច​ខ្មៅ ឈាន​ទៅ​ថែរក្សា និង​បង្កើន​សេដ្ឋកិច្ច​ស ឱ្យបាន​ច្រើន​”

រាជរដ្ឋាភិបាល ប្តេជ្ញាចិត្ត​ក្នុង​ការប្រយុទ្ធប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Scam Online) ដែល​ជា​យុទ្ធនាការ​យ៉ាង​ជាក់លាក់​របស់​រាជរដ្ឋាភិបាល​ក្នុង​ការបង្ហាញ​សុ​ឆន្ទៈ ការជំរុញ​រួមគ្នា​ធ្វើ​ពី​គ្រប់​ក្រសួង​ស្ថាប័ន ដើម្បី​សម្អាតផ្ទះ​ឱ្យបាន​ស្អាត ថែរក្សា​ឱ្យបាន​ល្អ ដែល​គោលដៅ​យ៉ាង​ច្បាស់​គឺ “​លុបបំបាត់​សេដ្ឋកិច្ច​ខ្មៅ ឈាន​ទៅ​ថែរក្សា និង​បង្កើន​សេដ្ឋកិច្ច​ស ឱ្យបាន​ច្រើន​”

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៥ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៦ របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ផ្សព្វផ្សាយ​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់​លើ​ក​ទី​១១ នា​រសៀល​ថ្ងៃ​សុក្រ ទី​៦ ខែ​មីនា ឆ្នាំ​២០២៦ ថា​រាជរដ្ឋាភិបាល ប្តេជ្ញាចិត្ត​ក្នុង​ការប្រយុទ្ធប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Scam Online) ដែល​ជា​យុទ្ធនាការ យ៉ាង​ជាក់លាក់​របស់​រាជរដ្ឋាភិបាល​ក្នុង​ការបង្ហាញ​សុ​ឆន្ទៈ ការជំរុញ រួមគ្នា​ធ្វើ​ពី​គ្រប់​ក្រសួង​ស្ថាប័ន ដើម្បី​សម្អាតផ្ទះ​ឱ្យបាន​ស្អាត ថែរក្សា​ឱ្យបាន​ល្អ ដែល​គោលដៅ​យ៉ាង​ច្បាស់​គឺ “​លុបបំបាត់​សេដ្ឋកិច្ច​ខ្មៅ ឈាន​ទៅ​ថែរក្សា និង​បង្កើន​សេដ្ឋកិច្ច​ស ឱ្យបាន​ច្រើន​”​។​

​ព្រម​ជាមួយគ្នានេះ​ដែរ ក្នុងនាម​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី ក៏​បាន​ស្នើសុំ​ដល់​ប្រជាជន​ឱ្យមាន​ការសហការ និង​ចូលរួម​លើ​គោលការណ៍​ចំនួន ៣ គឺ​៖ ទី​១/ សូម​កុំ​ចូលរួម​អនុវត្ត​ដោយ​ផ្ទាល់​ក្នុង​សកម្មភាព​នៃ​ការរួមចំណែក​នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​អន​ឡា​ញ​, ២/ សូម​ចូលរួម​សហការ និង​រាយការណ៍​អំពី​បទល្មើស​ដែល​កើត​មាន​ផ្ទាល់ និង​ទី​៣/ សូម​ប្រជាជន​ចូលរួម​ចាប់​អាជីព​ដែល​ត្រឹមត្រូវ​ស្របតាម​ច្បាប់​។​

​ឆ្លៀត​ក្នុង​ឱកាស​នេះដែរ​, សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី​បានបញ្ជាក់​ថា ការរៀបចំ​ព្រឹត្តិការណ៍​នគរ​សង្ក្រាន្ត​ឆ្នាំ​ថ្មី គឺជា​ការរៀបចំ​ដើម្បី​អបអរសាទរ និង​ថែរក្សា​ប្រពៃណី​ជាតិ​ខ្មែរ​ខ្លួន ដែល​ជា​សាសនា វប្បធម៌ និង​ប្រពៃណី​របស់​ខ្មែរ​យើង​តាំងពី​យូរលង់​ណាស់​មកហើយ ព្រមជាមួយ​នោះ​ក៏​ត្រូវ​ជំរុញ​ដំណើរ​ជីវិត​ឱ្យ​ទៅ​មុខ​ដោយ​ត្រូវ​ពង្រឹង​ខ្លួនឯង​។ ការរៀបចំ​នេះ គឺ​ផ្តោត​ទៅលើ​សាមគ្គីភាព និង​ភាពរឹងមាំ​របស់​ជាតិ ដែល​ត្រូវ​រៀបចំ​ឱ្យបាន​សមស្រប​តាម​ប្រពៃណី និង​មិន​ត្រូវ​បំភ្លេច​ដល់​ជនភៀសសឹក ដោយ​នឹង​បំផុស​សិល្បករ និង​សប្បុរជន​នឹង​ទៅ​ជួប​ផ្ទាល់ ទៅលេង ហើយ​លើក​ទឹកចិត្ត​ផ្ទាល់​ជាមួយ​បងប្អូន​ជនភៀសសឹក នៅ​មូលដ្ឋាន​ផ្ទាល់ ជាពិសេស​ក្នុង​កម្មវិធី ក៏​នឹង​មាន​ការជំរុញ​ផ្សព្វផ្សាយ​អំពី​វីរ​កងទ័ព​នៅ​តាម​ទីតាំង​ផ្សេងៗ ដើម្បី​បង្ហាញ ទៅ​ដល់​ប្រជាជន​ដែល​បាន​នឹង​អញ្ជើញ​ទៅ​ទស្សនា​ផ្ទាល់​។​

​ជាមួយគ្នា​នោះ​, សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​ប្រជាជន​ខ្មែរ​ពី​គ្រប់ទិសទី ដែល​បាន​ចូលរួម​ជា​ចលនា​ជាតិ​និយម​យ៉ាងសកម្ម​ក្នុង​ចលនា​ជាតិនិយម​តាមរយៈ​ការចូលរួម​យ៉ាង​ច្រើន​ក្នុង​ការជួយ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល និង​វីរ​កងទ័ព ដែល​បាន​បញ្ជាក់​យ៉ាងច្បាស់​អំពី​ការ​សាមគ្កី​ជាតិ ស្មារតី​ជាតិនិយម និង​ស្នេហា​ជាតិ ទឹកដី និង​ប្រជាជន​យ៉ាង​ប្រាកដ​បំផុត​។​

​មុន​នឹង​បញ្ចប់​, សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី បាន​ណែនាំ​ដល់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​បន្ត​ទំនាក់ទំនង​ជាប់​ជា​ប្រចាំ​ជា​មួយ​ប្រជាពលរដ្ឋ​យើង​ដែល​រស់នៅ​តំបន់​មជ្ឈិមបូព៌ា​ដើម្បី​ធានា​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​យើង និង​ត្រូវ​តាមដាន​សភាពការណ៍​ឱ្យ​ជាប់​ជា​ប្រចាំ​ដើម្បី​ដាក់ចេញ​វិធានការ​ឱ្យ​បាន​លឿន និង​ទាន់​ពេល ។ បន្ថែម​ពី​នេះ​, សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី បាន​ណែនាំ​ដល់​ក្រសួង​ពាណិជ្ជកម្ម ក្រសួង​រ៉ែ និង​ថាមពល និង ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ត្រូវ​តាមដាន​ឱ្យ​ជាប់​ពី​ទិន្នន័យ និង​ការប្រែប្រួល​ប្រេង ដោយ​ត្រូវ​មើល​ពី​បរិមាណ​ប្រេង និង​មាន​ប្រទេស​នាំចេញ​ប្រេង ថា​តើ​មាន​ប្រទេស​ណា​ដែល​នឹង​បិទ​ការនាំចេញ​ដែរឬទេ ដើម្បី​ធានា​ស្ដុក​ប្រេង​សម្រាប់​ប្រើប្រាស់ និង​ស្ថិរភាព​តម្លៃ​ប្រេង ។​

​ជាទី​បញ្ចប់​, សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី សង្ឃឹម​យ៉ាង​មុតមាំ​ថា ថ្នាក់ដឹកនាំ ព្រមទាំង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៃ​គ្រប់​ក្រសួង​ស្ថាប័ន​, អង្គភាព​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​ទាំងអស់ នឹង​បន្ត​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​គោលនយោបាយ​, ទិសដៅ​ការងារ​, បទបញ្ជា និង​សេចក្តីណែនាំ​នានា ព្រមទាំង​ផ្តល់​កិច្ចសហការ​ទូលំទូលាយ ជាមួយ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ដើម្បី​បេសកកម្ម​ដ៏​មាន​អត្ថន័យ​របស់​ជាតិ​មាតុភូមិ​យើង គឺ ការកសាង​សហគមន៍​មួយ​ដែល​គ្រឿងញៀន​លែង​ជា​ឧបសគ្គ​នៃ​ការអភិវឌ្ឍ​ជាតិ និង​ស្រប​តាម​ទស្សនវិស័យ ចូលរួម​ទាំងអស់គ្នា ដើម្បី​ជិវិត​និង​សហគមន៍​គ្មាន​គ្រឿងញៀន​។​

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2026 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.