ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​អបអរសាទរ​សន្និបាត​លើក​ទី​១ និង​កម្មវិធី​ពិសា​អាហារ​សាមគ្គី​មហា​គ្រួសារ​សមាគម​ឧកញ៉ា​កម្ពុជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ដង្ហែរ​ព្រះមហាក្សត្រ ក្នុង​ពិធី​លៀង​សាយភោជន៍ ជូន​ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ - ឯកឧត្តម​ប្រធាន​រដ្ឋ​ឡាវ ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វាង​ឡាវ​-​កម្ពុជា ដើម្បី​ផលប្រយោជន៍​ប្រជាជន និង​ប្រទេស​ទាំង​ពីរ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាអោយ​អនុប្រធាន​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី​ប្ដេជ្ញា​ចូលរួម​ចំណែក​គាំទ្រ​កម្ពុជា​ក្នុង​ការរៀបចំ​កីឡា​យុវជន អូឡាំពិក​អាស៊ី​នា​ឆ្នាំ​២០២៩ (the Asian Youth Games) - ​សម្ដេច​តេជោ ហ៊ុន សែន ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស​ចិន - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឲ្យ រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​គណ​:​ប្រតិភូ ចូលជួប​សម្តែង​ការគួរសម​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ «​អគារ​មណ្ឌល​ផ្តល់​សេវា​ផ្នែក​វះកាត់​» នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​អោយ លោក Pierre Tami (​សែន សិលា​) ចូលជួប​សម្ដែង​ការគួរសម​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​សម្ពោធ​សមិទ្ធផល និង​បិទ​វគ្គ​បណ្តុះបណ្តាល និង​ហ្វឹកហ្វឺន នៅ​សាកលវិទ្យាល័យ​ការពារជាតិ​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​សម្ពោធ​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​គិរី​សួគ៌ របស់​ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មី​ល​

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ​លោកជំទាវ​បណ្ឌិត អា​មី​ដា សាល​ស៊ី​អា​ហ៍ អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និង​ជា​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច និង​ស​ង្គ​នៃ​អង្គការសហប្រជាជាតិ (UN – ESCAP) ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ​លោកជំទាវ​បណ្ឌិត អា​មី​ដា សាល​ស៊ី​អា​ហ៍ អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និង​ជា​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច និង​ស​ង្គ​នៃ​អង្គការសហប្រជាជាតិ (UN – ESCAP) ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​

នៅ​ព្រឹក​ថ្ងៃ​ចន្ទ ១២ កើត ខែ​បុស្ស ឆ្នាំ​ថោះ បញ្ច​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០២៤ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អនុញ្ញាត​ឲ្យ លោកជំទាវ​បណ្ឌិត អា​មី​ដា សាល​ស៊ី​អា​ហ៍ អា​លី​សចា​បា​ណា (Armida Salsiah Alisjahbana) អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និង​ជា​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គម នៃ​អង្គការ​សហប្រជាជាតិ​(UN–ESCAP)​ចូលជួប​សម្ដែង​ការគួរសម​និង​ពិភាក្សា​ការងារ​។ សម្ដេច​តេជោ​ហ៊ុន​សែន​បាន​ស្វាគមន៍​យ៉ាង​កក់ក្ដៅ ចំពោះ​វត្តមាន​របស់​លោកជំទាវ​អគ្គលេខាធិការរង អង្គការសហប្រជាជាតិ នៅ​កម្ពុជា​បន្ទាប់ពី​សម្ដេច​បា​ន​ជួប​លើក​ជំទាវ​កាលពី​ឆ្នាំ​2019 កន្លងទៅ​។ សម្ដេច​បាន​បញ្ជាក់ថា ដំណើរ​បេសកកម្ម​របស់​លោកជំទាវ​នៅពេលនេះ នឹង​ពិនិត្យ​ឃើញ​អំពី​ការវិឌ្ឍន៍ និង​ការរីកចម្រើន​សេដ្ឋកិច្ច​សង្គម​នៅ​កម្ពុជា ។​

​លោកជំទាវ អា​មី​ដា សាល​ស៊ី​អា​ហ៍ អា​លី​សចា​បា​ណា មានប្រសាសន៍​ថ្លែង​អំណរគុណ និង​កោតសរសើរ​ចំពោះ​សម្ដេច​តេជោ ហ៊ុន សែន ដែល​បាន​អនុញ្ញាត​ឱ្យ​លោកជំទាវ​បាន​ចូលជួប​សម្ដែង​ការគួរសម​។ លោកជំទាវ​បានបញ្ជាក់​ថា នេះ​ជា​លើក​ទី​បី​ហើយ ចាប់តាំងពី​ឆ្នាំ​២០១៩ ដែល​លោក​ជំទាវ​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។

​លោកជំទាវ​បាន​ថ្លែងអំណរគុណ​យ៉ាង​ខ្លាំង​ចំពោះ​សម្ដេច​តេជោ លើ​កិច្ចសហប្រតិបត្តិកា​ររ​បស់​កម្ពុជា​ជាមួយ ESCAP ហើយក៏​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​គណៈកម្មាធិការ​ជាតិ ESCAP ដែល​ដឹកនាំ​ដោយ ឯកឧត្តម លី ធុច ដោយ​បាន​ធ្វើ​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អ​ជាមួយនឹង ESCAP របស់​អង្គការសហប្រជាជាតិ​គ្នា​ពេលកន្លងមក​។ លោកជំទាវ​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ការរីកចម្រើន​លើក​គ្រប់​វិស័យ ជាពិសេស​លើ​ផ្នែក​សេដ្ឋកិច្ច​សង្គម​ចាប់ពី​ឆ្នាំ​2019 ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ ជា​អតីត​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើឲ្យ​សេដ្ឋកិច្ច​សង្គម​របស់​កម្ពុជា​មាន​ការរីកច​ម្រើ​ន​លើក​គ្រប់​វិស័យ និង​ធ្វើឲ្យ​កិច្ចសហប្រតិបត្តិការ រវាង​អេ​ស្កែប​ជាមួយ​និង​កម្ពុជា នៅក្នុង​តំបន់ ជាមួយនឹង​ពិភពលោក កាន់តែ​មាន​ការរីកចម្រើន​បន្ត​ថែមទៀត​។ លោកជំទាវ​បាន​ស្នើសុំ​សម្ដេច​តេជោ បង្ហាញ​អំពី​ចក្ខុវិស័យ​ជា​អាទិភាព​មួយចំនួន លើ​បញ្ហា​តំបន់​និង​អន្តរជាតិ ទាក់ទង​ជាមួយនឹង​កិច្ចសហប្រតិបត្តិកា​ររ​បស់​ESCAP ទៅ​ថ្ងៃ​អ​នា គ​ត​។​

​ជា​ការឆ្លើយតប សម្ដេច​តេជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា វិបត្តិកូ​វីដ​-19 បាន​ធ្វើឱ្យ​ប្រទេស​កម្ពុជា​ជួប​ការលំបាក ក៏ដូចជា​តំបន់​របស់​យើង​មាន​ការលំបាក ប៉ុន្តែ​ក្រោយ​កូវី​ដ​-19 យើង​បាន​ស្ដារ​ប្រទេស​ឡើងវិញ​ជា​បណ្ដើរៗ ស្របពេល​ជាមួយ​នេះ ផល​លំបាក​ក្នុង​តំបន់​របស់​យើង​កើតចេញ​អំពី​ការប្រកួតប្រជែង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ និង​សង្គ្រាម​នៅតាម​តំបន់​មួយចំនួន ហើយ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​របស់​យើង​នេះ មាន​ផលប៉ះពាល់​យ៉ាងខ្លាំង​អំពី​ការប្រកួតប្រជែង​នៃ​ភូមិសាស្ត្រ​នយោបាយ ជាពិសេស​គឺ​បញ្ហា​ស្មុគស្មាញ​ដែល​កើតឡើង​ពី​ការ​រត់ប្រណាំង​គ្នា ខាង​ផ្នែក​សព្វាវុធ បញ្ហា​សមុត្រ​ចិន​ខាងត្បូង បញ្ហា​តៃវ៉ាន់ និង​បញ្ហា​ឧបទ្វីប​កូរ៉េ​ជាដើម​។ ចំពោះ​កម្ពុជា​គោលដៅ​អនាគត សម្ដេច​តេជោ បាន​គូ​បញ្ជាក់​ពី​ចំណុច​អាទិភាព​ចំនួន​ពីរ​សំខាន់ គឺ ១ កម្ពុជា​បន្ត​រក្សា​សុខ​សន្តិភាព ស្ថេរភាព​នយោបាយ ដើម្បី​កំណើន​និង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម និង​២ កម្ពុជា​ផ្ដោត​ការយកចិត្តទុកដាក់​លើ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម ដោយ​ធ្វើយ៉ាងណា ដើម្បី​ឱ្យមាន​ការអភិវឌ្ឍ​ន៍​ដោយ​ចីរភាព និង​សម្រួល​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន ។​

​លោកជំទាវ​អគ្គលេខាធិការរង​អង្គការសហប្រជាជាតិ​បាន​ថ្លែងអំណរគុណ​ដល់​សម្ដេច​តេជោ ចំពោះ​ទស្សនៈទាន​ល្អៗ អំពី​ការ​ប្រឈម​នៃ​ភូមិសាស្ត្រ​នយោបាយ ដែល​ប៉ះពាល់​ដល់​តំបន់​របស់​យើង ហើយក៏​បាន​អរគុណ​សម្ដេច​តេជោ​ដែល​បាន​ទៅ​គាំទ្រ ESCAP នា​ពេលកន្លងមក ហើយ​លោកជំទាវ ក៏​បាន​ប្ដេជ្ញា​បន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា ក៏ដូចជា​នៅ​ក្នុង​តំបន់​នៃ​កិច្ចសហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ចសង្គម បន្តទៅទៀត ៕

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2024 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.