ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​បដិសណ្ឋារកិច្ច ឯកឧត្តម ស៊ី​យ៉េដ យូ​សាហ្វ រ៉ា​សា ហ្គី​ឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃ​សាធារណរដ្ឋ​ឥស្លាម​ប៉ា​គី​ស្ថាន​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Buakeo Phumvongsay ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា - មេបញ្ជាការ នៃ​បញ្ជាការដ្ឋាន​ឥ​ណ្ឌូ​-​ប៉ាស៊ីហ្វិក​អាម៉េរិក ពេញចិត្ត និង​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​នៃ​ទំនាក់ទំនង​សហរដ្ឋ​អាម៉េរិក​-​កម្ពុជា - កម្ពុជា​-​ឡាវ ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិកា​រដឹក​ជញ្ជូន​ផលិតផល​កសិកម្ម​ពី​កម្ពុជា ឆ្លងកាត់​ប្រទេស​ឡាវ ឆ្ពោះ​ទៅកាន់​ប្រទេស​ទី​៣ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្ដម Santo Darmosumarto ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា - ក្រសួង​សុខាភិបាល​ប្រកាសជូន​សាធារណជន ស្តី​ពី​ការការពារ​ខ្លួន​ពី​ការឆ្លង​វីរុស​នី​ប៉ាហ៍ (Nipah Virus) - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​វីរ​យុទ្ធជន​ពលី​ - សម្ដេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន អញ្ជើញ​ក្នុង​ពិធី​ចម្រើន​ព្រះ​បរិត្ត​ឡើង​អគារ​វិមាន​សាមគ្គីភាព (​អគារ​ថ្មី​ព្រឹទ្ធសភា​) - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ចូលរួម​សម្ពោធ​អគារសិក្សា​ថ្មី​របស់​វិទ្យាល័យ​អប់រំ​ពិសេស ក្រុង​តាខ្មៅ​ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​ប្រគល់​ផ្ទះ​ថ្មី ចំនួន ៤​ខ្នង ជូន​ក្រុមគ្រួសារ​របស់​វីរ​កងទ័ព​ពលី​

សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្ដម Santo Darmosumarto ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា

សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្ដម Santo Darmosumarto ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា

​ភ្នំពេញ ៖ នៅ​វិមាន​សាមគ្គីភាព នៃ​ព្រឹទ្ធសភា នា​ព្រឹក​ថ្ងៃ​ចន្ទ ៨​កើត ខែ​មាឃ ឆ្នាំ​ម្សាញ់ សប្តស័ក ពុទ្ធ​សករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០២៦ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុញ្ញាត​ឱ្យ​ឯកឧត្ដម Santo Darmosumarto ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា បន្ទាប់​ពី​ឯកឧត្ដម​បាន​ចប់​បេសកកម្ម​ការទូត​នៅ​កម្ពុជា​។

​ឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យ​ព្រឹទ្ធសភា បានឱ្យ​ដឹង​នៅ​ក្រោយ​ជំនួប​ថា នៅក្នុង​ជំនួប​នោះ សម្ដេច​តេជោ ហ៊ុន សែន បាន​សម្ដែង​នូវ​ការស្វាគមន៍​ចំពោះ​វត្តមាន​របស់​ឯកឧត្ដម និង​សហការី ហើយ​ក៏​រីករាយ​ដែល​បាន​ជួប​ឯកឧត្ដម​សាជាថ្មី​។ សម្ដេច​តេជោ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​តួនាទី​របស់​ឯកឧត្ដម​ក្នុងនាម​ជា​អគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី​ប្រចាំ​នៅ​កម្ពុជា ដោយ​ឯកឧត្ដម បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង ក្នុងការ​ពូន​ជ្រុំ​នូវ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​ឥណ្ឌូនេស៊ី ឱ្យមាន​ភាព​រីកចម្រើន ជាពិសេស សម្ដេច​តេជោ បាន​ឆ្លៀត​អរគុណ​ជា​ពន្លឹក ចំពោះ​ការរៀបចំ​នូវ​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​កាលពី​ខែ​ឧសភា​កន្លង​ទៅ​ប្រកបដោយ​ជោគជ័យ ហើយ​ការទទួល​ស្វាគមន៍​របស់​ឯកឧត្ដម ប្រធានាធិបតី​ឥណ្ឌូនេស៊ី ចំពោះ​សម្ដេច​យ៉ាង​កក់ក្តៅ ដោយ​សម្ដេច​តេជោ​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរៀបចំ​នោះ ។​

​ឯកឧត្ដម​អគ្គរដ្ឋទូត បាន​សម្ដែង​ការ​អរគុណ​ដែល​សម្ដេច​តេជោ​បាន​ផ្ដល់​ឱកាស​ដ៏​មាន​តម្លៃ​អនុញ្ញាតឱ្យ​ឯកឧត្ដម បាន​ជួប​ជម្រាបលា​នាឱកាស​នេះ​។
​ឯកឧត្ដម​បាន​វាយតម្លៃ​ចំពោះ​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ មាន​ភាព​រីកចម្រើន​ស្ទើរ​គ្រប់​វិស័យ ហើយ​ឯកឧត្ដម​បញ្ជាក់ថា ក្នុងពេល​ឯកឧត្ដម​បំពេញបេសកកម្ម ជា​ឯកអគ្គរដ្ឋទូត​នៅ​កម្ពុជា ឯកឧត្ដម​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការស្ដារ និង​រៀបចំ​នូវ​ទំនាក់ទំនង​រវាង​កម្ពុ​ជា​-​ឥណ្ឌូនេស៊ី ឱ្យ​កាន់តែ​មាន​ភាពរឹងមាំ​បន្តទៀត ហើយ​ជាពិសេស ឯកឧត្ដម​បាន​វាយតម្លៃ​ចំពោះ​ការផ្លាស់ប្ដូរ​ទស្សនកិច្ច រវាង​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​ពីរ ទៅវិញទៅមក ។​

​ឯកឧត្ដម​បានបញ្ជាក់​ថា ឯកឧត្ដម​បានរៀបចំ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី ឥណ្ឌូនេស៊ី ប្រា​បូ​វ៉ូ អញ្ជើញ​មក​ទស្សនកិច្ច​នៅ​កម្ពុជា ដែល​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការញ៉ាំង​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​ឱ្យ​រីកចម្រើន ហើយ​ឯកឧត្ដម ក៏​បាន​រៀបចំ​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​តេជោ ទៅកាន់​ឥណ្ឌូនេស៊ី​ដូចគ្នា​ដែរ ដែល​ទាំងអស់​នេះ ឯកឧត្ដម​បញ្ជាក់ថា ឆ្លុះបញ្ចាំង​អំពី​ទំនាក់ទំនង​ដ៏​ល្អ​រវាង​កម្ពុជា និង​ឥណ្ឌូនេស៊ី ។​

​នៅក្នុង​ឱកាស​នោះ សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​បង្ហាញ​នូវ​ការពេញចិត្ត​បន្ថែម​ចំពោះ​ការលើកឡើង​របស់​ឯក​ឧត្ដម​អគ្គរដ្ឋទូត ។​

​សម្ដេច​តេជោ បាន​លើកឡើង​អំពី​តួនាទី​របស់​ឥណ្ឌូនេស៊ី​កន្លងមក ក្នុង​ការចូលរួមចំណែក ជាពិសេស តាំងពី​សម័យ​ព្រះ​បរម​រតន​កោដ្ឋ ក្នុង​ការចូលរួម​ស្វះស្វែង​រក​សន្តិភាព​របស់​កម្ពុជា ដោយ​ឥណ្ឌូនេស៊ី ក៏​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការជំរុញ​ឱ្យមាន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១ ដែល​ជា​ផ្នែក​ដ៏​សំខាន់​ក្នុងការ​រុញច្រាន​កម្ពុជា ឱ្យ​ឈាន​ទៅរក​ដំណើរការ​នៃ​សន្តិភាព ដែល​ទាំងអស់​នេះ គឺ​ជា​ផ្លែផ្កា​ដែល​បាន​កើតឡើង​នូវ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ។​

​ជា​ចុងក្រោយ សម្ដេច​តេជោ ក៏បាន​ជូនពរ​ឯកឧត្ដម​អគ្គ​រដ្ឋទូត ទទួលបាន​ជោគជ័យ​ក្នុង​ភារកិច្ច​បន្តទៀត ហើយ​សង្ឃឹមថា ឯកឧត្ដម នឹង​វិលត្រឡប់​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា នា​ពេល​ណា​មួយ​នៅពេល​ខាងមុខ​៕

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2026 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.