ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- ​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ដង្ហែរ​ព្រះមហាក្សត្រ ក្នុង​ពិធី​លៀង​សាយភោជន៍ ជូន​ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ - ឯកឧត្តម​ប្រធាន​រដ្ឋ​ឡាវ ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វាង​ឡាវ​-​កម្ពុជា ដើម្បី​ផលប្រយោជន៍​ប្រជាជន និង​ប្រទេស​ទាំង​ពីរ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាអោយ​អនុប្រធាន​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី​ប្ដេជ្ញា​ចូលរួម​ចំណែក​គាំទ្រ​កម្ពុជា​ក្នុង​ការរៀបចំ​កីឡា​យុវជន អូឡាំពិក​អាស៊ី​នា​ឆ្នាំ​២០២៩ (the Asian Youth Games) - ​សម្ដេច​តេជោ ហ៊ុន សែន ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស​ចិន - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឲ្យ រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​គណ​:​ប្រតិភូ ចូលជួប​សម្តែង​ការគួរសម​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ «​អគារ​មណ្ឌល​ផ្តល់​សេវា​ផ្នែក​វះកាត់​» នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​អោយ លោក Pierre Tami (​សែន សិលា​) ចូលជួប​សម្ដែង​ការគួរសម​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​សម្ពោធ​សមិទ្ធផល និង​បិទ​វគ្គ​បណ្តុះបណ្តាល និង​ហ្វឹកហ្វឺន នៅ​សាកលវិទ្យាល័យ​ការពារជាតិ​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​សម្ពោធ​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​គិរី​សួគ៌ របស់​ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មី​ល​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បិទ​សន្និបាត​ក្រសួង​ធនធានទឹក និង​ឧតុនិយម​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោមចៅ

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោមចៅ

ភ្នំពេញ​: នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១៤​រោច ខែ​ផល្គុន ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង ថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ​២០២២ នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ នៅក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី ចោមចៅ​។

​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោមចៅ ជា​គម្រោង​របស់​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​រដ្ឋបាល​រាជធានី​ភ្នំពេញ ហើយ​ទទួល​ម៉ៅការ​សាងសង់​ដោយ​ក្រុមហ៊ុន​វិនិយោគទុន​អានិកជន​កម្ពុជា (OCIC)​។ គម្រោង​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​នេះ បាន​បើក​ការដ្ឋាន​សាងសង់​ក្រោម​អធិបតីភាព​សម្តេច​តេជោ ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៨​។ គម្រោង​នេះ ប្រើប្រាស់​ពេលវេលា​សាងសង់ ៣០​ខែ និង​ចំណាយ​ថវិកា​សាងសង់​ប្រមាណ ២២​លាន​ដុល្លារ​។​

​សម្តេច​តេជោ ហ៊ុន សែន ពិតជា​រីករាយ​ដែល​បាន​អញ្ជើញ​មក​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោម​ចៅ​នា​ថ្ងៃនេះ​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោមចៅ គឺជា​សមិទ្ធផល​ជា​ប្រវត្តិសាស្ត្រ​មួយ​ទៀត​សម្រាប់​រាជធានី​ភ្នំពេញ ក្នុងចំណោម​សមិទ្ធផល​ផ្សេងៗ​ទៀត​ក្រោយ​ពី​យើង​ទទួលបាន​សុខសន្តិភាព​។

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ការសាងសង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី គឺ​ឆ្លើយតប​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​មាន​កំណើន​ជា​រៀង​រាល់​ថ្ងៃនេះ​។ សម្តេច​តេជោ​បាន​ថ្លែង​នូវ​ការកោតសរសើរ​ចំពោះ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន OCIC ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​ក្នុង​ការកសាង​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោម​ចៅ​នេះ​។​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា សមិទ្ធផល​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​នៅ​រាជធានី​ភ្នំពេញ​ដែល​បាន​សាងសង់​កន្លងមក គឺ​បាន​ប្រើ​នយោបាយ​យក​ក្រុង​ចិញ្ចឹម​ក្រុង ឬ​អាច​ហៅថា យក​ស្លឹកត្នោត​ខ្ចប់​ស្ក​ត្នោត ពីព្រោះ​ដោយសារតែ​ទាំងអស់នេះ​បាន​ថវិកា​មក​ពី​ការអភិវឌ្ឍ​កោះ​ពេជ្រ ក៏ដូចជា​តំបន់​នានា​ក្នុង​ទីក្រុង​ភ្នំពេញ ដើម្បី​យក​មក​អភិវឌ្ឍន៍​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​ក្នុង​ទីក្រុង​ភ្នំពេញ​។

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា សម្តេច​កំពុង​ពិចារណា​ឱ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រៀបចំ​ដាក់​យុទ្ធសាស្ត្រ​បន្ថែម​ទៅលើ​បញ្ហា​ប្រេងឥន្ធនៈ ដោយ​សម្តេច​ចង់​ឱ្យ​មាន​រៀបចំ​ស្តុក​យុទ្ធសាស្ត្រ​លើ​បញ្ហា​ប្រេង ដើម្បី​ឆ្លើយតប​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​។ សម្តេច​តេជោ​បាន​ថ្លែងថា នៅពេល​មាន​សង្គ្រាម ទើប​មើលឃើញ​នូវ​តម្លៃ​សុខសន្តិភាព​។ សម្រាប់​ប្រទេស​កម្ពុជា បាន​មើលឃើញ​ពី​សារៈសំខាន់​នៃ​សុខ​សន្តិភាព​តាំងពី​ឆ្នាំ​១៩៧០​។ កត្តា​សន្តិភាព​ជា​ចំណុច​ចាប់ផ្តើម​ដំបូង បើ​គ្មាន​សុខ​សន្តិភាព​ទេ គឺ​គ្មាន​ការអភិវឌ្ឍ​អ្វី​ទាំងអស់​។ សម្តេច​តេជោ​ហ៊ុន សេន បាន​មានប្រសាសន៍​ទៅកាន់​បងប្អូន​ជនរួមជាតិ​ថា សម្តេច​នៅតែ​ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​ក្នុង​ការបោះឆ្នោត​ឆ្នាំ​២០២៣​ខាងមុខ​។ សម្រាប់ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខភាព​បន្តវេន​នាពេលខាងមុខ​។​

​ទាក់ទង​ទៅនឹង​សេដ្ឋកិច្ច​កម្ពុជា​សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា រយៈពេល​៣​ខែ​នា​ឆ្នាំនេះ ស្ថានភាព​សង្គម​គឺ​មាន​ភាពខុស​គ្នា​ឆ្ងាយ​ដាច់​ពី​ឆ្នាំ​២០២១​កន្លងទៅ​។ ដោយសារ​តែ​ពេល​នោះ ជា​ពេល​លំបាក​បំផុត​ដោយសារតែ​ការ​រាតត្បាត​ជំងឺ​កូវី​ដ​-១៩ ដែល​ពេលនោះ​យើង​បាន​បង្ខំចិត្ត​ដាក់ចេញ​វិធានការ​ជាច្រើន ដើម្បី​ធានា​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​។​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា រយៈពេល​៩​ខែ គិត​ចាប់ពី​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២១ មកដល់ពេលនេះ កម្ពុជា​ជីក​មាស​បាន ២,២៧៥​គី​ឡូ​
​ចំនួន​នេះ​គិត​ត្រឹម​មួយ​កន្លែង​ប៉ុណ្ណោះ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ទៀត​ថា នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា ជា​ថ្ងៃ​ដែល​សម្តេច​សប្បាយ​ចិត្តខ្លាំង​ជាងគេ ដោយសារ​ពន្ធដារ​បាន​បំបែក​ឯកទគ្គកម្ម​សម្រាប់​ចំណូល​ផ្ទៃក្នុង ដោយ​ប្រមូល​បាន ២៣៦​លាន​ដុល្លារ​។ ក្នុង​រយៈពេល​មួយ ខែ​មីនា​នេះ អាច​បាន​ចំណូល​ប្រមាណ​៧០០​លាន​ដុល្លារ​។ ចំណូល ខែ​មករា​ប្រមាណ​២៨៨​លាន ខែ​កុម្ភៈ​ប្រមាណ​២២៣​លាន ខែ​មីនា​ប្រមាណ​៧០០​លាន​។ សរុប​រយៈពេល​៣​ខែ​ឆ្នាំ​២០២២ ចំណូល​បាន​ជាង​១២០០​លាន​ដុល្លារ​។​

​នៅថ្ងៃនេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បានណែ​នាំ​ឱ្យ​ពន្លឿន​នៃ​ការលើក​កម្រិត​អ្នកមាន​ប្រាក់​សោធន​និវត្តន៍​ដែល​ទាប​ឱ្យ​លឿន​បន្តិច​។ សម្តេច​បាន​ណែនាំ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រៀបចំ​បង្កើន​ថវិកា​សម្រាប់​អ្នក​មាន​ប្រាក់បៀវត្សរ៍​ទាប ជាពិសេស​អតីតយុទ្ធជន​។ ការធ្វើ​បែប​នេះ​គឺ​ដើម្បី​ដោះស្រាយ​វិសម​ភាពប្រាក់​ចូលនិវត្តន៍​របស់​មន្ត្រី​រាជការ​។​

​នៅក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ខាងមុខ​នេះ សម្តេច​តេ​ជោបាន​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​ជួបជុំ​លេង​សប្បាយ​ក្នុង​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ តែ​ត្រូវ​បន្ត​អនុវត្តន៍​វិធាន​សុខាភិបាល ជាពិសេស​វិធានការ ៣​កុំ និង​៣​ការពារ​បាន​ជាប់​ខ្លួន​ជានិច្ច​។

​មុន​នឹង​បញ្ចប់ សម្ដេច​តេ​ជោបាន​អបអ​រសាទរ​ចំពោះ​សមិទ្ធផល​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ត្រង់​រង្វង់​មូល​ចោម​ចៅ​នៅថ្ងៃនេះ​។ សម្តេច​តេ​ជោបាន​ជូនព​រ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន​គ្រប់ៗ​គ្នា និង​បាន​ប្រកាស​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោមចៅ ចាប់ពី​ពេលនេះ​តទៅ​៕

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2024 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.