ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​ជា​វត្តមាន​ដ៏​ខ្ពង់ខ្ពស់ ប្រគល់​ផ្ទះ​ថ្មី ជូន​ក្រុមគ្រួសារ​របស់​វីរ​កងទ័ព​ពលី ដែល​រស់នៅ​ក្នុង​មូលដ្ឋាន​ខេត្ត​កំពង់ឆ្នាំង​ - រាជរដ្ឋាភិបាល ប្តេជ្ញាចិត្ត​ក្នុង​ការប្រយុទ្ធប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Scam Online) ដែល​ជា​យុទ្ធនាការ​យ៉ាង​ជាក់លាក់​របស់​រាជរដ្ឋាភិបាល​ក្នុង​ការបង្ហាញ​សុ​ឆន្ទៈ ការជំរុញ​រួមគ្នា​ធ្វើ​ពី​គ្រប់​ក្រសួង​ស្ថាប័ន ដើម្បី​សម្អាតផ្ទះ​ឱ្យបាន​ស្អាត ថែរក្សា​ឱ្យបាន​ល្អ ដែល​គោលដៅ​យ៉ាង​ច្បាស់​គឺ “​លុបបំបាត់​សេដ្ឋកិច្ច​ខ្មៅ ឈាន​ទៅ​ថែរក្សា និង​បង្កើន​សេដ្ឋកិច្ច​ស ឱ្យបាន​ច្រើន​” - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​លោក​ជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សិង្ហ​បុរី​ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Katharina Wieser ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​អូទ្រីស​ប្រចាំ​នៅ​កម្ពុជា ចូលជួប និង​ប្រគល់​សារតាំង​ - ​លោកជំទាវ​ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី​ចប់​អាណត្តិ​នៅ​កម្ពុជា ជឿជាក់​យ៉ាង​មុតមាំ​ថា ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​រ​កម្ពុជា​-​សិង្ហ​បុរី នឹង​កាន់តែ​រីកចម្រើន​រឹងមាំ​បន្ថែមទៀត​ - អ្នកសម្របសម្រួល​អង្គ​ការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា បញ្ជាក់​ពី​ការ​បន្ត​គាំទ្រ​ដល់​ដំណើរការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​របស់​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ ល្វីស មូ​ស៊ីគី​វ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការ អង្គការ​អន្តរជាតិ​នៃ​ក្រុម​ប្រទេស​និយាយ​ភាសា​បារាំង ចូលជួប​សម្ដែង​ការគួរសម - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជំរុញ​ឱ្យ​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ព្រៃវែង ខិតខំ​ដោះស្រាយ​ទុក្ខលំបាក និង​សំណូមពរ​របស់​ពលរដ្ឋ ដោយ​កុំ​ខ្លាច​ការនឿយហត់​ - ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា កោតសរសើរ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត ដែល​បន្ត​ខិតខំ​ព្យាបាល​ពលរដ្ឋ ក្រោយ​ដកឃ្លា​មួយរយៈ ក្នុង​កាលៈទេសៈ​កម្ពុជា រង​ការឈ្លានពាន​ពី​យោធា​ថៃ​! - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ដឹកនាំ​ពេទ្យ TYDA ពិនិត្យ​ព្យាបាល​ជំងឺ​ពលរដ្ឋ​ជាង​៤​ពាន់​គ្រួសារ​នៅ​កំពង់ស្ពឺ​

លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​ជា​វត្តមាន​ដ៏​ខ្ពង់ខ្ពស់ ប្រគល់​ផ្ទះ​ថ្មី ជូន​ក្រុមគ្រួសារ​របស់​វីរ​កងទ័ព​ពលី ដែល​រស់នៅ​ក្នុង​មូលដ្ឋាន​ខេត្ត​កំពង់ឆ្នាំង​

លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​ជា​វត្តមាន​ដ៏​ខ្ពង់ខ្ពស់ ប្រគល់​ផ្ទះ​ថ្មី ជូន​ក្រុមគ្រួសារ​របស់​វីរ​កងទ័ព​ពលី ដែល​រស់នៅ​ក្នុង​មូលដ្ឋាន​ខេត្ត​កំពង់ឆ្នាំង​

​ខេត្ត​កំពង់ឆ្នាំង ៖ នាព្រឹក​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០២៦ លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​ជា​វត្តមាន​ដ៏​ខ្ពង់ខ្ពស់ ប្រគល់​ផ្ទះ​ថ្មី ជូន​ក្រុមគ្រួសារ​របស់​វីរ​កងទ័ព​ពលី ដែល​រស់នៅ​ក្នុង​មូលដ្ឋាន​ខេត្ត​កំពង់ឆ្នាំង ។​

​ក្នុង​វេលា​ដ៏​ក្រៀមក្រំ​នេះដែរ លោកជំទាវ​បណ្ឌិត បាន​ពាំនាំ​ប្រសាសន៍​ចូលរួម​រំលែក​មរណទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត និង​ប្រសាសន៍​សួរសុខទុក្ខ​ពី សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន រួមទាំង សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​ដល់​ក្រុមគ្រួសារ​នៃ​សព​ផងដែរ​។​

​ទន្ទឹមនឹងនេះ លោកជំទាវ​បណ្ឌិត បាន​នាំយក​មក​ជាមួយ​នូវ​អំណោយ​របស់ សម្តេច​ធិបតី និង​លោកជំទាវ​បណ្ឌិត មាន​ដូច​ជា​ថវិកា សម្ភារៈប្រើប្រាស់ និង​គ្រឿងឧបភោគ​បរិភោគ ជូន​ដល់​ក្រុមគ្រួសារ​នៃ​សព ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។​

​ជាការ​តបស្នង​សងគុណ រាជរដ្ឋាភិបាល រួម​ទាំង​ប្រជាជន​កម្ពុជា​ទាំងអស់​សូម​ចងចាំ​នូវ​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់ វីរ​កងទ័ព ដែល​បាន​បូជា​សាច់​ស្រស់​ឈាម​ស្រស់​ដើម្បី​ការពារ​បូរណភាព​ទឹកដី ក៏ដូចជា​ការផ្តល់ជូន​មកវិញ​នូវ​សន្តិភាព​ជូន​ជាតិ មាតុភូមិ ។

​សូម​បញ្ជាក់​ផង​ដែរ​ថា សម្តេច​ធិបតី បាន​ដាក់ចេញ​នូវ​គោលនយោបាយ និង​យន្តការ​ជាច្រើន​ដើម្បី​ជួយ​សម្រួល​ដល់​ក្រុមគ្រួសារ​របស់​យុទ្ធជន​ពលី​ដូចជា​ការផ្តល់​ឱ្យ​មុខរបរ​ចិញ្ចឹមជីវិត ការ​ស្រោចស្រង់​សមាជិកគ្រួសារ ការផ្តល់​អាហារូបករណ៍​ដល់​កូនៗ​បាន​សិក្សា​កម្រិត​បរិញ្ញាបត្រ ការរៀបចំ​ឥណទាន​សារជាថ្មី ការដោះស្រាយ​បំណុល​ជូន​វីរ​យុទ្ធជន​ក្នុង​សមរភូមិ ថែមទាំង​មាន​ការគិតគូរ​បង្កើត​ជា​មូលនិធិ​សម្រាប់​ជួយ​ទ្រទ្រង់​ដល់​ក្រុមគ្រួសារ​វីរ​យុទ្ធជន​ពលី​ទៀតផង​។

​បន្ថែម​ពីលើ​នេះ រាជរដ្ឋាភិបាល​ក៏​បាន​និង​កំពុង​ជួយ​សម្របសម្រួល​ឱ្យ​ជនភៀសសឹក​បាន​ទៅ​ផ្ទះសំបែង​វិញ ការជួយ​ដោះស្រាយ​ហេដ្ឋារចនាសម្ព័ន្ធ ការជួយ​បោសសម្អាត​អាវុធ គ្រាប់ យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ និង​ការស្តារ​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ជាដើម​៕

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2026 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.